backup og meta

ផ្ដល់សំណើមដល់ស្បែកតាមតិចនិកនេះ ជួយបង្ការ​បញ្ហាស្បែកស្ងួត

ផ្ដល់សំណើមដល់ស្បែកតាមតិចនិកនេះ ជួយបង្ការ​បញ្ហាស្បែកស្ងួត

កត្តា​អាកាសធាតុ វ័យ ទម្លាប់​មិន​ល្អ និង​បញ្ហា​សុខភាព​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​ស្បែក​ស្ងួត។ ត្បិត​ស្បែក​ស្ងួត​ជា​បញ្ហា​តូច​មួយ​ដែល​គ្នា​យើង​មិន​សូវ​ខ្វាយ​ខ្វល់​ក៏​ពិត​មែន តែ​ស្បែក​ស្ងួត​អាច​បង្ក​ជា​ប្រេះ​បែក​ស្រកា រមាស់ អេះ​យូរៗ​អាច​រហែក​ស្បែក​ចេញ​ឈាម​ក៏​មាន។ ប៉ុន្តែ​គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ច្រើន​ដើម្បី​ការពារ​ស្បែក​ទេ គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​ណែនាំ​វិធីមួយ​ចំនួន​​ជួយ​ដោះស្រាយ និង​ការ​ពារ​បញ្ហា​ស្បែក​ស្ងួត​ បែបសាមញ្ញ​ៗ​ ដូចខាង​ក្រោម​នេះ​។

១. ងូតទឹក​

នៅ​ពេល​ដែល​សំណើម​ក្នុង​អាកាសធាតុ​ធ្លាក់​ចុះ ហើយ​យើង​មាន​ស្បែក​ស្ងួត ត្រូវ​ប្រាកដ​ថា៖

  • ងូតទឹកក្ដៅឧណ្ហៗ
  • កាត់​បន្ថយ​ពេល​ងូត​ទឹក​មកត្រឹម ៥-១០នាទី
  • ចៀស​វាង​ប្រើ​សាប៊ូ​សម្អាត​ខ្លួន​ច្រើន
  • ជូត​សម្អាត​ខ្លួន​ថ្នមៗ កុំ​អូស​ចុះ​ឡើង​ខ្លាំងៗ

២. លាប​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ភ្លាមៗ បន្ទាប់​ពី​ងូត​ទឹក​រួច

ដើម្បី​រក្សា​សំណើម​នៅ​លើ​ស្បែក​បាន​ល្អ យើង​ត្រូវ​ប្រើ​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ស្បែក​ដែល​មាន​ផ្ទុក​ជាតិ​ប្រេង​ល្អ​សម្រាប់​ស្បែក​ច្រើន និង​ផ្សំ​ឡើង​ដោយ​សារធាតុ Occlusives (មាន​មុខងារ​ជួយ​រក្សា​សំណើម​ក្នុង​ស្បែក) Humectants (ជួយ​ទាញ​សំណើម​ចូល​ទៅ​ក្នុង​ស្បែក) និង​សារធាតុ Emollients (ជួសជុល​ស្នាម​ប្រេះ​ក្នុង​ស្បែក)។

គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ដែល​ផ្សំ​ឡើង​ដោយ​សារធាតុ​រៀប​រាប់​ខាង​លើ ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​យូរ និង​ផ្ដល់​ភាព​ត្រជាក់ សម្រួល​ភាព​តានតឹង​របស់​ស្បែក​យើង​បាន​ល្អ។ ដូច​នេះ ដើម្បី​ចៀសវាង​បញ្ហា​ស្បែក​ស្ងួត យើង​គួរ​ប្រើ​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ក្នុង​រយៈ ២-៣​នាទី៖

  • បន្ទាប់​ពី​ជូត​ខ្លួន​ស្ងួត​ក្រោយ​ងូត​ទឹក ឬ​ត្រាំ​ទឹក
  • លាង​សម្អាត​មុខ ឬ​ដៃ។

ស្បែក​ស្ងួត

៣. បង្កើត​ទម្លាប់​ថែទាំ​ស្បែក​​​ទៅ​តាម​រដូវ​កាល

​រដូវ​រងា​ ​អាច​នាំ​មក​នូវ​បញ្ហា​ស្បែក​​ជាច្រើន​ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​​សមស្រប​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ដូច​នេះ​ យើង​គួរ​តែ​បង្កើត​​ទម្លាប់​ថែទាំ​ស្បែក​សម្រាប់​រដូវ​រងា​នេះ​​ ​ ដែល​អាច​​ការពារ​ស្បែក​ពី​​បញ្ហា​ស្បែក​​ស្ងួត​ គ្រើម​ ​​និង​មិន​ភ្លឺ​ថ្លា​​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រើសរើស​ ផលិតផល​​​ថែទាំ​ស្បែក​ដែល​មាន​​ជាតិ​សំណើម​ខ្ពស់​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​

៤. បន្ថែម​សំណើម​ក្នុង​ខ្យល់

ដើម្បី​បង្ការ​បញ្ហា​ស្បែក​ស្ងួត យើង​អាច​បន្ថែម​សំណើម​ក្នុង​ខ្យល់​ដោយ​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​ផ្ទះ ឬ​បន្ទប់​គេង​ក៏​បាន។

ចំណាំ៖ បើ​ស្បែក​រមាស់ មិន​ត្រូវ​អេះ គួរ​ប្រើ​របស់​ត្រជាក់ៗ​ស្អំ ហើយ មិន​ត្រូវ​ចោល​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ទាំង​លើ​ផ្ទៃ​មុខ និង​ដង​ខ្លួន និង​គួរលាប​ឡេ​ផ្ដល់​សំណើម​ទាំង​ព្រឹក និង​យប់ ហើយ​អ្វី​កាន់​តែ​សំខាន់ គឺ​ត្រូវញ៉ាំ​ទឹក​ឲ្យ​បានគ្រប់​គ្រាន់​។​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន​

តិចនិកងាយៗ ថែទាំ​ស្បែក​ស្ងួតក្នុង​​រដូវ​រងា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម