កុមារគ្រប់អាយុចូលរៀន

កុមារ​គ្រប់​អាយុ​ចូលរៀន - កូន​កាន់​តែ​ធំ​ហើយ។ ដល់​អាយុ​ ៦ឆ្នាំ ​ឬ​កូន​ចូលរៀន ​ម៉ាក់ប៉ា​នៅ​តែ​​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើនលើ​បញ្ហា​សុខភាព បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

កុមារគ្រប់អាយុចូលរៀន

អាហារ​ល្អៗ​ដែល​ជួយ​ឲ្យ​កុមារ​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ

ជា​ទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​​មាន​មុខងារ​​ដ៏​អស្ចារ្យ​ក្នុង​ការ​កម្ចាត់​​មេរោគ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ។ ជាក់ស្តែង អង់ទីក័រ​ម៉ាក់​បាន​ផ្ទេរ​ទៅ​ឲ្យ​កូន​តាម​រយៈ​សុក​នៅ​អំឡុង​ត្រី​មាស​ទី​៣ ហើយ​ប្រភេទ​អង់ទីក័រ​ដែល​បាន​​ពី​ម្តាយ​មក​កូន​ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កម្រិត​អង់ទីក័រ​របស់​ម៉ាក់​​ៗ​ខ្លួន​ឯង។ រោគសញ្ញា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​របស់​កុមារ ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​កូន​​​ៗជាប់​ជានិច្ច ជា​ពិសេស​នៅ​ពេល​ដែល​កូន​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សម្គាល់​ពី​សញ្ញា​មួយ​ចំនួន​នៃ​ការ​​ចុះ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​កើត​លើ​កុមារ​ ដែល​​រួម​មាន​៖ កូន​ឧស្សាហ៍​ផ្តាសាយ កូន​បន្ទោបង់​មិន​ទៀងទាត់​ និង​មាន​បញ្ហា​រំលាយ​អាហារ​ជា​ញឹកញាប់ ឈឺ​ច្រើន និង​ពិបាក​ព្យាបាល គ្មាន​កំលាំង​កំហែង​ដូច​ក្មេង​ដទៃ​ទៀត របួស​ក្រ​ជា​សះស្បើយ។ ​អាហារ​ល្អៗ​​ជួយ​ឲ្យ​កូន​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ ក្រៅ​ពី​រក្សា​អនាម័យ​ល្អ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ប៉ា​ម៉ាក់​ក៏​អាច​ផ្តល់​អាហារ​ល្អ​ៗ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ និង​មាន​សុខភាព​ល្អ​ផង​ដែរ។ [embed-health-tool-baby-poop-tool] ​១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​ជាមួយ​អាហារ​សម្បូរ​ Probiotics និង ​Prebiotics ​ដូចដែលយើង​ដឹង​ស្រាប់​ហើយ​ថា សារធាតុ​ Probiotics និង ​Prebiotics ពិតជា​មាន​អត្ថប្រយោជន៍ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធរំលាយអាហាររបស់កុមារ​។ នៅ​ក្នុង​ពោះ​វៀន​​យើង​ ក៏​ដូច​ជា​កុមារ គឺ​មាន​ទាំង​បាក់តេរី​ល្អ និង​មិនល្អ ហើយ probiotics ជួយ​ធ្វើ​ឲ្យ​មាន​លំនឹង​រវាង​បាក់តេរី​ល្អ និងកម្ចាត់បាក់តេរី​មិនល្អ​នៅ​ក្នុង​ពោះ​វៀន​កូន​ ស្រប​ពេល​ដែល​ prebiotics គឺជាអាហារសរសៃ ដែលដើរតួនាទី​ជា​ចំណីអាហាររបស់បាក់តេរីល្អ ឬ probiotics។ ក្រៅពី​ជួយ​កម្ចាត់​បាក់តេរីអាក្រក់ វីរុស ក៏ដូចជា​ការ​បង្ករោគតាមផ្លូវ​ដង្ហើម […]

អត្ថបទផ្សេងទៀតពី កុមារគ្រប់អាយុចូលរៀន

ស្វែងរក កុមារគ្រប់អាយុចូលរៀន

ដល់អាយុចូលរៀន

ប៉ាម៉ាក់គួរដោះស្រាយបែបណា បើកូនភ្ញាក់ពីព្រលឹមពេក?

ការ​គេង​បាន​ស្កប់ស្កល់​មាន​សារៈសំខាន់​ណាស់​ សម្រាប់​កុមារ​តូច​ៗ ទាំង​រាងកាយ​ និង​ស្មារតី។ ប៉ុន្តែ ចុះ​បើ​កូន​ឆាប់​ភ្ញាក់​ពី​គេង ហើយ​មាន​អាការៈ​ហត់​នឿយ និង​រញ៉ាំរញ៉ូវ​ ប៉ា​ម៉ាក់​គួរ​ដោះស្រាយ​បែប​ណា? មូលហេតុ​កុមារ​តូច​ៗ​ឆាប់​ភ្ញាក់​ពី​ព្រលឹម​ពេក តាម​ធម្មតា កុមារ​តូច​ៗ​តែង​ភ្ញាក់​ពី​ព្រលឹម​​ ប៉ុន្តែ​មូលហេតុ​មួយ​ចំនួន អាច​បណ្តាល​ឲ្យ​កូន​ភ្ញាក់​កាន់​តែ​លឿន​ជាង​រាល់​ដង​ទៅ​ទៀត៖ គេង​ថ្ងៃ​ច្រើន​ជ្រុល ខោ​ទឹក​នោម​សើម ដុះ​ធ្មេញ ហត់នឿយ​ខ្លាំង ឬ​ឃ្លាន ឆាប់​រំញោច​ទៅ​នឹង​ពន្លឺ សីតុណ្ហភាព ឬ​សំឡេង​ អាលែកហ្ស៊ី ឬ​​តឹង​ច្រមុះ ច្រាល់​អាស៊ីដ​ ឬ​ឈឺ​ក្រពះ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប៉ា​ម៉ាក់​គួរ​ដោះស្រាយ​បែប​ណា? ១. កំណត់​ម៉ោង​គេង​ឡើង​វិញ បើ​កូន​ឆាប់​ភ្ញាក់​ពី​គេង​ពេក អាច​មក​ពី​កូន​ឆាប់​ចូល​គេង​ពីព្រលប់​ពេក​។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ពន្យារ​ពេល​គេង​របស់​កូន​ប្រហែល​ជា​១៥​នាទី​ជា​រៀង​រាល់​យប់​ រយៈ​ពេល​១​ទៅ​២​សប្តាហ៍។ មួយ​វិញ​ទៀត យើង​មិន​ត្រូវ​ផ្លាស់ប្ដូរ​ម៉ោង​គេង​របស់​កូន​ច្រើន​ម៉ោង​ពេក​ឡើយ ពីព្រោះ​ទង្វើ​នេះ​ អាច​ឲ្យ​អា​អូន​ហត់នឿយ​ខ្លាំង និង​ពិបាក​គេង​នៅ​ពេល​យប់។ ២. កំណត់​ម៉ោង​គេង​ថ្ងៃ ពិត​ណាស់​ បើ​កូន​គេង​ច្រើន​នៅ​ពេល​ថ្ងៃ នោះ​អាច​នឹង​ប៉ះពាល់​ដល់​ការ​គេង​យប់​មិន​ខាន។ ដូច​នេះ ហើយ​ ប៉ា​ម៉ាក់​គួរ​កំណត់​ម៉ោង​គេង​ថ្ងៃ ដូច​ខាង​ក្រោម៖ កុមារ​អាយុ​២​ឆ្នាំ គួរ​គេង​២​ម៉ោង កុមារ​អាយុ​២​ឆ្នាំ​កន្លះ គួរ​គេង​១​ម៉ោង​កន្លះ កុមារ​អាយុ​៣​ឆ្នាំ គួរ​គេង​១​ម៉ោង។ ​៣. បន្ថយ​ពន្លឺ និង​​សំឡេង​រំខាន ការ​រៀបចំ​បន្ទប់​ដែល​មាន​សភាព​រាង​ងងឹត​ អាច​ជួយ​ឲ្យ​ក្មេង​គេង​បាន​កាន់​តែ​យូរ​ម៉ោង។ […]


ដល់អាយុចូលរៀន

កូនតែងអុកឡុកនៅទីសាធារណៈមែនអត់? សាកដោះស្រាយតាមវិធីនេះ​

ពេល​ខ្លះ អា​អូន​រក​រឿង​​មិន​ឈប់​នៅ​តាម​​ទី​សាធារណៈ​នៅ​ពេល​ដែល​កូន​ចង់​បាន​អ្វី​មួយ​ ឬ​មិន​ពេញ​ចិត្ត​នឹង​រឿងរ៉ាវ​អ្វី​មួយ។ ពិត​ណាស់​​ សកម្មភាព​បែប​​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​មាន​អារម្មណ៍​អៀនខ្មាស​​ជាក់ជា​មិន​ខាន។ ដូច្នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​​ និង​បំពេញ​តួនាទី​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន ប៉ា​ម៉ាក់​អាច​សាកល្បង​អនុវត្តន៍​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. ទទួល​យក​ការ​ពិត ជំហាន​ដំបូង យើង​គួរ​តែ​រៀន​ទទួល​យក​ការ​ពិត និង​មិន​ត្រូវ​រំពឹង​ទុក​លើស​ពី​សមត្ថភាព​ក្មេង​ឡើយ។ ជាក់ស្តែង អំឡុង​ពេល​នេះ កុមារ​កំពុង​តែ​រៀន​ពី​អាកប្បកិរិយា​ក្នុង​សង្គម ហើយ​ចំណែក​ការ​គ្រប់គ្រង​អារម្មណ៍​ និង​ខួរ​ក្បាល​ក៏​នៅ​មាន​កម្រិត​ដែរ។ ដោយ​សារ​តែ​សកម្មភាព​នេះ ជា​ផ្នែក​មួយ​នៃ​ការ​លូតលាស់​របស់​ក្មេង​ ប៉ា​ម៉ាក់​មិន​គួរ​បង្ខំ​ឲ្យ​កូន​ចេះ​ដឹង​ខុស​ត្រូវ​លឿន​ពេក​នោះ​ទេ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​២. ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ល្អ ជាមួយ​គ្នា​នេះ​ដែរ កុមារ​តែង​តែ​រៀន​តាម​ពី​សកម្មភាព និង​ប្រតិកម្ម​របស់​ប៉ា​ម៉ាក់​ ក៏​ដូចជា​សង្កេត​មើល​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការពិសោធន៍ និង​ការ​ចង់​ដឹង​ចង់ឮ ក៏​ដូចជា​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ក្មេង។ ដូចនេះ​ហើយ ទើប​ប៉ា​ម៉ាក់​គួរ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ល្អ ​មិន​ឆេវឆាវ​នៅ​ពេល​ជួប​ស្ថានការណ៍​បែប​នេះ។ ​​៣. បង្វែរ​ចំណាប់​អារម្មណ៍ ក្នុង​ករណី​ដែល​ក្មេង​បញ្ចេញ​សកម្មភាព​មិន​សមរម្យ ប៉ា​ម៉ាក់​គួរ​តែ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ក្មេង​ទៅ​លើ​រឿង​ផ្សេង​វិញ​​ ដូចជា​និយាយ​រឿង ច្រៀង​ចម្រៀង ឬ​​បង្ហាញ​វត្ថុ​ដែល​កូន​ចូលចិត្ត។ ​៤. ចំណាយ​ពេល​ជាមួយ​ខ្លួន​ឯង ទន្ទឹម​នឹង​នេះ​ យើង​គួរ​ដក​ខ្លួន​ចេញ​មួយ​​ភ្លែត នៅ​ពេល​ដែល​កូន​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ខ្មាស​គេ ហើយ​​មាន​អារម្មណ៍​តានតឹង​ខ្លាំង។ ការ​​​ដកដង្ហើម​ឲ្យ​ធូរ​ទ្រូង និង​គ្រប់គ្រង​ខ្លួន​ឯង​បាន​ មាន​សារៈសំខាន់​ណាស់​ មុន​ពេល​ដែល​យើង​វិល​មក​ដោះស្រាយ​ស្ថានការណ៍​ជា​ថ្មី​ម្តង​ទៀត។ [embed-health-tool-child-growth-chart] ៥. ញញឹម គ្រប់​ពេល​ដែល​កូន​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ ប៉ា​ម៉ាក់​គួរ​បញ្ចេញ​ស្នាម​ញញឹម​ចំពោះ​អ្នក​ដែល​កំពុង​តែ​មើល ដើម្បី​បង្ហាញ​ពី​ថាមពល​ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ ក៏​ដូចជា​បង្រៀន​កូន​​ឲ្យ​ដឹង​ថា​ ឥរិយាបថ​មិន​ល្អ​របស់​ក្មេង […]


កុមារគ្រប់អាយុចូលរៀន

សញ្ញាព្រមាននៃឥរិយាបថហិង្សារបស់កូន ប៉ាម៉ាក់គួរសង្កេតឲ្យដិតដល់

ប៉ា​ម៉ាក់​ដឹង​អត់​ថា​ សូម្បី​តែ​ក្មេង​ថ្នាក់​មត្តេយ្យ​ក៏​អាច​បញ្ចេញ​ឥរិយាបថ​ហិង្សា​ដែរ? កត្តា​នេះ អាច​​​បង្ក​​ផល​ប៉ះពាល់​​ដល់​អនាគត​របស់​ក្មេង ដែល​ទាមទារ​ឲ្យ​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​ស្វែង​រក​វិធីសាស្ត្រ​ដោះស្រាយ​ភ្លាម​ៗ។ អាកប្បកិរិយា​ហិង្សា​លើ​កុមារ សញ្ញា​ព្រមាន​មួយ​ចំនួន​ខាង​ក្រោម​នេះ​ អាច​ជួយ​ឲ្យ​ប៉ា​ម៉ាក់​កំណត់​ហានិភ័យ​​​ថា​តើ​​កូន​​អាច​មាន​​ទំនោរ​ប្រើ​ហិង្សា​ដែរ​ឬ​ទេ​? ផ្ទុះ​កំហឹង អាកប្បកិរិយា​កោងកាច ចូលចិត្ត​វាយ​គ្នា គំរាមកំហែង ឬ​ប៉ុនប៉ង​ធ្វើ​បាប​អ្នក​ដទៃ​ ប្រើប្រាស់​អាវុធ​ ឃោរឃៅ​ចំពោះ​សត្វ ដុត​ភ្លើង បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ក្មេង​ចេះ​ប្រើ​ហិង្សា? កត្តា​ដែល​នាំ​ឲ្យ​ក្មេង​ចេះ​ប្រើ​ហិង្សា អាច​​មក​ពី​អា​អូន​មិន​ទាន់​ចេះ​គ្រប់គ្រង​អារម្មណ៍ ឬ​ដោះស្រាយ​បញ្ហា​តាម​សន្តិវិធី។ ក្នុង​ករណី​ខ្លះ ក្មេង​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ ដូចជា​ស្រ្តេស បញ្ហា​ពិបាក​​គ្រប់គ្រង​អារម្មណ៍ ការ​ផ្ដោត​អារម្មណ៍​ថយ​ចុះ ជំងឺ​អូទីស្សឹម ឬ​ពិបាក​ផ្ចង់​អារម្មណ៍​ជា​ដើម។ គន្លឹះ​ដោះស្រាយ​បញ្ហា​កូន​មាន​ចរិត​កោងកាច ឬ​ប្រើ​ហិង្សា ១. ស្វែង​យល់​ពី​ឫសគល់​នៃ​ភាព​កោងកាច ពិត​ណាស់​ កុមារ​មិន​​អាច​បង្ហាញ​អារម្មណ៍​អស់​សង្ឃឹម​ ព្រួយ​បារម្ភ ឬ​ខឹង​ទៅ​កាន់​ប៉ា​ម៉ាក់​ដោយ​របៀប​សមរម្យ​ឡើយ។ ជា​លទ្ធផល ក្មេង​ចាប់ផ្តើម​បញ្ចេញ​ចរិត​កោងកាច ទាត់​ ឬ​ស្រែក​ឡូឡា។ ដូច្នេះ​ហើយ ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​​ជួយ​ដល់​កូន​ គឺ​ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​អារម្មណ៍​តាម​រយៈ​​ពាក្យ​សំដី។ ​២. ជំរុញ​ឲ្យ​កូន​បញ្ចេញ​កំហឹង​តាមរយៈ​ចំណង់ចំណូលចិត្ត ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​ជំរុញ​ឲ្យ​កូន​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត ដូចជា​ជិះ​ស្គី ជិះ​កង់ ហែល​ទឹក​ និង​អាន​សៀវភៅ​ជា​ដើម​ ដើម្បី​ជួយ​ឲ្យ​កំហឹង​ ឬ​អារម្មណ៍​មិន​ពេញ​ចិត្ត​របស់​ក្មេង ឲ្យ​រលាយ​បាត់​ដោយ​ខ្លួន​ឯង។ [embed-health-tool-child-growth-chart] ៣. ជៀសវាង​ឲ្យ​កូន​មើល​កម្មវិធី​​មាន​សកម្មភាព​ហិង្សា នៅ​ពេល​ដែល​កុមារ​មើល​ទូរទស្សន៍ ឬ​លេង​កុំព្យូទ័រ​ហ្គេម​ ដែល​មាន​សកម្មភាព​ហិង្សា​ ក្មេង​ងាយ​នឹង​អភិវឌ្ឍអត្តចរិត​កោងកាច​ទាំង​នោះ។ […]


កុមារគ្រប់អាយុចូលរៀន

សកម្មភាពសប្បាយៗ ជួយអភិវឌ្ឍនាញយល់ដឹងរបស់ក្មេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​កសាង​គ្រឹះ​ដ៏​រឹងមាំ​​នៅ​ពេល​ដែល​កូន​នៅ​វ័យ​ក្មេង អាច​ជួយ​ត្រួសត្រាយផ្លូវ​សម្រាប់​អនាគត​​ដ៏​ប្រសើរ​​សម្រាប់​កូន។ ពិត​ណាស់​ ដើម្បី​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នេះ ការអភិវឌ្ឍ​ជំនាញ​យល់​ដឹង​មាន​សារៈសំខាន់​ណាស់​ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​​បញ្ចូល​សកម្មភាព​មួយ​ចំនួន​ ដែល​ជួយ​ឲ្យ​ក្មេង​ទទួល​បាន​បទពិសោធន៍​​ជាក់ស្តែង ​ដូចជា​លើក​ទឹក​ចិត្ត​ឲ្យ​កូន​​ចូលរួម​ក្នុង​​សកម្មភាព​សប្បាយ​ៗ​ដែល​ផ្ដោត​ទៅ​​លើ​ការ​ចងចាំ ការ​យល់​ចិត្ត​ទុក​ដាក់​ និង​ការ​ផ្ចង់​អារម្មណ៍​ជា​ដើម។ សកម្មភាព​ជួយ​ដល់​ការអភិវឌ្ឍ​ជំនាញ​យល់​ដឹង​របស់​ក្មេង ១. តម្រៀប​អក្សរ ការ​​រៀន​អាន​ និង​ចងចាំ​អក្សរ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​ជួយ​អភិវឌ្ឍជំនាញ​យល់​ដឹង​របស់​កូន។ ប៉ា​ម៉ាក់ អាច​ជួយ​បង្រៀន​កូន​ឲ្យ​ស្គាល់​អក្សរ​ ដោយ​​ការ​ស្តាប់​​ចំរៀង មើល​សៀវភៅ ឬ​លេង​ល្បែង​ផ្គុំ​អក្សរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. រៀន​ចំណាំ​រូបរាង និង​ពណ៌ ជាមួយ​គ្នា​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​ជួយ​បង្រៀន​កូន​ឲ្យ​ស្គាល់​ពី​​ពណ៌ និង​រូបរាង​របស់​វត្ថុ​អ្វី​មួយ​ នៅ​ពេល​ដែល​លេង​ជាមួយ​នឹង​កូន ដូចជា​ឲ្យ​កូន​ប្រាប់​ពណ៌ និង​រូបរាង​របស់​បាល់ ឬ​ផ្លែ​ក្រូច​។ សកម្មភាព​តូចតាច​ទាំង​នេះ អាច​ជួយ​ឲ្យ​ក្មេង​ស្គាល់​ពី​រូបរាង​ និង​ពណ៌​ជាក់លាក់​របស់​វត្ថុ​ផ្សេង​ៗ​បាន។ [embed-health-tool-child-growth-chart] ៣. ហ្គេម ការ​លេង​ហ្គេម​ អាច​ពង្រឹង​​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា បង្កើន​ភាព​ច្នៃ​ប្រឌិត ហើយ​ក៏​ជា​កត្តា​ចម្បង​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​យល់​ដឹង។ ប្រភេទ​នៃ​ហ្គេម​ អាច​មាន​ភាព​ខុស​ៗ​គ្នា​​អាស្រ័យ​ទៅ​តាម​វ័យ។ សម្រាប់​ក្មេង​តូច​ៗ ប៉ា​ម៉ាក់​គួរ​ស្វែង​រក​ហ្គេម​ណា​ដែល​ទាក់ទង​ទៅ​នឹង​រូបរាង និង​ពណ៌ ហើយ​សម្រាប់​ក្មេង​ដែល​មាន​​អាយុ​ចាប់​ពី​៥​ឆ្នាំ​ឡើង​ទៅ យើង​គួរ​តែ​ឲ្យ​កូន​លេង​ហ្គេម​ផ្គុំ​រូបភាព​។ ៤. សួរ​សំណួរ​ ចំណែក​ឯ​ការ​សួរ​សំណួរ​​ទាក់ទង​ទៅ​នឹង​​តថភាព​ជាក់ស្តែង អាច​ជួយ​អភិវឌ្ឍ​​ជំនាញ​ដោះស្រាយ​បញ្ហា និង​​បង្កើន​ភាព​ច្នៃ​ប្រឌិត​​​ដល់​កូន​បាន។ ​សំណួរ​ទាំង​នេះ ក៏​អាច​ជួយ​ឲ្យ​ក្មេង​ចេះ​វិភាគ​ពី​បញ្ហា និង​ចេះ​ត្រិះរិះ​ពិចារណា​ថែម​ទៀត​ផង។ ៥. នាំ​កូន​ដើរ​លេង​កម្សាន្ត ការ​ទៅ​កម្សាន្ត​នៅ​កន្លែង​គួរ​ឲ្យ​ទាក់ទាញ​ដូចជា​ សារមន្ទីរ​ បណ្ណាល័យ មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ទៅ​លើ​ជំនាញ​យល់​ដឹង​របស់​ក្មេង។ […]


កុមារគ្រប់អាយុចូលរៀន

ចង់ឲ្យកូនពូកែខាងទំនាកទំនង ប៉ាម៉ាក់គួរបង្រៀនកូនពីគន្លឹះទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ជំនាញ​ទំនាក់ទំនង​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ត្រួសត្រាយ​អនាគត​ដ៏​ប្រសើរ​សម្រាប់​កូនៗ។ ប៉ុន្តែ​មិន​មែន​កុមារ​គ្រប់រូប រៀន​ចេះ​​ពី​របៀប​ទំនាក់ទំនង​បាន​យ៉ាង​ឆាប់​រហ័ស​នោះ​ទេ ហើយ​​ក្មេង​ខ្លះ​ត្រូវការ​ការ​តម្រង់​ទិសដៅ​ដ៏​ត្រឹមត្រូវ​ពី​ប៉ា​ម៉ាក់​។ ដូច្នេះ​ហើយ​ ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​​ពូកែ​ខាង​ទំនាក់ទំនង​ មិន​ថា​ជាមួយ​នឹង​ប៉ា​ម៉ាក់ ឬ​មនុស្ស​ជុំវិញ​ខ្លួន​ យើង​គួរ​បង្រៀន​​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ។ ១. ជជែក​ជាមួយ​កូន​ជា​ប្រចាំ កូន​ៗ​ចាប់ផ្តើម​រៀន​សន្ទនា​ដំបូង​ជាមួយ​ប៉ា​ម៉ាក់​ ហើយ​ពាក្យ​សំដី​របស់​យើង​ក៏​ជួយ​បង្កើន​ការអភិវឌ្ឍ​ទំនាក់ទំនង​របស់​ក្មេង​ដូច​គ្នា។ ចូរ​ជជែក​លេង​ជាមួយ​នឹង​កូន​ជា​ប្រចាំ មិន​ថា​ប៉ា​ម៉ាក់​រវល់​យ៉ាង​ណា​នោះ​ទេ ពីព្រោះ​កត្តា​នេះ អាច​ជួយ​​ឲ្យ​កូន​​រីករាយ​ក្នុង​ការ​ជជែក​ជាមួយ​យើង​ និង​ហ៊ាន​សួរ​សំណួរ​ផ្សេង​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. យល់​ពី​អារម្មណ៍​កូន ការ​យក​ឈ្នះ​ឧបសគ្គ​ក្នុង​ការ​ទំនាក់ទំនង​ គឺ​ជា​ការ​យល់​ពី​អារម្មណ៍​របស់​កូន។ ជា​ទូ​ទៅ ក្មេង​មិន​ដឹង​ពី​ការ​បង្ហាញ​អារម្មណ៍​ដោយ​ប្រើ​ពាក្យ​សំដី​ឡើយ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​សង្កេត​មើល​សកម្មភាព​របស់​ក្មេង និង​ព្យាយាម​បញ្ជាក់​ពី​ហេតុផល​ឲ្យ​កូន​ដឹង។ ៣. បង្រៀន​កូន​ឲ្យ​មាន​ឥរិយាបថ​ល្អ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​បង្រៀន​កូន​ពី​របៀប​គ្រប់គ្រង​ពាក្យ​សំដី ជា​ពិសេស​នៅ​ពេល​និយាយ​ជាមួយ​នឹង​អ្នក​ដទៃ​ ដោយ​​មិន​ត្រូវ​ប្រើ​សំដី​ឈ្លើយ​ ឬ​​ជេរ​ប្រមាថ​នោះ​ឡើយ។ [embed-health-tool-child-growth-chart] ៤. បង្រៀន​កូន​ឲ្យ​ចេះ​ស្តាប់ អ្នក​ជំនាញ​ភាគ​ច្រើន​ យល់​ស្រប​ថា​ការ​ស្តាប់​មាន​សារប្រយោជន៍​ជាង​សមត្ថភាព​ដទៃ​ទៀត។ អ្នក​ស្តាប់​​ដ៏​ល្អ​ម្នាក់ អាច​ទទួល​បាន​​ព័ត៌មាន និង​យល់​ច្បាស់​ពី​របៀប​ឆ្លើយតប​ត្រឹមត្រូវ។ ក្នុង​នាម​ជា​​ប៉ា​ម៉ាក់ យើង​ចាំបាច់​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​ស្តាប់ និង​លើក​ទឹកចិត្ត​ឲ្យ​ក្មេង​ចេះ​សួរ​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ចាប់​អារម្មណ៍។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន […]


កុមារគ្រប់អាយុចូលរៀន

ជំរុញឲ្យកូនលេងកីឡាតាំងពីក្មេង ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៥នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កុមារ ដូចជា​ថាមពល​ក្លៀវក្លា និង​ទិសដៅ​អនាគត​ដ៏​ត្រឹមត្រូវ ហើយ​ការ​បណ្ដុះ​តម្លៃ​នៃ​ការ​លេង​កីឡា​ដល់​កូន​នៅ​ពេល​ដែល​កូន​មាន​វ័យ​ក្មេង ជា​រឿង​ដែល​ប៉ា​ម៉ាក់​មិន​គួរ​រំលង​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​ទាំង​៥​នៃ​ការ​លេង​កីឡា​សម្រាប់​ក្មេង។ ១. សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ពិត​ណាស់​ កុមារ​​ឆ្លង​កាត់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ ហើយ​កីឡា​អាច​ជំរុញ​ឲ្យ​កូន​ឆ្ពោះ​ទៅ​រក​​ទិសដៅ​ដ៏​ត្រឹមត្រូវ។ ការ​លេង​កីឡា​ច្រើន​ប្រភេទ អាច​ជួយ​ឲ្យ​ក្មេង​មាន​រាងកាយ​មាំមួន និង​ជៀស​ឆ្ងាយ​ពី​បញ្ហា​ធាត់​ជ្រុល។ បន្ថែម​ពី​នេះ កីឡា​ក៏​ជួយ​ឲ្យ​ក្មេង​រៀន​សូត្រ​ពី​ការ​បរាជ័យ​របស់​ខ្លួន​ និង​មាន​ចិត្ត​ស្ងប់​ល្អ ទោះ​ជា​​កំពុង​តែ​មាន​សម្ពាធ​ក៏​ដោយ។ [embed-health-tool-child-growth-chart] ២. រៀន​ធ្វើការ​ជា​ក្រុម ការ​លេង​កីឡា​ជា​ច្រើន​ ដូចជា​បាល់​ទះ ឬ​បាល់​ទាត់​ អាច​ជួយ​ឲ្យ​ក្មេង​រៀន​ចេះ​ពី​សារៈសំខាន់​នៃ​ការ​ធ្វើការងារ​ជា​ក្រុម ដោយ​ចេះ​​ឲ្យ​តម្លៃ​ និង​គោរព​ដល់​​សមាជិក​ម្នាក់​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ចេះ​គោរព​វិន័យ ទន្ទឹម​នឹង​នេះ​ដែរ កីឡា​បណ្ដុះ​ស្មារតី​គោរព​វិន័យ​ដល់​កុមារ។ ក្នុង​នាម​ជា​អត្តពលិក ក្មេង​ៗ​ត្រូវ​ក្រោក​ពី​ព្រលឹម​ជា​ញឹកញាប់​ដើម្បី​ហ្វឹកហាត់។ កត្តា​នេះ អាច​ជំរុញ​ឲ្យ​កុមារ​ចេះ​គោរព​ពេលវេលា និង​មាន​ទម្លាប់​ហាត់​ប្រាណ​តាំង​ពី​វ័យ​ក្មេង។ មួយ​​វិញ​ទៀត​ ក្មេង​​នឹង​​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ខ្លួន​ឯង ដោយ​មាន​ស្មារតី​រឹងមាំ និង​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ការ​គោរព​វិន័យ។ ៤. ជំនាញ​សង្គម បច្ចុប្បន្ន​នេះ​ កុមារ​ភាគ​ច្រើន​តែង​ចំណាយ​ពេល​វេលា​ច្រើន​ជាមួយ​នឹង​ការ​លេង​ទូរស័ព្ទ និង​មិន​សូវ​ចូលរួម​​នៅ​​ក្នុង​សង្គម ក៏​ដូចជា​បង្កើត​មិត្តភ័ក្ដិ​ឡើយ។ យ៉ាង​ណា​មិញ ការ​លេង​កីឡា​អាច​ជួយ​ឲ្យ​កូន​មាន​ទំនាក់ទំនង​ទៅ​នឹង​ក្រុម​មនុស្ស​​ច្រើន​ ដែល​មាន​ចំណង់ចំណូលចិត្ត​ដូចគ្នា ព្រម​ទាំង​ងាយ​ស្រួល​ដល់​ក្មេង​ក្នុង​ការ​រាប់អាន​មិត្តភ័ក្ដិ​ទៀត​ផង។ ៥. គោរព​ខ្លួន​ឯង ជាមួយ​គ្នា​នេះ​ដែរ កីឡា​អាច​ជួយ​ឲ្យ​​កុមារ​​ចេះ​គោរព​ និង​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ តួ​យ៉ាង​ នៅ​ពេល​ដែល​ឈ្នះ​ការ​ប្រកួត ឬ​ជួយ​រក​ពិន្ទុ​ដល់​ក្រុម​ […]


កុមារគ្រប់អាយុចូលរៀន

បើកូនក្បាលរឹងមិនស្តាប់បង្គាប់សោះ ប៉ាម៉ាក់អាចដោះស្រាយតាមវិធីទាំងនេះ

ក្មេង​ខ្លះ​អាច​មាន​អត្តចរិត​រឹងរូស​តាំង​ពី​កំណើត​ មិន​ស្តាប់​បង្គាប់​ប៉ា​ម៉ាក់ ឬ​អ្នក​ណា​ម្នាក់​ឡើយ។ សូម្បី​តែ​កិច្ចការ​ងាយ​ៗ ដូចជា​ការ​គេង​ ងូត​ទឹក​ ឬ​ញ៉ាំ​អាហារ​ក៏​អាច​បង្ក​ជា​​បញ្ហា​បាន​ដែរ។ ពិត​ណាស់​ បើ​កូន​មាន​អត្តចរិត​បែប​នេះ ប៉ា​ម៉ាក់​ច្បាស់​ជា​ស្រ្តេស​ខ្លាំង​មិន​ខាន​ ដូច្នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​​កូន​​ក្បាល​រឹង ប៉ា​ម៉ាក់​អាច​សាកល្បង​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ​​​​​គន្លឹះ​ជួយ​ដោះស្រាយ​បញ្ហា​កូន​​មាន​ចរិត​រឹងរូស ១. ព្យាយាម​ស្តាប់ ការ​ទំនាក់ទំនង​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​។ ប្រសិនបើ​ប៉ា​ម៉ាក់​ចង់​ឲ្យ​កូន​ស្តាប់​អ្វី​ដែល​​​​ប៉ា​ម៉ាក់​និយាយ​ យើង​ក៏​ត្រូវ​តាំង​ចិត្ត​ស្តាប់​អ្វី​ដែល​កូន​និយាយ​ដូច​គ្នា។ ក្មេង​រឹងរូស តែង​ប្រកាន់​ខ្ជាប់​ទៅ​នឹង​គំនិត​របស់​ខ្លួន និង​ចូលចិត្ត​ជជែក​តវ៉ា។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ស្តាប់​ពី​ហេតុផល​របស់​កូន​សិន​ មុន​នឹង​បង្ខំ​កូន​ឲ្យ​ធ្វើ​អ្វី​ដែល​​ក្មេង​​មិន​ចង់​ធ្វើ។ ២. ផ្តល់​ជម្រើស​ដល់​កូន សម្រាប់​កូន​ដែល​រឹងរូស ប៉ា​ម៉ាក់​គួរ​តែ​ផ្តល់​ជម្រើស​ដល់​កូន និង​ណែនាំ​លក្ខណៈ​ប្រយោល។ ឧទាហរណ៍ ជំនួស​​​​ការ​បង្គាប់​ឲ្យ​កូន​ទៅ​គេង យើង​គួរ​តែ​សួរ​កូន​ថា​ តើ​​កូន​ចង់​ស្តាប់​រឿង​និទាន​មួយ​ណា​​មុន​ចូល​គេង​? យ៉ាង​ណា​មិញ យើង​គួរ​តែ​កំណត់​​​ពី​ជម្រើស​ត្រឹម​​២ ឬ​៣​ឲ្យ​បាន​ច្បាស់​លាស់​ ជា​ជាង​ផ្តល់​ជម្រើស​ច្រើន​ជ្រុល​ ដែល​អាច​នាំ​ឲ្យ​កូន​មាន​ការ​ភ័ន្តច្រឡំ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ផ្តល់​ការ​គោរព​ដល់​កូន ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​គួរ​សហការ​ជាមួយ​កូន​ ដោយ​រក​វិធាន​ជាក់លាក់​​សម្រាប់​កូនក៏​ដូចជា​រៀន​ស្វែង​យល់​ពី​អារម្មណ៍ និង​គំនិត​កូន។ អនុញ្ញាត​ឲ្យ​កូន​ធ្វើ​អ្វី​ដែល​​ខ្លួន​អាច​ធ្វើ​បាន​​ និង​ជៀសវាង​ជួយ​​ដល់​កូន​គ្រប់​យ៉ាង ដែល​ចំណុច​នេះ​​បង្ហាញ​ថា​យើង​ជឿជាក់​លើ​កូន។ [embed-health-tool-child-growth-chart] ​៤. បង្កើត​បរិយាកាស​រីករាយ​នៅ​ផ្ទះ ទន្ទឹម​នឹង​នេះ​ដែរ ក្មេង​ៗ​​ច្រើន​តែ​រៀន​សូត្រ​តាម​ការ​អង្កេត​មើល​ និង​បទពិសោធន៍​ជាក់ស្តែង​។ ប្រសិនបើ​កូន​ឃើញ​ប៉ា​ម៉ាក់​ឧស្សាហ៍​ឈ្លោះ​ប្រកែក​គ្នា ក្មេង​​អាច​រៀន​តាម​យើង​ ហើយ​​​កត្តា​នេះ​ក៏​​អាច​បង្ក​ជា​បរិយាកាស​ស្រ្តេស ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​អាកប្បកិរិយា​របស់​កូន​ដែរ។ ហេតុនេះ​ហើយ […]


ដល់អាយុចូលរៀន

គន្លឹះងាយៗជួយឲ្យកូនមានការចងចាំល្អ ព្រមទាំងរៀនសូត្រពូកែ

ការ​ចងចាំ​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ពង្រឹង​ការ​សិក្សា​ ការ​លូតលាស់ ក៏​ដូចជា​ការអភិវឌ្ឍ​របស់​កុមារ។ ពិត​ណាស់​ កុមារ​ដែល​មាន​ការ​ចងចាំ​ខ្សោយ អាច​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​នៅ​សាលារៀន​ ឬ​គ្មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ អីចឹង​ហើយ ប៉ា​ម៉ាក់​អាច​ជួយ​បង្កើន​ការ​ចងចាំ​របស់​កូន​បាន​ ដោយ​អនុវត្តគន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. រៀន​ដោយ​គ្មាន​ភាព​តានតឹង ឬ​សម្ពាធ ក្មេង​ៗ​គ្រប់​រូប សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​រៀន​សូត្រ​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ​ យើង​គួរ​ទុក​ពេល​ឲ្យ​កូន​ស្វែងយល់​មេរៀន​តាម​សម្រួល​ ដោយ​មិន​ត្រូវ​ដាក់​សម្ពាធ​​ដល់​កូន​​ក្នុង​ការ​រៀន​អ្វី​ថ្មី​ៗ​ឡើយ។ បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​​កូន​ហ៊ាន​សួរ​សំណួរ​ ក៏​ដូចជា​បង្កើត​ភាព​រីករាយ​ក្នុង​ការ​រៀន​អ្វី​​ថ្មី​ៗ។ ២. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទន្ទឹម​នឹង​នេះ​ដែរ កុមារ​គួរ​គេង​យ៉ាង​ហោច​ណាស់​៨​ ទៅ​១០​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ពង្រឹង​ការ​ចងចាំ​ និង​ត្រូវ​​គេង​ឲ្យ​បាន​ទៀងទាត់​ម៉ោង ទើប​ជា​ការ​ប្រសើរ។ មួយ​វិញ​ទៀត ការ​គេង​ថ្ងៃ​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ ជា​ពិសេស​សម្រាប់​កុមារ​​តូច​ៗ​តែ​ម្ដង។ ៣. បញ្ចូល​បន្លែ​ស្លឹក​បៃតង បន្លែ​ស្លឹក​បៃតង​សម្បូរ​ទៅ​ដោយ​វីតាមីន​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ ហើយ​វីតាមីន​A,B,C,E និង​K មាន​គុណប្រយោជន៍​យ៉ាង​ល្អ​ឯក​ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ក្មេង​ ក៏​ដូចជា​សុខភាព​រាងកាយ​ទាំង​មូល។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ឲ្យ​បាន​ច្រើន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. គ្រាប់​ធញ្ញជាតិ ចំណែក​ឯពពួក​គ្រាប់​ធញ្ញជាតិ​ អាច​ផ្ដល់​ថាមពល​ និង​ជួយ​ពង្រឹង​ខួរ​ក្បាល​របស់​កុមារ។ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​គ្រាប់ធញ្ញជាតិ​​ ដែល​រួម​មាន​ អាល់ម៉ុន និង​ស្វាយ​ចន្ទី ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ខ្លាញ់​ល្អ។ [embed-health-tool-child-growth-chart] ៥. ស៊ុត និង​ត្រី ខួរ​ក្បាល​របស់​យើង​បង្កើត​ឡើង​ដោយ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ […]


ដល់អាយុចូលរៀន

សញ្ញាព្រមាននៃវិបត្តិផ្លូវចិត្តលើកុមារ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ឲ្យមែនទែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិបត្តិ​​ផ្លូវ​ចិត្ត​កើត​លើ​កុមារ ​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ហើយ​ក៏​អាច​ជះឥទ្ធិពល​​យ៉ាង​ខ្លាំង ដល់​អត្តចរិត សមត្ថភាព​រៀន​សូត្រ និង​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ក្មេង។ ពិត​ណាស់​ កុមារ​តែងតែ​មាន​ការប្រែប្រួល​អារម្មណ៍​​ ហើយ​​​ប្រសិនបើ​កូន​មិន​អាច​ជម្នះ​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​ ឬ​កើត​ទុក្ខ​បាន​ទេ​នោះ កូន​អាច​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​។ មូលហេតុ​នៃ​បញ្ហា​ផ្លូវ​ចិត្ត​កើត​លើ​កុមារ ជា​ទូទៅ ពុំ​មាន​មូលហេតុ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មានការ​វិវត្ត​ទៅ​ជា​វិបត្តិ​ផ្លូវ​ចិត្ត​​លើ​កុមារ​ឡើយ ប៉ុន្តែ​បទពិសោធន៍​ឈឺចាប់​មួយ​ចំនួន​ អាច​ជា​ឫសគល់​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​នេះ។ បទពិសោធន៍​ឈឺចាប់​ ដែល​ក្មេង​អាច​ជួប​ប្រទះ​ រួម​មាន​៖ មាន​ជំងឺ​ប្រចាំ​កាយ​រយៈពេល​យូរ ផ្លាស់ប្ដូរ​ផ្ទះ ឬ​សាលារៀន ត្រូវ​ក្មេង​ផ្សេង​ទៀត​ធ្វើ​បាប រស់នៅ​ក្នុង​គ្រួសារ​ដែល​ប្រើ​​អំពើ​ហិង្សា រង​ការ​រំលោភ​បំពាន ប៉ា​ម៉ាក់​ចែក​ផ្លូវ​គ្នា ឬ​រស់នៅ​បែក​គ្នា ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​រោគសញ្ញា​ និង​សញ្ញា​ព្រមាន​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​កើត​លើ​កុមារ ការ​យល់​ដឹង​ពី​រោគសញ្ញា​ និង​សញ្ញា​ព្រមាន​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​លើ​កុមារ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ស្វែង​រក​ការ​ព្យាបាល​ និង​ពិគ្រោះ​យោបល់​ដ៏​ត្រឹមត្រូវ​សម្រាប់​កូន។ រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​៖ អត្តចរិត និង​អារម្មណ៍​ប្រែប្រួល​ខ្លាំង ប្រែប្រួល​ចំណង់​អាហារ ស្រក​ទម្ងន់ ពិបាក​គេង ឈឺ​ក្បាល​ ឬ​ឈឺ​ពោះ​ញឹកញាប់ ពិបាក​ផ្ដោត​អារម្មណ៍ ​គេច​សាលា ​ការ​សិក្សា​​ធ្លាក់​ចុះ លែង​ចាប់អារម្មណ៍​លើ​អ្វី​ដែល​ខ្លួន​​ធ្លាប់​ចូលចិត្ត [embed-health-tool-baby-poop-tool] តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ណា​? មាន​តែ​ប៉ា​ម៉ាក់​ទេ ដែល​ស្គាល់​កូន​ខ្លួន​ឯង​ច្បាស់​ជាង​អ្នក​ណា​​ទាំងអស់។ ដូច្នេះ​ហើយ​ យើង​គួរ​ជជែក​លេង​ជាមួយ​កូន​​ឲ្យ​បាន​ញឹកញាប់​​អំពី​អារម្មណ៍​របស់​កូន។ ធ្វើ​ដូច​នេះ ប៉ា​ម៉ាក់​អាច​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​កូន ថែម​ទាំង​អាច​​ធ្វើ​ឲ្យ​ក្មេង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចែករំលែក​អារម្មណ៍ និង​ទុក្ខ​កង្វល់​របស់​​ខ្លួន​ជាមួយ​យើង​​​ថែម​ទៀត​ផង​។ អត្ថបទគួរអាន៖ ៥ […]


advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស