brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ការដឹងសញ្ញាព្រមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) អាចជួយយើងចៀសផុតពីពិការភាព 

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) ជាមូលហេតុចម្បង ដែលបណ្តាលឱ្យយើងពិការ និងគ្រោះថ្នាក់ដល់ជីវិត។ ជំងឺនេះអាចកើតឡើងចំពោះមនុស្សគ្រប់រូប គ្រប់វ័យ និងគ្រប់ពេល។ ការដឹងពីសញ្ញាព្រមានជំងឺនេះ អាចជួយយើងធ្វើការព្យាបាលទាន់ពេលវេលា។ តើសញ្ញាព្រមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានអ្វីខ្លះ ដែលយើងមិនគួរធ្វេងប្រហែស?

ការដឹងសញ្ញាព្រមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) អាចជួយយើងចៀសផុតពីពិការភាព 

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) កើតឡើងនៅពេលសរសៃរឈាមក្នុងខួរក្បាលស្ទះ ឬបែក ដែលបង្អាក់ឈាមទៅចិញ្ចឹមផ្នែកណាមួយនៃកោសិកាខួរក្បាល។ ផ្នែកនៃកោសិកាខួរក្បាលដែលមិនបានទទួលអុកស៊ីសែន និងសារធាតុចិញ្ចឹមពីក្នុងឈាមនឹងខូច ឬងាប់ក្នុងរយៈពេលដល់ខ្លី។ ជាមធ្យម កោសិកាខួរក្បាល ១,៩ លាននឹងងាប់រៀងរាល់នាទី នៅពេលយើងកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ហើយមិនបានទទួលការព្យាបាលទាន់ពេល។ ការខូច ឬងាប់ផ្នែកណា មួយនៃកោសិកាខួរក្បាលអាចបណ្តាលឱ្យយើងពិការ ឬគ្រោះថ្នាក់ដល់ជីវិត ព្រោះខួរក្បាលគឺជាសរីរាង្គដែលគ្រប់គ្រងមុខងារផ្សេងៗរបស់រាងកាយ។

សញ្ញាព្រមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) មានដូចជា៖

  • ចាប់ផ្តើមមានអាការៈទន់មួយចំហៀងខ្លួនភ្លាមៗ
  • ស្ពឹក ឬវៀចមុខ ដៃ ឬជើង មួយចំហៀងខ្លួនភ្លាមៗ
  • ចាប់ផ្តើមពិបាកនិយាយភ្លាមៗ និយាយលែងចេញ ឬនិយាយឡុលៗ
  • វិលមុខ ឬមិនអាចទប់លំនឹងខ្លួនបាន
  • ពិបាក ឬមិនអាចដើរ ឬធ្វើចលនាមិនបាន
  • ដួលសន្លប់ ឬប្រកាច់
  • ឈឺក្បាលខ្លាំងភ្លាមៗដោយមិនដឹងមូល
  • ងងឹតភ្នែកម្ខាង ឬទាំងសងខាង

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល Hello គ្រូពេទ្យ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

កត្តាអ្វីខ្លះបង្កើនហានិភ័យកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke)?

កត្តាដែលអាចបង្កើនហានិភ័យកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានដូចជា៖

  • ការជក់បារី
  • ការញុំាគ្រឿងស្រវឹងច្រើនហួសកម្រិត
  • ប្រវត្តិគ្រួសារដែលមានជំងឺឈាមក្រហមរាងដូចកណ្តៀវ
  • ជំងឺធាត់
  • ការញុំាអាហារមានជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់
  • ភេទស្រី

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) គឺជាជំងឺគ្រោះថ្នាក់ ដែលត្រូវការការសង្រ្គោះបន្ទាន់។ ប្រសិនបើមានសញ្ញាព្រមានដូចបានរៀបរាប់ខាងដើម ត្រូវហៅឡានពេទ្យ ឬបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសង្រ្គោះជាបន្ទាន់។ ការសង្គ្រោះ និងព្យាបាលទាន់ពេលអាចជួយ យើង និងសមាជិកគ្រួសារឱ្យជាសះស្បើយ និងចៀសផុតពីពិការភាព។

អត្ថបទគួរអាន៖

    ចំណុចសំខាន់


  • ចាប់ផ្តើមមានអាការៈទន់មួយចំហៀងខ្លួនភ្លាមៗ
  • ស្ពឹក ឬវៀចមុខ ដៃ ឬជើង មួយចំហៀងខ្លួនភ្លាមៗ
  • ចាប់ផ្តើមពិបាកនិយាយភ្លាមៗ និយាយលែងចេញ ឬនិយាយឡុលៗ
  • វិលមុខ ឬមិនអាចទប់លំនឹងខ្លួនបាន
  • ពិបាក ឬមិនអាចដើរ ឬធ្វើចលនាមិនបាន
  • ដួលសន្លប់ ឬប្រកាច់
  • ឈឺក្បាលខ្លាំងភ្លាមៗដោយមិនដឹងមូល
  • ងងឹតភ្នែកម្ខាង ឬទាំងសងខាង

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 03/01/2025