backup og meta

សក់​មាន​សុខភាព​ល្អ អាស្រ័យ​លើ​វីតាមីន​ប៉ុន្មានប្រភេទនេះ

សក់​មាន​សុខភាព​ល្អ អាស្រ័យ​លើ​វីតាមីន​ប៉ុន្មានប្រភេទនេះ

រឿងនេះ​ស្រីៗ​ច្បាស់​ជា​ចង់​ដឹង​ហើយ ប៉ុន្តែ “Hello គ្រូពេទ្យ” មិន​មែន​ចិត្ត​លម្អៀង​ចង់​ប្រាប់​តែ​ស្រីៗ​ទេ ប្រុសៗ បើ​ស្រលាញ់​សក់ ចង់​បាន​សក់​ស្អាត រស់រវើក ភ្លឺរលោង គួរ​អាន​អត្ថបទ​នេះ ជាមួយ​ស្រីៗ​ដែរទៅ។ អ្វី​សំខាន់​ចង់​ប្រាប់​ពេល​នេះ ក្រៅ​ពី​ល្អ​ខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ហើយ​នោះ វីតាមីនន​ទាំងនេះ​ក៏​ល្អខ្លាំង​សម្រាប់​សុខ​ភាព​សក់​ដូចគ្នា។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

១- វីតាមីន A

វីតាមីនA ជា​កត្តា​ជំរុញ​ការ​លូតលាស់​ជាលិកា​សក់ ជួយ​ដល់​ការ​ផលិត​ជាតិ​ប្រេង​លើ​ស្បែក​ក្បាល។ ប្រេង​ធម្មជាតិ​នេះ មាន​នាទី​រក្សា​សក់​ឲ្យ​មាន​សំណើម ភ្លឺថ្លា និង​មាន​សុខភាព​ល្អ។ បន្ថែម​វីតាមីន A ទៅ​លើ​អាហារ​ប្រចាំ​ថ្ងៃ ដូចជា ការ៉ុត ដំឡូង​ជ្វា ល្ពៅ ទឹកដោះ​គោ យ៉ាអួ​ និង​ស៊ុត តាម​កម្រិត​សមស្រប អាច​ជួយ​ឲ្យ​សក់​កាន់តែ​លូតលាស់​បាន​ល្អ។

[embed-health-tool-ovulation]

២- វីតាមីន C

វីតាមីនC ជា​ប្រភព​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ប្រសើរ ជួយ​ការពារ​សក់​មិន​ឲ្យ​ខូច ដោយ​សារ​ការ​បង្ក​មកពី​រ៉ាឌីកាល់​សេរី។ លើស​ពី​នេះ ពេល​ញ៉ាំ​វីតាមីន​សេ C វា​ជួយ​បង្កើត​ប្រូតេអ៊ីន​ម៉្យាង ហៅ​ថា​កូឡាជែន រឹត​បន្តឹង​ជាលិកា​សក់ និង​ពង្រឹង​រចនា​សម្ព័ន្ធ​សក់​ខូឡាជែន ដែល​វីតាមីន​ប្រភេទ​នេះ សម្បូរ​នៅ​ក្នុង ម្ទេស​ ទំពាំង​បាយ​ជូរ​ ផ្លែ​ស្ត្របឺររី និង​ផ្លែ​ក្រូច​ផ្សេង។

សក់មានសុខភាពល្អ Hello គ្រូពេទ្យ

៣- វីតាមីន E

វីតាមីន E អាច​ជួយ​បង្កើន​ដំណើរការ​លូតលាស់​សក់។ អ្នក​ស្រាវជ្រាវ​មួយក្រុម ​រក​ឃើញ​ថា​រយៈពេល​ ៨ខែ គ្នា​យើង​មាន​បញ្ហា​ជ្រុះ​សក់ សក់​កើន​ឡើង​វិញ បន្ទាប់​ពី​ទទួល​បាន​ថ្នាំ​វីតាមីន E។

វីតាមីន E សម្បូរ​ក្នុង​ផ្លែ​ឈើ​ស្រស់ៗ ដូចជា​ផ្លែប៊ើរ គ្រាប់​ផ្កា​ឈូករ័ត្ន ស្ពៃ​ពួយលេង និង​គ្រាប់ អាល់ម៉ុន ជាដើម។ ព្យាយាម​បំប៉ន​វីតាមីន​ក្នុង​រាងកាយ ដោយ​ប្រើ​ប្រភព​ធម្មជាតិ ព្រោះ​មាន​តម្លៃ​ថោក​មាន​រសជាតិ​សម្បូរ​បែប។

អត្ថបទគួរអាន៖

៤- វីតាមីន B

ក្រុម​វីតាមីន B ជួយ​ដល់​ការ​លូតលាស់​សក់ ដោយសារ​មាន​ការ​ជំរុញ​កោសិកា​ឈាម​ក្រហម ដើម្បី​នាំ​អុកស៊ីហ្សែន និង​សារធាតុមួយ​ចំនួន ទៅ​ចិញ្ចឹម​ស្បែក​ក្បាល និង​ឫស​សក់។ បាយអូទីន​ (Biotin) ជា​ប្រភេទ​វីតាមីន B សម្រាប់​ការ​ព្យាបាល​សក់​ជ្រុះ។ ប៉ុន្តែ​ព្យាយាម​បន្ថែម​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​ក្នុង​របប​អាហារ ចំណែក​សាច់ និង​ផលិតផល​ទឹកដោះ​គោ ក៏ជា​ប្រភព​សម្បូរ​វីតាមីន B12 ។

ចំណុចសំខាន់

សក់​មាន​សុខភាព​ល្អ អាស្រ័យ​លើ​វីតាមីន​ប៉ុន្មានប្រភេទនេះ៖
  • វីតាមីន A
  • វីតាមីន C
  • វីតាមីន E
  • វីតាមីន B

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The 5 Best Vitamins for Hair Growth (+3 Other Nutrients). https://authoritynutrition.com/best-vitamins-hair-growth/ accessed April 16, 2017

The 10 Most Important Vitamins For Healthy Hair & Hair Growth. http://www.naturallivingideas.com/vitamins-for-hair-growth/ accessed April 16, 2017

What Vitamins & Minerals Promote Hair Regrowth? http://www.livestrong.com/article/395065-what-vitamins-minerals-promote-hair-regrowth/ accessed April 16, 2017

The Best Vitamins and Supplements for Hair Growth
https://health.clevelandclinic.org/the-best-vitamins-supplements-and-products-for-healthier-hair

Hair Growth Vitamins and Supplements
https://hairscience.org/hair-loss-treatments/hair-growth-vitamins/

កំណែ​ប្រែបច្ចុប្បន្ន

27/12/2023

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Dec 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម