home

ឈឺក្បាលនិងឈឺក្បាលប្រកាំង

ឈឺក្បាលនិងឈឺក្បាលប្រកាំង​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មានការ​ឈឺក្បាលនិងឈឺក្បាលប្រកាំង​​​ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

អត្ថបទ ឈឺក្បាលនិងឈឺក្បាលប្រកាំង

ឈឺក្បាលនិងឈឺក្បាលប្រកាំង

អាការៈឈឺក្បាល​ប្រ​កាំង(អាការៈឈឺក្បាលខ្ទោកៗខ្លាំង)​ ពិបាក​រកមូល​ហេតុ​ណាស់ ដោយ​ហេតុ​ថា​អាការៈនេះ​អាច​កើត​មាន​ដោយសារ​ការ​បញ្ជូល​គ្នា​នៃកត្តាជាច្រើន។​ គ្នា​យើង​ដែលជួប​បញ្ហាឈឺក្បាល​ប្រ​កាំង​ អាច​មាន​អារម្មណ៍ថា​អាការៈនេះ​ពិបាក​គ្រប់​គ្រង។ យ៉ាងណាមិញ​ យើង​ក៏មាន​ដែរ​វិធីសាស្រ្ត​មួយចំនួន​ដើម្បី​អាច​គ្រប់គ្រង​អាការៈ​មួយ​នេះ។​ ១- កក់ត្រារាល់ការឈឺក្បាលប្រកាំងរបស់យើង​ ជំហាន​ដំបូង​ក្នុង​ការ​គ្រប់​គ្រង​ការ​ឈឺក្បាល​ប្រកាំង​គឺ​យើង​​ត្រូវ​​​កក់ត្រា​​នូវ​អាការៈឈឺ​ក្បាល​នេះ​។ កំណត់​ត្រានៃ​ការ​ឈឺក្បាល​គឺ​ជា​វិធីសាស្រ្ត​ដ៏​ល្អ​មួយ​ដើម្បី​កំណត់​ពី​រោគ​សញ្ញា​នៃ​ការ​ឈឺក្បាល​។ កំណត់​ត្រា​នេះ​ក៏​អាច​ជួយ​យើង​ក្នុង​ការ​កំណត់​នូវ​កម្រិត​​នៃ​ការឈឺ និង​ថ្នាំ​ដែល​យើង​​ត្រូវ​ជៀស​វាង។ លើស​ពី​នេះ​ទៀត​កំណត់​ត្រា​អាច​ជួយ​វេជ្ជបណ្ឌិត​ក្នុង​ការ​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​​ប្រើប្រាស់បាន​ត្រឹម​ត្រូវ។ យើងអាចកត់ត្រា​ពី​​ថ្នាំ​ឈឺ​ក្បាល ឬ​ថ្នាំ​ព្យាបាល​រោគ​សញ្ញា​ផ្សេង​ៗ​ដូច​ជា​ចង្អោរ និង​ក្អួត ដែលយើងបាន​ប្រើ​ប្រាស់។ ក្រៅពីនេះ​ក៏អាច​មាន​ថ្នាំផ្សេងៗទៀត​ ប្រសិនជាយើងបាន​ប្រើប្រាស់ ទាក់ទងនឹង​​ជំងឺបាក់ទឹក​ចិត្ត ឬ​លើស​ឈាមជា​ដើម​។ អត្ថបទពាក់ព័ន្ធ៖  បើមានអាការៈឈឺក្បាល សាកល្បងតិចនិកងាយៗនេះ អាច​កាត់​បន្ថយការឈឺចាប់បាន អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ ២- រក្សាអនាម័យឲ្យបានស្អាត ការ​គ្រប់​គ្រង​ការ​គេង​ឲ្យ​បាន​ល្អ​គឺ​ចាំបាច់​ណាស់​ក្នុង​ការ​ការពារ​កុំ​ឲ្យ​មាន​ការ​ឈឺក្បាល​ប្រកាំង។ ការគេង​បាន​គ្រប់គ្រាន់​អាច​ជួយ​​យើង​ឲ្យ​មាន​សុខ​ភាព​ល្អ​ទាំង​ផ្នែក​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ការ​ឈឺក្បាល​ប្រកាំង​អាច​បណ្តាល​មក​ពី​ការ​គេង​មិន​លក់​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ក្បាល​កើត​មានឡើងញឹកញាប់​។ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ទាំង​នេះ​ អ្នកជំនាញណែនាំឲ្យ​យើង​កែប្រែទម្លាប់មួយចំនួន ដូចជា​ត្រូវចូល​គេង​ទៀង​ទាត់​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​នឹង​ការ​គេង​ឲ្យ​បាន​តិច​បំផុត ៨ ម៉ោង  ជៀសវាងប្រើទូរសព្ទមុនពេលចូលគេង កុំគេងថ្ងៃ ញ៉ាំអាហារ​ឲ្យ​បាន​៤ម៉ោង​មុនចូលគេង និង​កុំញ៉ាំភេសជ្ជៈ​ផ្សេងៗ​ក្នុង​រយៈពេល២ម៉ោង​មុនចូលគេង។​ យើងអាច​ជ្រើស​រើស​ប្រើ​វិធី​ព្យាបាល cognitive behavioral therapy (CBTI) ប្រសិន​បើ​យើង​​ចង់​បាន​ការ​ព្យាបាល​តាម​បែប​សណ្ដំ ដោយ​មាន​ប្រសិទ្ធភាព។ CBTI ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជម្រើស​ទី​មួយ​នៃ​បច្ចេក​ទេស​ក្នុង​ការ​សណ្តំ ហើយ​វិធីនេះ​មាន​ការ​រួម​ផ្សំច្រើន​របៀប​ដែល​មាន​ដូច​ជា​ការ​យល់​ដឹង​ពីររបៀប​​គេង ការតាំងអារម្មណ៍ និង​របៀបបន្ធូរអារម្មណ៍ ជាដើម។ ៣- ហាត់ប្រាណអាចជួយឲ្យជីវិតកាន់តែប្រសើរ ជា​ទូទៅ​ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​មាន​ទំនាក់​ទំនង​គ្នាយ៉ាង​ស្មុគ​ស្មាញ​ជាមួយ​នឹង​ការ​ឈឺក្បាល​ប្រកាំងនេះ​។ សម្រាប់​​មនុស្ស​មួយ​ចំនួន​ការ​ហាត់​ប្រាណ​អាច​ជួយ​កាត់​បន្ថយ​នូវ​រោគ​សញ្ញា​ឈឺក្បាលប្រកាំង​បាន ប៉ុន្តែ​សម្រាប់មនុស្ស​យើង​​មួយ​ចំនួន​ផ្សេង​ទៀត​ការហាត់ប្រាណ​​បែរ​ជា​ធ្វើ​ឲ្យ​បញ្ហា​​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅវិញ​។ សរុប​មក ការ​ធ្វើ​លំហាត់​ប្រាណ​កម្រិត​​ទាប ឬស្រាល […]

ឈឺក្បាលនិងឈឺក្បាលប្រកាំង

ឈឺក្បាល​ក៏​ជា​អាការៈ​មួយ​ដែល​យើង​តែង​ជួប​ប្រទះ ជាពិសេស​ឈឺក្បាល​ប្រកាំងដែល​ផ្តល់​ការ​លំបាក​ជាច្រើន​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដូចជា​ការ​បើកបរ ធ្វើការងារ ឬ​សូម្បីតែ​ការ​សន្ទនា​ធម្មតា។ ដូចនេះ​អត្ថបទនេះ​នឹង​បង្ហាញ​ពីតិននិក​ងាយៗ​​ដើម្បី​កាត់បន្ថយ​ការឈឺចាប់។ សម្រាក៖ នេះ​ជា​វិធី​ព្យាបាល​អាការៈ​ឈឺ​ក្បាលប្រកាំង​ដ៏​មាន​ប្រសិទ្ធភាព និង​អាច​បន្ថយ​ការ​ឈឺចាប់​បណ្ដាល​មកពី​អាការៈឈឺក្បាល​ផ្សេងៗ។ យើង​អាច​រក​កន្លែង​ស្ងាត់​ ឬ​ងងឹត​ដើម្បី​បិទភ្នែក​សម្រាក ព្រោះ​ការគេង​អាច​ជួយ​បំបាត់​ការឈឺចាប់​បាន។ ម៉ាស្សាសៀតផ្កា និងក៖ យក​ដៃឈ្លី ក និង​សៀតផ្កាដើម្បី​ឲ្យ​ចរន្តឈាម​មាន​លំហូរ​ស្រួល និង​ជួយ​បន្ថយ​អាការៈឈឺក្បាល​ដែល​បណ្ដាល​មកពី​សម្ពាធដែរ។​ រក្សា​កម្ដៅ​នៅនឹងក៖ យក​កន្សែង​ក្ដៅឧណ្ហៗ ឬ​បន្ទះ​កម្ដៅ​ដាក់​នៅ​ជុំវិញ​ក និង​​នៅកញ្ចឹងក​ដើម្បី​បន្ថយ​អាការៈ​ឈឺក្បាល។ ប្រសិន​ធ្វើបែបនេះ អាការៈ​មិន​មាន​ភាព​ប្រសើរ​ឡើង​ អាច​យក​ទឹកកក​មក​ជំនួសវិញ។ បន្ធូរអារម្មណ៍៖ ការ​ធ្វើ​សមាធិ ឬ​ដកដង្ហើមវែងៗ និង​ស្រមៃ​មើល​រូបភាព​ដែល​ធ្វើឲ្យ​អារម្មណ៍​ស្ងប់​ក៏​អាច​ជួយ​បាន​ដែរ។ វិធី​បន្ធូរ​អារម្មណ៍​ផ្សេងទៀត​ក៏​អាចយើង​មាន​អាការៈ​ឈឺចាប់​ខ្ទោកៗបាន​ដែរ។ កាត់បន្ថយ​ស្ត្រេស៖ ប្រសិនជា​មាន​អាការៈ​ឈឺក្បាល​ខ្លាំង ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​ស្ត្រេស​ដូចជា​ចៀសឆ្ងាយ​ពី​បរិយាកាស​ដែល​អ៊ូអរ​ខ្លាំង ចេញ​ធ្វើ​ការ​លឿន​បន្តិច​ប្រសិន​ជា​អាច ឬ​ឲ្យ​សមាជិក​គ្រួសារ​ជួយ​កិច្ចការក្នុង​ផ្ទះ​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស ចុចទីតាំង​ទាំង ១៤ ​លើរាងកាយ​នេះ អាច​បំបាត់​អាការៈឈឺចាប់​នានា របបអាហារ៖ របប​អាហារ​មាន​ឥទ្ធិពល​ខ្លាំងណាស់​ទៅ​លើ​អាការៈ​ឈឺក្បាល។ យកល្អគួរ​កាត់បន្ថយ​កាហ្វេអ៊ីន គ្រឿងស្រវឹង និង​ឈប់ជក់បារី។ ជាពិសេស​យក​ចិត្តទុកដាក់​ទៅលើ​ការញ៉ាំ​អាហារ​ឲ្យ​បាន​ទៀងទាត់។ សម្រាប់​អ្នក​ឈឺក្បាល​ដោយសារ​កម្រិតជាតិស្ករ​ក្នុង​ឈាមទាប គួរ​ចៀសវាង​ការ​អត់​ញ៉ាំ​អាហារ ជាពិសេស​អាហារ​ពេលព្រឹក។ អត្ថបទពាក់ព័ន្ធ៖ អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ […]

x