backup og meta

ដឹង​រឿង​ទាំង​នេះ​មុន ​ស្រីៗ​មាន​កូន​ដំបូង​ អាច​សម្រួល​ទុក្ខ​លំបាក​បាន​ច្រើន

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2019

    ដឹង​រឿង​ទាំង​នេះ​មុន ​ស្រីៗ​មាន​កូន​ដំបូង​ អាច​សម្រួល​ទុក្ខ​លំបាក​បាន​ច្រើន

    ប្រសិនបើ​យើង​ទើប​មាន​បេប៊ី​ថ្មីថ្មោង នឹង​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​ណាស់ ដូចនេះ​គួរតែ​ដឹង​រឿង​មួយ​ចំនួន ទើប​អាច​ស្វែងយល់​ពី​កូន​បាន។ ខាងក្រោមនេះ​ជា​ដំបូន្មាន​ខ្លះ​ៗ​ពី​អ្នក​ធ្លាប់​មាន​បទ​ពិសោធ ដើម្បី​ត្រៀម​លក្ខណៈ​បានមុន​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ។

    ១- កុំ​ពាក់​ស្រោម​ដៃ​កូន​យូរ​ពេក

    បើ​តាម​បទ​ពិសោធ សូរិយា បាន​ឲ្យ​ដឹង​ថា ពេល​មាន​លើក​ដំបូង​គាត់​មិន​ដឹង​ពី​ការ​ពាក់​ស្រោម​ដៃ​ឲ្យ​កូន​នេះ​ឡើយ។ តាំង​ពី​កូន​កើត​រហូត​ដល់​អាយុ ៤ ខែ​ជាង​មិន​ដែល​ដោះ​ស្រោម​ដៃ​ឡើយ លែងលើក​តែ​ពេល​ងូត​ទឹក​ប៉ុណ្ណោះ ហើយ​ក៏​​មិន​ចាប់អារម្មណ៍​ពិនិត្យ​មើល​ម្រាម​កូន​ទៀត រហូត​កូន​ជិត ៥ ខែ​ទើប​ដោះ​ចេញ ទើប​ឃើញ​ម្រាម​ដៃ​កូន​ស្អិត​ជាប់​គ្នា​នៅ​ផ្នែក​គល់​ៗ និង​មាន​ជាប់​កម្ទេច​កំណាត់​ល្អិត​ៗ​ជាប់រឹង​ៗពេញ​ដៃ​កូន។ សូរិយា បញ្ជាក់​ថា ​ចាស់​ៗ​គាត់​តែង​ឲ្យ​ពាក់​ស្រោម​ដៃ​ឲ្យ​ជាប់ ព្រោះ​ខ្លាច​កូន​ខ្វាច​មុខ​ខ្លួនឯង តែ​យក​ល្អ​កុំ​ពាក់​ដល់​អាយុ ៣ ខែ​អី។

    ២- កុំ​ឲ្យ​កូន​គេង​ផ្ងារ​រហូត

    ជឿ​ថា​ម៉ាក់​ៗ​ដែល​ទើប​មាន​កូន​ដំបូង​មិន​ចាប់​អារម្មណ៍​ពី​រឿងគេង​ផ្អៀង ឬផ្ងារ​របស់​កូន​ទេ គឺ​ឲ្យ​តែ​កូន​គេង​ស្រួល​យ៉ាង​ម៉េច​ក៏​បាន។ ប្រសិនបើ​យើង​មិន​ទម្លាប់​ឲ្យ​កូន​ផ្អៀង​ឆ្វេង​ស្ដាំ នឹង​ធ្វើឲ្យ​កូន​មាន​ក្បាល​សំប៉ែត​អាក្រក់​មើល​ណាស់ ប៉ុន្តែ​បើ​យើង​មិន​ចង់​ខ្វល់​ច្រើន​អាច​រក​ទិញ​ខ្នើយ​មាន​រូង​កណ្ដាល​ឲ្យ​កូន​គេង​ក៏​បាន រហូត​ដល់​កូន​មាន​អាយុ​ជិត ១ ឆ្នាំ គេ​លែង​គេង​ស្ងៀម​ទៀត​ហើយ អាច​ឈប់​ប្រើ​ខ្នើយ​នោះ​បាន។ ត្រូវ​ចាំ​ថា បើ​ពេល​កូន​នៅ​ខ្ចី​ខែ​កូន​​គេង​មិន​បម្រាស់​ទេ នេះ​ជា​ការ​ចែក​រំលែក​របស់ សុធារ៉ា

    អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ

    ៣- ប្រយ័ត្ន​ទឹក​ចូល​ត្រចៀក​ពេល​ងូត​ទឹក

    ម៉ាក់​ៗ​ភាគច្រើន​ម៉ាក់​ៗ​ឲ្យ​តែ​ងូត​ទឹក​ឲ្យ​កូន​ង៉ែត​រញីរញ័រ​ដៃ​មិន​ខាន ដូចនេះ​អាច​បណ្ដាល​ឲ្យ​ចូល​ភ្នែក ច្រមុះ ជាពិសេស​ត្រចៀក​តែម្ដង។ នៅ​ពេល​មាន​ទឹក​ចូល​ត្រចៀក អាច​បណ្ដាល​ឲ្យ​មាន​អំបៅអំបែក​ក្នុង​នោះ បែប​នេះ​យើង​ត្រូវ​សម្អិតសម្អាង​ឲ្យ​មែន​ទែន ដោយ​ដាក់​ដៃ​ទ្រ​ពី​ក្រោម ហើយ​​មេដៃ​បិទ​ត្រចៀក​ស្ដាំ និង​កូន​ដៃ​បិទ​ត្រចៀក​ឆ្វេង។ ស្រីអូន បាន​ចែកចាយ​បទ​ពិសោធ​មួយ​នេះ។

    តិចនិកចិញ្ចឹម​កូនHello_គ្រូពេទ្យ

    ៤- កុំ​រុំ​កូន​ពេក

    ស្រីនាង ធ្លាប់​មាន​បទ​ពិសោធ​កូន​ឡើង​រោល​កន្ទួល ព្រោះ​តាម​ចាស់​ៗ​យក​សម្លៀកបំពាក់​ក្រាស់​ៗ​មក​ស្លៀក ហើយ​យក​ភួយ​មក​ដណ្ដប់​បន្ថែម​ទៀត។ គាត់​បាន​បន្ថែម​ថា ប្រសិនបើ​នៅ​ផ្ទះ​មាន​ម៉ាស៊ីន​ត្រជាក់ ហើយ​កូន​ទើប​កើត​បានប៉ុន្មានថ្ងៃ ធ្វើ​បែប​នោះ​មិន​ជា​បញ្ហា​ទេ តែ​បើ​យើង​នៅ​ផ្ទះ​ប្រើ​កង្ហារ ហើយ​អាកាសធាតុ​ក្ដៅ​បែប​នេះ​ទៀត កូន​ប្រាកដ​ជា​រោលក្រហម ដោយសារ​ញើស​ផ្អឹប​ជាប់​សម្លៀកបំពាក់។ ស្រីនាង ក៏​បាន​បន្ថែម​ដែរ​ថា តាម​ពិត​ទៅ​កូន​ទើប​កើត ក៏​ត្រូវ​ការ​ខ្យល់​ត្រជាក់​ៗ​​ដែរ ទើប​ជួយ​ឲ្យ​គេង​លក់​ស្រួល។

    ៥- ការ​សន្សំសំចៃ​សម្លៀកបំពាក់

    ពិសី ធ្លាប់​ចំណាយ​ខ្ជះខ្ជាយ​បញ្ហា​សម្លៀកបំពាក់​កូន​បាន​ឲ្យ​ដឹង​ថា ពេល​កូន​ទើប​កើត​ខោ​អាវ​មិន​បាច់​លេង​ម៉ូដ​ពេក​នោះ​ទេ ទិញ​ធម្មតា​ៗ​សិន​ទៅ។ គួរតែ​ទិញ​ខោអាវ​រាងធំ​ជាង​ខ្លួន​បន្តិច ទើប​ពេល​កូន​ធំធាត់​ទៀត​ នៅ​អាច​ស្លៀក​បានព្រោះ​ក្មេង​ធំ​លឿន​ណាស់ ពាក់​មិន​បាន​ប៉ុន្មាន​ផង​ចង្អៀត​បាត់។ ខែ​ក្ដៅ​បែប​នេះ​គួរទិញ​ខោអាវ​កូន​ដែលសាច់​ក្រណាត់​ស្ដើង​ត្រជាក់​ៗ ហើយ​មិន​គួរ​ទិញ​ថ្មី​ភ្លាម​ឲ្យ​កូន​ពាក់​ភ្លែត​ឡើយ ត្រូវ​បោក​សម្អាត​សម្លាប់​មេរោគ​ជាមុន​សិន ព្រោះ​មិន​ធ្វើឲ្យ​ស្បែក​កូន​មាន​កន្ទួល​រមាស់។

    ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម