backup og meta

អាហារ​ ៦​មុខ ជួយ​ស្បែក​ សក់​ និង​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2022

    អាហារ​ ៦​មុខ ជួយ​ស្បែក​ សក់​ និង​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    នៅ​ពេល​ស្បែក​ ក្រចក​ និង​សក់​ភ្លឺ​រលោង មាន​សុខភាព​ល្អ​ ​ព្រម​ទាំង​រឹងមាំ​ សម្រស់​របស់​យើង​ក៏​​នឹង​កើន​ឡើង​ទៅ​​​តាម​នោះ​ដែរ​។ ពិត​ណាស់ ​របប​អាហារ​មួយ​ចំនួន​ មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​សម្រស់​យើង​​​ថែម​​​ទៀត​ផង​។ ដូច្នេះ​ហើយ​ ដើម្បី​បំពេញ​បន្ថែម​ភាព​ស្រស់​ស្អាត​ចេញ​ពី​ខាង​ក្នុង គ្នា​យើង​គប្បី​បញ្ចូល​អាហារ​មួយ​ចំនួន​ខាង​ក្រោម​​នេះ​​។

    ១. ត្រី​សាល់​ម៉ុន

    ត្រី​សាល់​ម៉ុន​ និង​​ត្រី​​​មាន​ជាតិ​ខ្លាញ់​ផ្សេង​ទៀត ជា​អាហារ​ចម្បង​ក្នុង​ការ​ពង្រឹង​សុខភាព​សក់​ និង​ស្បែក​របស់​យើង​ ព្រោះ​ថា​អាហារ​​ទាំង​នេះ​​សម្បូរ​ទៅ​ដោយ​វីតាមីន អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជាតិ​ដែក​ និង​វីតាមីន​B12។ ជាក់​ស្ដែង អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​​កម្ដៅ​ព្រះ​អាទិត្យ និង​ជំនួយ​ដល់​​សុខភាព​ស្បែក​ក្បាល។ រី​ឯ​ប្រូតេអ៊ីន​អាច​ជួយ​ការពារ​បញ្ហា​ជ្រុះ​សក់​ ចំណែក​ឯ​ជាតិ​ដែក​ និងវីតាមីន​B12​ អាច​​ធ្វើ​ឲ្យ​ពណ៌​សក់​កាន់​តែ​​រស់​រវើក​ជាង​មុន​។

    ២. ការ៉ុត

    ជាមួយ​គ្នា​នេះ​ដែរ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​beta-carotene ដូច​ជា​ការ៉ុត ​គឺ​​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ដ៏​​មាន​ប្រសិទ្ធភាព​ ដែល​មាន​គុណប្រយោជន៍​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​នៃ​​សក់​ និង​ក្រចក​។ លើស​ពី​នេះ ការ៉ុត​ក៏​រួម​ចំណែក​ក្នុង​ការ​ប្រឆាំង​នឹង​រោគសញ្ញា​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​។

    ៣. ​ប៉េងប៉ោះ​

    ប៉េងប៉ោះ​មិន​មែន​គ្រាន់​តែ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​ល្អ​ចំពោះ​​ស្បែក​ប៉ុណ្ណោះ​ទេ បន្លែ​មួយ​ប្រភេទនេះ​ក៏​ផ្ទុក​ទៅ​ដោយ​វីតាមីន​C ​សារធាតុ​Carotenoids, lycopene និង​ beta-carotene។​ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​Carotenoids ​អាច​បង្កើន​ការ​ការពារ​ស្បែក​ពី​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ។

    ៤. ស៊ុត​

    ប្រសិនបើ​ស្រី​ៗ​យើង​​ចង់​បាន​ក្រចក​រឹងមាំ និង​មាន​សុខភាព​ល្អ​ ​ស៊ុត​ជា​អាហារ​ដ៏​ស័ក្ដិសម​បំផុត​។ ក្រៅ​ពី​​ប្រូតេអ៊ីន​ ស៊ុត​ក៏​ផ្ទុក​វីតាមីន​A វីតាមីនE ជាតិ​ដែក​ វីតាមីន​B7 វីតាមីន​B12 ។

    សុខភាពស្បែក

    ៥. ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប

    ​ទឹក​ដោះ​គោ​ដែល​គ្មាន​ជាតិ​ខ្លាញ់​ ជា​ប្រភព​​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​អាច​​ជួយ​ពង្រឹង​ក្រចក​ និង​ជំរុញ​ការ​លូតលាស់​នៃ​សក់​។ ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​ដែល​មាន​​ជាតិ​ខ្លាញ់​ទាប​ ក៏​អាច​ជួយ​បំពេញ​​ជាតិ​កាល់ស្យូម​ដែល​ខ្វះខាត​​​ដូច​គ្នា។​

    ៦. សណ្ដែក​

    ​​សណ្ដែក​ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ។ នៅ​ពេល​ដែល​យើង​ញ៉ាំ​​សណ្ដែក​កាន់​តែ​ច្រើន​ ក្រចក​យើង​ក៏​កាន់​តែ​រឹងមាំ​។ ប្រូតេអ៊ីន​ ស័ង្កសី និង​សារធាតុ​Biotin ​នៅ​ក្នុង​សណ្ដែក​ អាច​ជួយ​ឲ្យ​ក្រចក​របស់​យើង​កាន់​តែ​ក្រាស់​ និង​មិន​ងាយ​បាក់​។ បន្ថែម​ពី​នេះ វា​ក៏​ជួយ​ពង្រឹង​សុខភាព​សក់​ដោយ​ប្រឆាំង​នឹង​កង្វះ​សារធាតុ​Biotin និង​ជំរុញ​ដល់​ការ​ផលិត​​ជាតិ​ខូឡាជែន និង​ធ្វើ​ឲ្យ​ស្បែក​​ភ្លឺ​រលោង និង​ទន់ល្មើយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម