តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រលាកសរសៃប្រសាទលើផ្ទៃមុខ និងស្រ្តូកខុសគ្នាយ៉ាងម៉េចខ្លះ?

    រលាកសរសៃប្រសាទលើផ្ទៃមុខ និងស្រ្តូកខុសគ្នាយ៉ាងម៉េចខ្លះ?

    ​អាការៈ​មួយ​ចំនួន​ដូចជា​ ពិបាក​បិទ​ភ្នែក​ដោយ​សារ​តែ​ខ្សោយ​សាច់ដុំ​ ឬ​ខ្សោយ​ផ្ទៃ​មុខ​ភ្លាម​ៗ អាច​ជា​សញ្ញា​នៃ​ជំងឺ​Bell’s palsy ឬ​រលាក​​សរសៃ​ប្រសាទ​លើ​ផ្ទៃ​មុខ។ យ៉ាង​ណា​មិញ បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ក៏​​មាន​​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺ​Bell’s palsyដែរ។ អ៊ីចឹង​ហើយ​ ធ្វើ​ម៉េច​ទើប​យើង​អាច​ដឹង​ច្បាស់​ពី​ភាព​ខុស​គ្នា​រវាង​ជំងឺ​ទាំង​ពីរ​នេះ?

    ជំងឺ​Bell’s palsy​ជា​អ្វី​?

    ជាក់ស្ដែង ជំងឺBell’s palsy​ អាច​បណ្ដាល​ឲ្យ​យើង​ពិការ​បាន​។ ថ្វី​ដ្បិត​តែ​មូលហេតុ​ជាក់លាក់​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ពេល​ខ្លះ ការ​ឆ្លង​មេរោគ​ដោយ​ពពួក​វីរុស​ ក៏​អាច​នាំ​ឲ្យ​កើត​ជំងឺ​Bell’s palsy​បាន​ដែរ​​ ក្រោយ​ពេល​ដែល​​វីរុស​សម្ងំ និង​រើ​ឡើង​វិញ។ កត្តា​ផ្សេង​ទៀត​ រួម​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ស្ត្រេស​រយៈពេល​យូរ​ គេង​មិន​គ្រប់គ្រាន់ និង​ជំងឺ​Autoimmune។ ចំណែក​ឯ​ការ​ព្យាបាល​វិញ​ មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​រយៈពេល​៧២​ម៉ោង។ ប៉ុន្តែ ជំងឺ​Bell’s palsy​​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​ដោយ​ពុំ​ចាំបាច់​ព្យាបាល​ក្នុង​រយៈពេល​ប្រហែល​៣​សប្ដាហ៍។ ​យ៉ាង​ណា​មិញ ប្រសិនបើ​ការ​ព្យាបាល​មាន​ភាព​យឺតយ៉ាវ ​នោះ​កម្រិត​ពិការ​ ឬ​ខ្សោយ​អាច​​មាន​រយៈពេល​​យូរ​ដូច​គ្នា​​។

    ចង់គណនា BMR ចុចទីនេះ!

    អ្វី​ទៅ​ជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល?

    កំណក​ ឬ​​ដុំកំណក​ខ្លាញ់​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ អាច​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ និង​​ជាប់​​នៅ​ក្នុង​សរសៃ​ឈាម​ខួរ​ក្បាល​ ជា​ហេតុ​នាំ​ឲ្យ​​រាំងស្ទះ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល។ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល​ ឬ​Mini Stroke ​អាច​​បង្ក​ផល​ប៉ះពាល់​តិចតួច។ ប៉ុន្តែ​ ចំពោះ​របួស​ក្បាល​ ឬ​​បែក​សរសៃ​ឈាម​អាច​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​មិន​ឈប់​ និង​បង្ក​ជា​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

    គ្រោះថ្នាក់សរសៃឈាមខួរក្បាល

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    រោគសញ្ញា​ជំងឺ​Bell’s palsy និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

    ​​​ថ្វី​ដ្បិតតែ​រោគសញ្ញា​នៃ​ជំងឺBell’s palsy​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​ស្រដៀង​គ្នា ប៉ុន្តែ​ភាព​ខុស​គ្នា​ចម្បង​រវាង​ជំងឺ​ទាំង​២​ គឺ​ជំងឺBell’s palsy​ប៉ះពាល់​តែ​លើ​ផ្ទៃ​មុខ​ប៉ុណ្ណោះ។ ជា​ទូទៅ ​ជំងឺBell’s palsy​កើត​ឡើង​ភ្លាម​ៗ​លើ​មនុស្ស​គ្រប់​វ័យ​ មិន​ថា​ប្រុស​ ឬ​ស្រី​នោះ​ទេ​ ហើយ​ជំងឺ​នេះ​កម្រ​នឹង​កើត​មាន​ និង​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ។ អ្នក​ជំងឺ​ភាគច្រើន​អាច​ជា​សះស្បើយ​ ដោយ​ពុំ​មាន​បន្សល់​​ផលវិបាក​ណា​មួយ​ឡើយ។

    អត្ថបទគួរអាន៖

    ចំណែក​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ច្រើន​តែ​កើត​លើ​អ្នក​ជំងឺ​លើស​ឈាម​ សរសៃ​ឈាម​បេះដូង ឬ​ទឹក​នោម​ផ្អែម​ ហើយ​បញ្ហា​មួយ​នេះ​​​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​ផ្ទៃ​មុខ​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​រាងកាយ​ទាំង​មូល​ ជា​ពិសេស​ខួរ​ក្បាល​​តែ​ម្ដង​។

    ចំណុចសំខាន់

    ថ្វីត្បិត​តែ​ជំងឺ​Bell’s palsy និង​ស្រ្តូក​ មាន​រោគសញ្ញា​ស្រដៀង​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​​ជំងឺ​Bell’s palsy ​ជាស្ថានភាព​សុខភាព​ដែល​កម្រ​នឹង​កើត​ឡើង​​ ហើយ​ថែម​ទាំង​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​ស្រ្តូក អាច​បំផ្លាញ​ខួរ​ក្បាល​ជា​រៀង​រហូត​ និង​​អាច​បណ្តាល​ឲ្យ​អ្នក​ជំងឺ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​ថែម​ទៀត​ផង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    ​​​​Bell’s Palsy vs Stroke: What’s the Difference and How to Spot it?

    https://hellodoctor.com.ph/brain-ns/stroke/bells-palsy-vs-stroke/

    The difference between Bell’s palsy and a stroke

    https://www.piedmont.org/living-better/the-difference-between-bells-palsy-and-a-stroke

    Bell’s Palsy versus Stroke: What to Know

    https://www.kendalathome.org/blog/bells-palsy-versus-stroke

    Differential Diagnosis: Bell’s Palsy vs. Stroke

    https://www.hmpgloballearningnetwork.com/site/emsworld/article/12092020/differential-diagnosis-bell-s-palsy-vs-stroke

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 16/08/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: