ក្រៅពីការឈឺទ្រូងដែលបណ្ដាលមកពីសាច់ដុំ និងឆ្អឹង មូលហេតុទូទៅផ្សេងទៀត រួមមាន៖៖
- ជំងឺរលាកសួត
- ជំងឺហឺត
- ជំងឺច្រាលអាស៊ីដក្រពះ
- ពេលខ្លះ កុមារអាចមានប្រតិកម្មចំពោះភាពតានតឹង និងការថប់បារម្ភ ទៅជាការឈឺទ្រូង
- ការរលាកជញ្ជាំងទ្រូង
- ការឆ្លងមេរោគផ្លូវដង្ហើម
- ជំងឺបេះដូង

រោគសញ្ញានៃបញ្ហាបេះដូងកើតលើកុមារ
ការឈឺទ្រូង ដែលទាក់ទងនឹងបេះដូងកម្រនឹងកើតមានលើកុមារណាស់។ ប៉ុន្តែ ប្រសិនបើប៉ាម៉ាក់សង្កេតឃើញរោគសញ្ញាទាំងនេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យបេះដូងកុមារ។
- ការឈឺទ្រូងអំឡុងពេល ឬក្រោយពេលហាត់ប្រាណ
- ឈឺចាប់ និងមានសម្ពាធក្នុងទ្រូង ដែលមិនងាយបាត់ទៅវិញ
- សកម្មភាពរាងកាយថយចុះក្នុងរយៈពេលជាច្រើនសប្ដាហ៍ ឬច្រើនថ្ងៃ
- ការឈឺទ្រូងដែលអាចឲ្យក្មេងសន្លប់ ឬជិតសន្លប់
- ការឈឺទ្រូងចំពោះកុមារដែលកើតជំងឺបេះដូងពីកំណើត
ពេលណាប៉ាម៉ាក់គប្បីនាំកូនទៅជួបគ្រូពេទ្យ?
ការឈឺទ្រូងចំពោះកុមារភាគច្រើនមានលក្ខណៈស្រាល។ ប៉ុន្តែ បើកូនឈឺទ្រូងធ្ងន់ធ្ងរ និងមានរោគសញ្ញាគ្រុនក្ដៅ ពិបាកដកដង្ហើម ឈឺចាប់នៅពេលដែលដកដង្ហើមវែងៗ ឬចង្វាក់បេះដូងលោតញាប់ជាង២០០ ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យបេះដូងកុមារ ក៏ដូចជាធ្វើតេស្តដើម្បីកំណត់ពីបញ្ហាសុខភាពឲ្យបានច្បាស់លាស់។