- សញ្ញានៃការហើមពោះមិនបង្កបញ្ហា៖ ទារកយំច្រើនដែលជាហេតុធ្វើឲ្យមានខ្យល់ចូលក្នុងពោះវៀនច្រើនដែលធ្វើឲ្យហើមពោះ ឬទារកបៅជាមួយដបទឹកដោះគោមួយចំនួនដែលក្បាលដបនោះមិនជួយរាំងទប់ខ្យល់ក្នុងដបដែលជាហេតុធ្វើឲ្យខ្យល់ក្នុងដបចូលក្នុងពោះវៀនច្រើន ធ្វើឲ្យកូនហើមពោះដូចគ្នា។
- សញ្ញានៃការហើមពោះបង្កបញ្ហាដល់កូន៖ ពោះទារកហើមប៉ោងខ្លាំង ក្ដៅខ្លួន ក្អួតញឹកញាប់ លាមករាកខុសធម្មតា ឬមានឈាម ឬទល់លាមក ហើមជើង ការបៅថយចុះ សន្លឹម ឬដេកមិនបើកភ្នែក ឬមិនរស់រវើកដូចធម្មតា។ល។
ទោះយ៉ាងណា ម៉ាក់ប៉ាអាចសម្រួលបញ្ហាហើមពោះលើកូនតូចបានដោយតិចនិកសាមញ្ញៗតាមបែបម៉ាស្សា និងទប់ស្កាត់មិនឲ្យកូនហើមពោះបានដោយវិធីសាស្ត្រខាងក្រោមនេះ៖
តិចនិកបែបម៉ាស្សាសម្រួលបញ្ហាហើមពោះលើកូន
ទី១. ដាក់កូនដេក រួចលើកជើងកូនដូចពេលធាក់កង់
ទី២. ដាក់ក្បាលកូនឲ្យខ្ពស់ រួចឲ្យកូនត្អើកចេញមក
ទី៣. ម៉ាស្សាពោះកូន តាមទ្រនិចនាឡិកា ហើយបន្ថែមសម្ពាធទៅតាមប្រតិកម្មកូន
ទី៤. អាចផ្ដល់ថ្នាំបន្តក់ឲ្យកូន (គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន)។ល។
ចៀសវាងបាននូវបញ្ហាហើមពោះលើកូននេះ ម៉ាក់ប៉ាអាចសាកល្បងតិចនិកដូចជា ធ្វើអនាម័យដបទឹកដោះគោឲ្យស្អាត កុំឲ្យកូនញ៉ាំទឹកដោះគោសល់ តាមដានមើលសញ្ញាអាលែកហ្ស៊ីលើកូន ឬម៉ាក់ៗញ៉ាំចំណីអាហារល្អៗ បើបំបៅដោះកូន។ល។
