ទោះជាត្រូវចិញ្ចឹមបីបាច់ដោយប៉ា ឬម៉ាក់តែឯង ក៏កូនអាចទទួលបានភាពរីករាយ និងសុខភាពផ្លូវចិត្តល្អដូចក្មេងឯទៀតដែរ ប្រសិនបើប៉ា ឬម៉ាក់ចិញ្ចឹមបីបាច់កូនប្រកបដោយភាពកក់ក្ដៅ តែងនៅក្បែរកូនរាល់ពេលដែលកូនត្រូវការ និងចេះបត់បែនដោយភាពឆ្លាតវៃ។