backup og meta

បើកូនហើមពោះ ពិបាកក្នុងខ្លួន យំរករឿងមិនឈប់ ប៉ាម៉ាក់ត្រូវជួយបែបណា?

បើកូនហើមពោះ ពិបាកក្នុងខ្លួន យំរករឿងមិនឈប់ ប៉ាម៉ាក់ត្រូវជួយបែបណា?

បញ្ហាហើមពោះលើទារក ជាអាការៈទូទៅមួយដែលអាអូនជួបញឹកញាប់ ធ្វើឲ្យអូនៗឈឺពោះ យំច្រើនលួងមិនបាត់ បណ្ដាលឲ្យម៉ាក់ប៉ាមួយចំនួនកើតជាក្ដីបារម្ភខ្លាំង។ ប៉ុន្តែអ្នកជំនាញក្មេងថា មិនបាច់បារម្ភពេកទេ ភាគច្រើនបញ្ហាហើមពោះមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ហើយម៉ាក់ប៉ាក៏អាចដោះស្រាយ និងទប់ស្កាត់មិនឲ្យកូនហើមពោះបានដែរ។

បើតាមការឲ្យដឹងពីគ្រូពេទ្យជំនាញក្មេង មានកត្តាមួយចំនួនដែលជំរុញឲ្យបញ្ហាហើមពោះកើតឡើងលើកូនយើងដូចជា៖

របបអាហារម្តាយ៖ លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ គុជ ឆោមដាលីន ថា បើសិនជាកូនបៅដោះម្តាយ តែបែរជាឧស្សាហ៍ហើមពោះ នោះមូលហេតុច្បាស់ជាមកពីរបបអាហាររបស់ម្ដាយហើយ ពិសេសបើម៉ាក់ៗផឹកស្រា ពិសេសគឺស្រាថ្នាំ ឬស្រាឫសឈើ ហើយទៅបំបៅដោះកូន ឬក៏អាចមកពីរបបអាហារម្ដាយមិនល្អ ញ៉ាំបន្លែឆៅ ឬញ៉ាំអាហារផ្អាប់ ជូរ ផ្អូម ជាដើម។

គណនា BMI

គណនា BMR

គណនាថ្ងៃមេជីវិតញីទម្លាក់

កូនម៉ឹមទឹកដោះគោសល់យូរ៖ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារលើកឡើងថា នៅពេលកូនម៉ឹមទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះ អ៊ីចឹងកាលណាយើងទុកយូរម៉ោងបន្តិច កូនយើងម៉ឹមទឹកដោះគោដែលនៅសល់នោះ អាចបង្កឲ្យកូនឈឺពោះ រាករូសដូចគ្នា។

អនាម័យកំប៉ុងទឹកដោះគោ៖ វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បានឲ្យដឹងថា មានទារកជាច្រើនកើតជំងឺផ្សេងៗដោយសារតែការលាងសម្អាតដបទឹកដោះគោមិនស្អាតនេះ។ ប្រព័ន្ធការពាររាងកាយក្មេងមិនទាន់រឹងមាំល្អ កាលណាតែដបលាងមិនស្អាត ធ្វើឲ្យបាក់តេរី ផ្សិត ឬវីរុសទៅបម្លែង និងបង្កជាក្លិនជូរផ្អូម ហើយយកដបនោះទៅឆុងទឹកដោះគោឲ្យម៉ឹម ទារកអាចនឹងរាករូស ហើមពោះ។

កូនម៉ឹមទឹកមិនស្អាត៖ អង្គការសុខភាពពិភពលោក (WHO) មិនអនុញ្ញាត ឲ្យបន្តក់ទឹកឲ្យទារកអាយុក្រោម ៦ខែញ៉ាំឡើយ ហើយបើទឹកនោះជាទឹកមិនស្អាត ឬមិនបានដាំពុះទៀត រឹតតែមានបញ្ហាចោទចំពោះសុខភាពកូនទៅជាចុកពោះ ហើមពោះ រាករូសជាដើម។

លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានពន្យល់ឲ្យដឹងថា ការហើមពោះទាំងអស់មិនមែនសុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាពកូនទេ។ ហេតុនេះហើយ ម៉ាក់ប៉ាគួរសម្គាល់សញ្ញាមិនគ្រោះថ្នាក់ និងសញ្ញាអាសន្នទាក់ទងនឹងបញ្ហាហើមពោះលើទារកខ្លះៗ ដើម្បីជួយសម្រួលដល់ការបារម្ភរបស់ម៉ាក់ប៉ាគ្រប់រូបដែលមានកូនតូចដូចជា៖

[embed-health-tool-vaccination-tool]

  • សញ្ញានៃការហើមពោះមិនបង្កបញ្ហា៖ ទារកយំច្រើនដែលជាហេតុធ្វើឲ្យមានខ្យល់ចូលក្នុងពោះវៀនច្រើនដែលធ្វើឲ្យហើមពោះ ឬទារកបៅជាមួយដបទឹកដោះគោមួយចំនួនដែលក្បាលដបនោះមិនជួយរាំងទប់ខ្យល់ក្នុងដបដែលជាហេតុធ្វើឲ្យខ្យល់ក្នុងដបចូលក្នុងពោះវៀនច្រើន ធ្វើឲ្យកូនហើមពោះដូចគ្នា។
  • សញ្ញានៃការហើមពោះបង្កបញ្ហាដល់កូន៖ ពោះទារកហើមប៉ោងខ្លាំង ក្ដៅខ្លួន ក្អួតញឹកញាប់ លាមករាកខុសធម្មតា ឬមានឈាម ឬទល់លាមក ហើមជើង ការបៅថយចុះ សន្លឹម ឬដេកមិនបើកភ្នែក ឬមិនរស់រវើកដូចធម្មតា។ល។

ទោះយ៉ាងណា ម៉ាក់ប៉ាអាចសម្រួលបញ្ហាហើមពោះលើកូនតូចបានដោយតិចនិកសាមញ្ញៗតាមបែបម៉ាស្សា និងទប់ស្កាត់មិនឲ្យកូនហើមពោះបានដោយវិធីសាស្ត្រខាងក្រោមនេះ៖

តិចនិកបែបម៉ាស្សាសម្រួលបញ្ហាហើមពោះលើកូន

អត្ថបទគួរអាន៖

ទី១. ដាក់កូនដេក រួចលើកជើងកូនដូចពេលធាក់កង់

ទី២. ដាក់ក្បាលកូនឲ្យខ្ពស់ រួចឲ្យកូនត្អើកចេញមក

ទី៣. ម៉ាស្សាពោះកូន តាមទ្រនិចនាឡិកា ហើយបន្ថែមសម្ពាធទៅតាមប្រតិកម្មកូន

ទី៤. អាចផ្ដល់ថ្នាំបន្តក់ឲ្យកូន (គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន)។ល។

ចៀសវាងបាននូវបញ្ហាហើមពោះលើកូននេះ ម៉ាក់ប៉ាអាចសាកល្បងតិចនិកដូចជា ធ្វើអនាម័យដបទឹកដោះគោឲ្យស្អាត កុំឲ្យកូនញ៉ាំទឹកដោះគោសល់ តាមដានមើលសញ្ញាអាលែកហ្ស៊ីលើកូន ឬម៉ាក់ៗញ៉ាំចំណីអាហារល្អៗ បើបំបៅដោះកូន។ល។

ហើមពោះ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Colic https://www.mayoclinic.org/diseases-conditions/colic/symptoms-causes/syc-20371074

Colic https://kidshealth.org/en/parents/colic.html

How to Soothe Colic in Babies https://www.whattoexpect.com/first-year/health-and-safety/what-is-colic/

 

កំណែ​ប្រែបច្ចុប្បន្ន

22/10/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ក្មេងហើមពោះចាស់ៗយកស្លឹកគូឆាយ ស្លឹកម្លូ ឬខ្ទឹមសបុកលាបរឹត ធ្វើបែបនេះត្រឹមត្រូវអត់?

បំបៅកូន ម៉ាក់ៗត្រូវដឹងរឿងទាំងនេះ ទើបសម្បូរទឹកដោះមានជីវជាតិ កូនម៉ឹមទៅមិនហើមពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 22

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម