backup og meta

ដោះស្រាយបញ្ហាស្បែកស្រអាប់មិនភ្លឺថា្ល ជាមួយរូបមន្តម៉ាសឆៃថាវក្រហម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោះស្រាយបញ្ហាស្បែកស្រអាប់មិនភ្លឺថា្ល ជាមួយរូបមន្តម៉ាសឆៃថាវក្រហម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​គ្នា​យើង​ហត់នឿយ​នឹង​បញ្ហា​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា ទោះ​ជា​ប្រើ​ផលិតផល​អ្វី​ក៏​នៅ​តែ​មិន​បាត់​នោះ អាច​សាកល្បង​ប្រើ​ម៉ាស​បន្លែ​​​ទាំង​៣​រូបមន្ត​ ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​​ជំនាញ​ខាង​សើ​ស្បែក​។

ជាក់ស្តែង ឆៃថាវ​ក្រហម​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដែល​មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​ស្បែក។ បន្លែ​មួយ​ប្រភេទ​នេះ អាច​ជួយ​រក្សា​ភាព​យឺត​នៃ​ស្បែក​ និង​ពន្យារ​ភាព​ចាស់។ អ៊ីចឹង​ហើយ​ ដើម្បី​បាន​ស្បែក​ភ្លឺ​ថ្លា ទន់​ម៉ត់​រលោង​ពី​ខាង​ក្នុង គ្នា​យើង​អាច​សាកល្បង​ប្រើ​រូបមន្ត​​ម៉ាស​ឆៃថាវ​ក្រហម​ទាំង​នេះ។

១. ម៉ាស​ឆៃថាវ​ក្រហម និង​ការ៉ុត

ម៉ាស​មួយ​នេះ អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្នុង​​រយៈពេល​២ ទៅ​៣​សប្តាហ៍​។

វិធី​ធ្វើ៖

  • លាយ​ទឹក​ឆៃថាវ​ក្រហម និង​ការ៉ុត​ក្នុង​បរិមាណ​ដូច​គ្នា រួច​​ចាក់​ចូល​ទៅ​ក្នុង​​ប្រដាប់​ដាក់​ទឹក​ឲ្យ​កក​ក្នុង​ទូរ​ទឹកកក។
  • ត្រដុស​ដុំ​ឆៃថាវ​ក្រហម និង​ការ៉ុត​ជា​រៀង​រាល់​ព្រឹក​នៅ​លើ​ស្បែក​ រួច​ទុក​ចោល​រយៈពេល​១០ ទៅ​១៥​នាទី ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។​ បន្ទាប់​មក​ លាប​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ជា​ការ​ស្រេច។

[embed-health-tool-heart-rate]

២. ម៉ាស​ឆៃថាវ​ក្រហម និង​ទឹក​ដោះ​គោ​ជូរ

​​​​​​​​​​​​ចំណែក​ម៉ាស​ប្រភេទ​នេះ​វិញ មាន​តួនាទី​ជួយ​ឲ្យ​ស្បែក​ទន់​រលោង និង​​ក្មេង​ជាង​វ័យ។

វិធី​ធ្វើ៖

  • លាយ​ទឹក​ឆៃថាវ​ក្រហម​ចំនួន​៤​ស្លាបព្រា​បាយ និង​ទឹក​ដោះ​គោ​ជូរ​ចំនួន​៣​ស្លាបព្រា​បាយ
  • លាប​នៅ​លើ​មុខ និង​ក ដោយ​ទុក​ចោល​រយៈពេល​១៥​នាទី
  • លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៣. ម៉ាស​ឆៃថាវ​ក្រហម និង​សំបក​ក្រូច

​ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​បែប​ធម្មជាតិ​ គ្នា​យើង​មិន​គួរ​រំលង​ម៉ាស​មួយ​ប្រភេទ​នេះ​ឡើយ។

វិធី​ធ្វើ៖

  • ចិត​សម្បក​ក្រូច រួច​លាង​ទឹក​ឲ្យ​ស្អាត សឹម​យក​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​ រួច​កិន​ជា​ម្សៅ
  • កិន​ម្សៅ​សម្បក​ក្រូច​ចំនួន​២​ស្លាបព្រា​បាយ និង​ទឹក​ឆៃថាវ​ក្រហម​ចំនួន​១​ស្លាបព្រា​បាយ
  • លាប​នៅ​លើ​ផ្ទៃ​មុខ និង​ក រួច​ទុក​ចោល​រហូត​ដល់​ស្ងួត
  • លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់​​ជា​ការ​ស្រេច។ គ្នា​យើង​អនុវត្តន៍​វិធីសាស្ត្រ​នេះ​ ជា​រៀង​រាល់​២​ថ្ងៃ​ម្តង។

​​​ជា​ទូទៅ ឆៃថាវ​ក្រហម​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​ឡើយ។ ប៉ុន្តែ​ មុន​ពេល​អនុវត្ត​រូបមន្ត​ធម្មជាតិ​ទាំង​នេះ យើង​គួរ​លាប​សាកល្បង​នៅ​លើ​ដៃ​ជាមុន​សិន។ ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​អ្នក​ដែល​បញ្ហា​ស្បែក​រ៉ាំរ៉ៃ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​ជាមុន​សិន ទើប​ជា​ការ​ប្រសើរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

DIY This Beetroot Face Serum For Moisturised And Glowing Skin

https://healthreachcares.org/diy-this-beetroot-face-serum-for-moisturised-and-glowing-skin/

DIY This Beetroot Face Serum For Moisturised And Glowing Skin

https://healthreachcares.org/diy-this-beetroot-face-serum-for-moisturised-and-glowing-skin/

Does Beetroot Offer Benefits for Your Skin?

https://www.healthline.com/health/beetroot-benefits-for-skin

កំណែ​ប្រែបច្ចុប្បន្ន

20/01/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាសផ្លែឈើបីប្រភេទ ជួយឲ្យស្បែកទន់ម៉ត់រលោង គួរឲ្យចង់ស្ទាបអង្អែល

ស្បែកខ្លាញ់គួរថែមុខបែបណាកុំឲ្យឡើងមុន ឬកាន់តែឡើងខ្លាញ់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម