តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

កូនឈឺ ឬក្តៅខ្លួន គួរងូតទឹកឲ្យអត់?

    កូនឈឺ ឬក្តៅខ្លួន គួរងូតទឹកឲ្យអត់?

    ពេល​កូន​ឈឺ ពិសេស​មាន​អាការៈ​ក្តៅ​ខ្លួន​ ម៉ាក់​ប៉ា​កម្រ​ងូត​ទឹក​ឲ្យ​កូន​ណាស់ ត្រឹម​តែ​ជូត​ខ្លួន​ឲ្យ​ប៉ុណ្ណោះ។ ការ​ដែល​មិន​ងូត​ទឹក​ឲ្យ​នេះ ព្រោះ​តែ​បារម្ភ​ខ្លាច​ទឹក​ចូល​សួត ឬ​ធ្វើ​ឲ្យ​អាការៈ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ម្យ៉ាង​ក្មេង​ក្តៅ​ខ្លួន​ចាញ់​រងា​ផង។ តើ​ការ​គិតឃើញបែប​នេះ​ត្រឹមត្រូវ​ទេ?

    តាម​ការ​បកស្រាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ងូតទឹក​ ជា​ពិសេស​ពេល​ក្ដៅ​ខ្លួន​ ទឹក​អាច​ចូល​សួត ឬ​ក៏​ស្រោម​សួត​នេះ ការ​ជា​យល់​ឃើញ​ខុស​ទាំង​ស្រុង។ ជាទូទៅ​ពេល​ក្ដៅ​ខ្លួន​ យើងត្រូវ​ព្យាយាម​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន។

    ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​អា​អូន​ឈឺ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ការ​ដណ្ដប់​កន្សែង​សើម និង​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​បញ្ចុះ​កម្ដៅ​កូន​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច​ហើយ។

    លោក​ស្រី​វេជ្ជបណ្ឌិតបញ្ជាក់ថា ការ​ដែល​រុំ​កន្សែង​សើម ឬ​ងូត​ទឹកឲ្យ​កូន​ពេល​ក្ដៅ​ខ្លួន​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ទេ ព្រោះ​ជាតិ​ទឹក​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រោម​សួត តាម​រយៈ​រន្ធ​ញើស​ដូច​ដែល​ម៉ាក់​ប៉ា​ធ្លាប់​បាន​គិត​នោះ​ទេ។ ចំណែក​ឯ​ករណី​ទឹក​ចូល​សួត​កូន​នោះ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន ដែល​ក្នុង​នោះ​រួមមាន ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​ការ​ព្យួរ​សេរ៉ូម​ច្រើន​ជ្រុល​លើស​ពី​តម្រូវ​ការ​រាងកាយ​របស់ក្មេងជា​ដើម។

    ក្តៅខ្លួន

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 05/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត