backup og meta

ស្នាម​អុជ​​តូច​ៗ​​លើ​ស្បែក​កើត​ឡើង​ដោយ​សារ​អ្វី​? គួរធ្វើម៉េចល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នាម​អុជ​​តូច​ៗ​​លើ​ស្បែក​កើត​ឡើង​ដោយ​សារ​អ្វី​? គួរធ្វើម៉េចល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ដែល​យើង​ពាក់​សំលៀកបំពាក់​ស្ដើង​ៗ ​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​សង្កេត​ឃើញ​ស្នាម​អុជ​តូច​ៗ​លេច​ឡើង​នៅ​លើ​ដៃ និង​ភ្លៅ​។ ទោះ​បី​ជា​វា​មិន​បង្ក​ផល​ប៉ះពាល់​ និង​​មិន​​ឆ្លង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​រំខាន​ដល់​អារម្មណ៍​របស់​យើង​ ហើយ​ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​ទេ​នោះ ស្នាម​អុជ​តូច​ៗ​​នេះ​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ជាក់​ជា​​មិន​ខាន។​ សកម្មភាព​ប្រចាំ​ថ្ងៃ​ខាង​ក្រោម​​នេះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្នាម​អុជ​តូច​ៗ​កើត​ឡើង។ តើ​យើង​គួរ​ដោះស្រាយ​បែប​ណា​?

១. ញ៉ាំ​ខ្លាញ់​មិន​គ្រប់គ្រាន់​

ក្នុង​ករណី​ដែល​គ្នា​យើង​ចង់​សម្រក​ទម្ងន់​ ជំហាន​ដំបូង​គឺ​​កាត់បន្ថយ​ខ្លាញ់​នៅ​ក្នុង​របប​អាហារ​។ ប៉ុន្តែ​ជាក់​ស្ដែង ការ​បំបាត់​ខ្លាញ់​​សុខភាព​អាច​​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ ក៏​ដូចជា​ធ្វើ​ឲ្យ​ស្ថានភាព​ស្បែក​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ នៅ​ពេល​ដែល​រាងកាយ​មិន​ទទួល​បាន​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ និង​អូមេហ្គា​៦​គ្រប់គ្រាន់​ទេ​នោះ វា​ក៏​បង្ក​ការ​រលាក​ស្បែក និង​ឡើង​ស្នាម​អុជ​តូច​ៗ​នៅ​លើ​ស្បែក​។

ដំណោះស្រាយ​៖ ព្យាយាម​ញ៉ាំ​អាហារ​​ដែល​សម្បូរ​​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​ឲ្យ​បាន​ច្រើន​ ដូចជា​ត្រី​សាល់ម៉ុន​ សណ្ដែក​សៀង ​ផ្លែ​បឺរ​ គ្រាប់​ជី ឬ​សូកូឡា​ពណ៌​ខ្មៅ​។

​​២. ប្រើប្រាស់​ស្ក្រាប់​ដុស​ខ្លួន​មាន​ជាតិ​កាត់​ខ្លាំង​

ខណៈ​ពេល​ដែល​​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​ឲ្យ​​​ស្នាម​អុជ​តូច​ៗ​លើ​ស្បែក​​​​មាន​ភាព​ទន់​រលោង​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ប្រើប្រាស់​ស្រ្កាប់​ដែល​មាន​ជាតិ​កាត់​ខ្លាំង អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ ជាក់​ស្ដែង គ្រាប់​ល្អិត​តូច​ៗ​នៅ​ក្នុង​ស្រា្កប់​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​ និង​បង្ក​ឲ្យ​ស្បែក​រមាស់​ ​ឬ​របក​ស្បែក​

ដំណោះស្រាយ​៖ ​ជា​ជាង​ការ​ប្រើប្រាស់​ស្ក្រាប់​ដែល​មាន​គ្រាប់​ល្អិត​ធំ​ៗ ចូរ​សាកល្បង​ធ្វើ​ការ​ម៉ាស្សា​ស្បែក​​ថ្នម​ៗ​ជាមួយ​នឹង​​អេប៉ុង​​ដុស​ខ្លួន​។

៣. ងូត​ទឹក​ក្ដៅ​ពេក

ទោះ​បី​ជា​ការ​ងូត​ទឹក​ក្ដៅ​មិន​បណ្ដាល​ឲ្យ​​មាន​ស្នាម​អុជ​តូច​​ៗ​លើ​ស្បែក​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​​ងូត​ទឹក​ក្ដៅ​រយៈពេល​យូរ​ពេក​ វា​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ស្បែក​របស់​យើង​កាន់​តែ​អាក្រក់​។ ការ​ងូត​ទឹក​ក្ដៅ​រយៈពេល​យូរ​ អាច​បំផ្លាញ​ខ្លាញ់​ធម្មជាតិ​ពី​ស្បែក​ ដោយ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​ក្រហាយ​។

ដំណោះស្រាយ​៖ ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​រយៈពេល​ខ្លី និង​ជូត​សម្អាត​ស្បែក​ថ្នម​ៗ ដើម្បី​បញ្ចៀស​ការ​រលាក​។ ​

ស្នាមអុជលើស្បែក២

​​៤. ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​ច្រើន​ជ្រុល​

អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​អាច​​​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាហារ​កើត​ឡើង​បាន​  ហើយ​វា​ក៏​អាច​​រួម​ចំណែក​ដល់​លក្ខខណ្ឌ​ស្បែក​មួយ​ចំនួន​ដូចជា​កើត​មាន​ស្នាម​អុជ​តូច​ៗ​នៅ​លើ​ស្បែក​​ផង​ដែរ​។ គ្នា​យើង​ភាគ​ច្រើន​អាច​ប្រែ​​ទៅ​ជា​អាលែកហ្ស៊ី​ ​នឹង​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​អាហារ​ធ្វើ​​ពី​ទឹក​ដោះ​គោ ដែល​នាំ​ឲ្យ​កើត​​បញ្ហា​រលាក​ស្បែក​ ឬ​មុន​ជាដើម​។

​​​​​ដំណោះស្រាយ​៖ យើង​មិន​ចាំបាច់​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ទាំង​ស្រុង​ឡើយ​ ប៉ុន្តែ​អាច​ផ្អាក​ញ៉ាំ​វា​យ៉ាង​ហោច​ណាស់​៦​សប្ដាហ៍​​សិន​ ដើម្បី​ធ្វើ​ការ​សង្កេត​ថា​តើ​ស្ថានភាព​ស្បែក​របស់​យើង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ឬ​យ៉ាង​ណា​។

​៥. ប្រើប្រាស់​សាប៊ូ​ដុស​ខ្លួន​មាន​ក្លិន​ទឹក​អប់​

ស្នាម​អុជ​តូច​ៗ​នៃ​ស្បែក​កើត​ឡើង​ដោយ​សារ​តែ​​ប្រូតេអ៊ីន​ក្នុង​ជាលិកា​ស្នែង ​ដែល​មាន​នៅ​ក្នុង​រន្ធ​ញើស​ ហើយ​ផលិតផល​ថែ​រក្សា​ស្បែក​ដែល​​មាន​សារធាតុcomedogenic អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​ទ្វេ​ដង​។ សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ផ្ទុក​សារធាតុ​បន្ថែម​ក្លិន​សិប្បនិម្មិត​ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​រលាក​ស្បែក​។

​​​​​​ដំណោះស្រាយ​៖ ជ្រើសរើស​ផលិតផល​ថែរក្សា​ស្បែក​​ប្រភេទ​ស្រាល​ ដែល​ផ្សំ​ពី​​សារធាតុ​hypoallergenic ​ពីព្រោះ​វា​មិន​ធ្វើ​ឲ្យ​ក្រហាយ​ស្បែក​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Causes Chicken Skin, and 6 Ways to Get Rid of It

https://brightside.me/inspiration-health/what-causes-chicken-skin-and-6-ways-to-get-rid-of-it-802683/

Keratosis Pilaris: What It Is, Why You Get It & How To Treat It Naturally

https://www.mindbodygreen.com/articles/how-to-treat-keratosis-pilaris-naturally

How Do You Get Rid of Keratosis Pilaris?

https://www.medicinenet.com/how_do_you_get_rid_of_keratosis_pilaris/article.htm

កំណែ​ប្រែបច្ចុប្បន្ន

21/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកស្បែកក្រោមក្រចក កម្រកើតតែក៏គ្រោះថ្នាក់

ស្រីៗ​ពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខកុំរំលងតិចនិក ៤នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម