ជាទូទៅ បញ្ហាខាន់លឿងលើក្មេងនេះកើតឡើងចំពោះទារកកើតមុនខែ ព្រោះពេលថ្លើមទារកកំពុងលូតលាស់ ឬនៅពេលទារកបៅដោះមិនគ្រប់គ្រាន់ ឬមិនមានសារធាតុចិញ្ចឹមចាំបាច់ក្នុងទឹកដោះម្ដាយ សុទ្ធតែជាមូលហេតុនាំឲ្យក្មេងមានបញ្ហាខាន់លឿងនេះឯង។ នៅពេលទារកមានអាយុប្រហែល ២ សប្ដាហ៍ ថ្លើមរបស់ពួកគេកាន់តែរឹងមាំអាចបំបែកសារធាតុប៊ីលីរ៉ូប៊ីនបាន ដូច្នេះបញ្ហាខាន់លឿនលើក្មេងតែងតែបាត់ទៅវិញនៅអំឡុងពេលនេះ ដោយមិនបង្កគ្រោះថ្នាក់អ្វីដល់សុខភាពកូនឡើយ។
ក្នុងករណីទារកកើតខាន់លឿងលើក្មេងកម្រិតស្រាល ការថែទាំ ព្យាបាលអាអូនគ្រាន់តែបំបៅដោះកូនឲ្យគ្រប់គ្រាន់ ដាក់កូននៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹក (ចន្លោះពីម៉ោង ៦-៩ព្រឹក) និងតាមដានស្បែក សុខភាពកូនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញក្នុងករណីធ្ងន់ធ្ងរ ម៉ាក់ប៉ាត្រូវនាំកូនទៅព្យាបាលជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។