ការបន្ថយការញ៉ាំភេសជ្ជៈជាតិស្ករកាន់តែតិច នោះនឹងអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបានរហូត១០%។ នេះបើតាម លទ្ធផលស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក។ ដូច្នេះប្រសិនបើអ្នកចូលចិត្ត ឬឧស្សាហ៍ញ៉ាំភេសជ្ជៈផ្អែម (មានបរិមាណ)ជាតិស្ករខ្ពស់ គួរប្ដូរទម្លាប់មកញ៉ាំទឹក ហើយកាត់បន្ថយវិញ។