backup og meta

បង្កើតទម្លាប់ថែស្បែកមុខតាមវិធីនេះ ធានារន្ធញើសរួមតូច មុខភ្លឺរលោងទៀត

បង្កើតទម្លាប់ថែស្បែកមុខតាមវិធីនេះ ធានារន្ធញើសរួមតូច មុខភ្លឺរលោងទៀត

រន្ធញើស​ធំៗ​លើ​មុខ ត្បិត​ជា​បញ្ហា​តូចតាច​មួយ​ តែ​បណ្ដាល​ឲ្យ​គ្នា​យើង​មិន​ថា​ស្រី ឬ​ប្រុស​ដែល​ស្រលាញ់​ស្បែក​ស្អាត បាត់​ទំនុក​ចិត្ត​លើ​មុខ​តែ​ម្ដង។ ពេលខ្លះ យើង​មើល​មុខ​ក្នុង​កញ្ចក់​ហើយ​លួច​សួរ​ខ្លួន​ឯង​ថា បើ​មុខ​បាត់​រន្ធញើស​ធំៗ​ មិនដឹង​ស្បែក​ស្អាត​ប៉ុនណា​ទេ​?

តាមពិត​ទៅ មាន​វិធីសាស្ត្រ​ច្រើន​ដែល​យើង​អាច​ធ្វើ​ដើម្បី​បំបាត់​រន្ធញើស​មើល​មិន​សូវ​ឃើញ ឬ​បង្រួម​រន្ធញើស​ឲ្យ​មក​នៅ​តូច​បាន។ សមាគម​បញ្ហា​សើរស្បែក​អាមេរិក(AAD) បាន​ណែនាំ​ពី​តិចនិក​ងាយ​ៗ យើង​អាច​អនុវត្ត​ខ្លួនឯង​បាន​ដើម្បី​បង្រួម​រន្ធញើស និង​ជួយ​ឲ្យ​ស្បែក​មុខ​ភ្លឺ​រលោង​។

ប្រើ Skincare និង​គ្រឿង​សម្អាង​គ្មាន​ជាតិ​ Non-comedogenic

ពាក្យ​ថា Non-comedogenic មាន​ន័យ​ថា​ជា​ផលិតផល​ដែល​គ្មាន​សារធាតុ​អាច​ដក់​ជាប់​ក្នុង​រន្ធញើស​លើ​មុខ​យើង​បាន។ កាល​ណា​មាន​ផលិត​ផល​ដក់​ក្នុង​រន្ធញើស វា​នឹង​រីក​ធំ​ទៅ​ៗ​អាក្រក់​មើល ហើយ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង យើង​គួរ​ប្រើ​ផលិត​ផល​ដូចជា៖

  • Non-comedogenic
  • គ្មាន​សារជាតិ​ប្រេង
  • មិន​ដក់​ជាប់​ក្នុង​រន្ធញើស។ល។

[embed-health-tool-vaccination-tool]

លាង​មុខ​២​ដង/ថ្ងៃ

ការ​លាង​មុខ​២ដង/ថ្ងៃ អាច​សម្អាត​រន្ធញើស​បាន​ស្អាត ទប់ស្កាត់​ការ​រីក​រន្ធញើស និង​កាត់​បន្ថយ​ជាតិ​ប្រេង។ យើង​គួរ​ធ្វើ​តាម​តិចនិក​ដូច​ជា៖

  • ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ៖ ចៀសវាង​ប្រើ​ទឹក​ក្ដៅ​ខ្លាំង​លាង​មុខ ព្រោះ​វា​អាច​ពង្រីក​រន្ធញើស
  • លាង​មុខ​ថ្នមៗ៖ លាង​មុខ​ខ្លាំង​ៗ អាច​ប៉ះពាល់​ដល់​ស្បែក និង​បង្កើន​ការ​រលាក ជាហេតុ​បណ្ដាល​រន្ធញើស​រីក​ធំ។
  • ប្រើ​ហ្វូម​លាង​មុខ​ Non-comedogenic៖ ដូច​ដែល​រៀប​រាប់​ខាង​លើ​ ជាតិ​ non-comedogenic អាច​ជួយ​សម្អាត​រាល់​ធូលី ឬ​ផលិត​ផល​ដែល​ជាប់​ក្នុង​រន្ធញើស​លើ​មុខ​បាន​ស្អាត។

ប្រើ​ផលិតផល​មាន​ជាតិ​ Retinol

បើ​គ្នា​យើង​មាន​ស្បែក​មុខ​ប្រេង មាន​មុខ​តិចៗ ឬ​ស្បែក​មុខមើល​ទៅ​មិន​សូវ​តឹង រន្ធញើស​យើង​ក៏​ងាយ​មើល​ឃើញ​ដូច​គ្នា​ដែរ។ ហេតុ​នេះ​ការ​ប្រើ​ផលិតផល​មាន​ជាតិ​ Retinol ជួយ​ដោះស្រាយ​បញ្ហា​អស់​ទាំង​នោះ និង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ គួរ​ប្រើ​វា​មុន​ពេល​ចូល​គេង។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

កាល​ណា​មុខ​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​កាន់​តែ​ខ្លាំង ស្បែក​ក៏​កាន់​តែ​បាត់​បង់​ភាព​តឹង​ណែន ជា​ហេតុ​បណ្ដាលឲ្យ​រន្ធញើស​រីក​ធំ ក្រឡេក​មួយ​ខ្វាច់ មើល​ឃើញ​ម៉ង។ លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន ​SPF30 ឬ​ខ្ពស់​ជាង​នេះ ជា​ប្រចាំ ​រាល់​ពេល​ចេញ​ទៅ​ខាង​ក្រៅ ដើម្បី​ជួយ​ការពារ​ស្បែក​ខូច​ដោយ​សារ​កម្ដៅ​ថ្ងៃ។

បន្ថែម​ពី​លើ​ការ​ជ្រើសរើស​ផលិតផល និង​ការ​ថែទាំ​ស្បែក​ខាង​លើ យើងអាចប្រើក្បួនធម្មជាតិ កម្ចាត់រន្ធញើសក៏បាន។ យើង​គួរ​បង្កើត​ទម្លាប់​ខាត់​ស្បែក​មុខ ២-៣ដង/សប្ដាហ៍ ព្យាបាល និង​ការពារ​កុំ​ឲ្យ​កើត​មុន បន្ថែម​ផលិត​ផល​ជួយ​បណ្ដឹង​ស្បែក​មុខ និង​អ្វី​ដែល​ចាំបាច់​បំផុត​នោះ គឺ​ត្រូវ​ប្រើ​កម្លាំង​ដៃ​ថ្នមៗ​លាង​សម្អាត ឬ​ពេល​ប្រើ​ផលិតផល​លើ​មុខ។

ស្បែកមុខអត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.aad.org/public/everyday-care/skin-care-secrets/face/treat-large-pores

https://www.aad.org/public/everyday-care/skin-care-basics/care/skin-care-tips-dermatologists-use

https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/skin-care/art-20048237

កំណែ​ប្រែបច្ចុប្បន្ន

22/10/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ

មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 22

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម