backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អត្ថន័យភាសាកាយវិការរបស់ទារក ប៉ាម៉ាក់ថ្មោងថ្មីគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 27, 2022

អត្ថន័យភាសាកាយវិការរបស់ទារក ប៉ាម៉ាក់ថ្មោងថ្មីគួរដឹង

ការយល់ពីភាសាកាយវិការរបស់ទារកអាចឱ្យប៉ាម៉ាក់ដឹង និងឆ្លើយតបតម្រូវការរបស់អូនតូច។ តើ​ភាសា​កាយវិការរបស់ទារកប្រាប់អ្វីខ្លះដល់ប៉ាម៉ាក់? ប៉ាម៉ាក់ថ្មោងថ្មីអាចមិនដឹង ឬពិបាកយល់ពីភាសាកាយវិការរបស់ទារក។ ខាងក្រោម​នេះជាអត្ថន័យ​ភាសាកាយវិការរបស់ទារកមួយចំនួន៖

១. ធាក់ជើងឡើងលើ

អូនតូច​អាចរំភើប និង​សប្បាយ​ចិត្ត​​ខ្លាំងដោយសារអូនតូចឃើញប៉ាម៉ាក់ ឬអ្វីមួយដែល​ធ្វើឱ្យ​អូនតូច​ចាប់​អារម្មណ៍ ដូចជា ប្រដាប់ក្មេងលេងដែល​អូន​តូចចូលចិត្ត ឬអាហារ (ប្រសិនបើអូនតូចឃ្លាន)។ ការ​ធាក់ជើង​ឡើង​លើ​​​ជួយ​អូនតូច​​អភិវឌ្ឍ​សាច់ដុំជើង​ដែល​នឹង​ជួយ​ដល់​អូនតូចក្នុង​ការ​វារ។ ដូច្នេះ​ប៉ាម៉ាក់អាចជំរុញឱ្យអូនតូចធាក់ជើង​ឡើង​លើ​​​ដោយបង្ហាញអ្វីដែលធ្វើឱ្យអូនតូចរំភើប។

២. បែរមុខចេញ

កាយវិការនេះអាចមានន័យពីរយ៉ាង។ ទីមួយ អូនតូចប្រហែលជាគ្រាន់​តែព្យាយាមចង់​ដឹងអំពី​អ្វី​ដែល​កំពុងកើតឡើង និង​ ទីពីរអូនតូចអាចខឹងនឹងការរំខានរបស់ប៉ាម៉ាក់។ ប៉ាម៉ាក់ត្រូវ​បណ្តោយ​តាមអូន​តូចបន្តិចសិន។ អូនតូចប្រហែល​ជា​បាន​ឃើញ​​អ្វី ១ ហើយ​ចង់​ដឹង​ថា​វា​ជា​អ្វី។ ពេល​អូនតូចបាន​ដឹង​ពី​ចម្លើយហើយ អូន​តូចនឹងងាកមុខមករកប៉ាម៉ាក់វិញហើយ។​

៣. ពត់ខ្នង

ប្រសិនបើអូនតូចពត់ខ្នងក្នុងអំឡុងពេលបៅ ឬញុំាអាហារមានន័យថា អូន​​តូចលែងចង់បៅ ឬញុំា​អាហារ​ទៀតហើយ។ វាក៏អាចមានន័យថាអូនតូចចុកពោះ ឬមានបញ្ហាប្រព័ន្ធរំលាយអាហារដែរ។ ជាទូទៅបើទារកមានអាយុច្រើនបន្តិចពត់ខ្នងមានន័យថា ពួកគេខកចិត្ត ខឹង ឬអស់កម្លាំង។ ពេលខ្លះ ទារកដែលមានជំងឺអូទីស្សឹម, Rumination (ជំងឺ​ទាក់ទង​នឹងបញ្ហាកាយវិការ) ឬ Kernicterus (ជំងឺ​ទាក់ទង​នឹង​បញ្ហា​ខួរ​ក្បាល​) ក៏ឧស្សាហ៍ពត់ខ្នងដែរ។

ប៉ាម៉ាក់អាចព្យាយាមធ្វើឱ្យអូនតូចស្ងប់។ ប៉ាម៉ាក់​អាច​បង្វែរ​ការ​ចាប់អារម្មណ៍​​​របស់​អូនតូច​ដោយលើ​ក​​ព​អូន​តូច​​ចេញ​ក្រៅ ឬបង្ហាញ​របស់​ដែល​ធ្វើ​ឱ្យ​អូនតូច​ចាប់​អារម្មណ៍។ ប៉ាម៉ាក់​ក៏​អាច​រឺតខ្នងអូនតូច​ថ្នមៗ បំពេរ ឬ​យោល​អូនតូចប្រសិនបើអូនតូច​ងងុយគេង។ ប្រសិនបើអូនតូចនៅតែយំមិនបាត់​ ប៉ាម៉ាក់គួរ​នាំ​អូនតូចទៅជួបគ្រូពេទ្យកុមារ។​

៤. លាដៃ

អូនតូចអាចសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ វាក៏អាចមានន័យថាអូនតូចចេះអ្វីមួយថ្មីដែរដូចជា ការ​អង្គុយ ឬការព្យាយាមរក្សាលំនឹងខ្លួនឯងក្នុង​​ពេលព្យាយាមអង្គុយឱ្យត្រង់ជាដើម។ ក្នុង​ករណី​ដែល​អូនតូចលាដៃដើម្បី​រក្សាលំនឹងក្នុងពេលអង្គុយ ប៉ាម៉ាក់​អាច​ជួយទប់អូនតូច ឬដាក់ខ្នើយ​ជុំវិញ​អូន​តូចដើម្បីការពារការផ្ងារក្រោយ។

៥. ជញ្ជក់ម្រាមដៃ

វាអាចមានន័យថាអូនតូចឃ្លាន។ ប្រសិនបើអូនតូចមិនឃ្លានទេ វាអាចមាន​ន័យថាអូន​តូចកំពុង​ព្យាយាម​រំងាប់អារម្មណ៍មុននឹងគេង។

ជញ្ជក់ម្រាមដៃ

ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៦. ក្តាប់ដៃ

ទារកអាចក្តាប់ដៃពេលយំ ឬពេលមិនយំដោយសារ​​ឃ្លាន។ ប៉ាម៉ាក់គួរបំបៅ​ ឬបញ្ចុកអាហារអូន​តូចភ្លាម។

៧. ទារកបត់ជង្គង់

ពេលទារកបត់ជង្គង់ទាំងពីរទប់នឹងពោះមានន័យថា ទារកមានបញ្ហាប្រព័ន្ធរំលាយអាហារដូចជា ទល់​លាមក ហើមពោះ ឬឈឺពោះ។ ប៉ាម៉ាក់អាច​រឺតខ្នងអូនតូចថ្នមៗ​ពីក្រោមឡើងលើ។ ប្រសិន​បើ​ម៉ាក់ៗ​បំបៅ​អូនតូចដោយ​ទឹកដោះ ម៉ាក់ៗ​ចៀសវាងញុំា​អាហារ​មាន​ជាតិ​ខ្លាញ់ច្រើន និង​ហឹរ។ ប្រសិន​​បើអូនតូចនៅតែមិនមានអាការៈធូរស្បើយ ប៉ាម៉ាក់គួរញុំាអូនតូចទៅជួបគ្រូពេទ្យកុមារ។

៨. ចាប់ត្រចៀក

វាអាចជាសញ្ញានៃការរលាកត្រចៀក ឬ​ដុះ​ធ្មេញ​​។ ប្រសិនអូនតូចមិនដុះធ្មេញ​ទេ ប៉ាម៉ាក់អាចនាំអូន​តូចទៅជួបគ្រូពេទ្យឯកទេសច្រមុះ ត្រចៀក និង​បំពង់កដើម្បីពិនិត្យឱ្យបានហ្មត់ចត់។

៩. ញីភ្នែក

អូនតូចអាចញីភ្នែក ស្ងាប និងយំដែលមានន័យថាអូនតូចអស់កម្លាំង និងចង់គេង។​ ប៉ាម៉ាក់អាចបំពេ ឬយោលអូ​នតូចឱ្យគេង។

១០. បុកក្បាល

អូនតូចអាចព្យាយាមលួងលោមខ្លួនឯង ឬ​អូនតូច​មានការឈឺចាប់ក្នុងខ្លួន។ ជាទូទៅវាច្រើន​កើត​ឡើង​លើក្មេងប្រុសជាងក្មេងស្រី។ ប្រសិនបើអូនតូចមាន​ទម្លាប់បុកក្បាលខ្លួនឯង ប៉ាម៉ាក់​ត្រូវ​ព្យាយាម​កុំ​ឱ្យ​អូនតូចនៅជិតជញ្ជាំង ។ ប៉ាម៉ាក់អាច​បង្វែរការចាប់​អារម្មណ៍​របស់អូនតូច​ដោយ​អាន​រឿង ឬច្រៀងឱ្យអូនតូចស្តាប់ ឬលេងជាមួយអូនតូច។ ប៉ាម៉ាក់អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​កុមារ​ដើម្បី​ប្រាកដថាអូនតូចមិនមាន​ជំងឺណាមួយ​។

ការយល់ និងឆ្លើយតបនឹងភាសាកាយវិការរបស់អូនតូចធ្វើឱ្យអូនតូចមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព។ វាក៏ជួយដល់ប៉ាម៉ាក់ក្នុងការសាងទំនាក់​ទំនងជាមួយអូនតូច និងជួយសម្រួលបន្ទុកប៉ាម៉ាក់ក្នុងការមើល​ថែ​អូនតូចដែរ។ លើសពីនេះទៅទៀតការមានទំនាក់ទំនងល្អជាមួយអូនតូចក៏​ជួយដល់ការអភិវឌ្ឍរបស់អូនតូចដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 27, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម