ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ហានិភ័យនៃជំងឺស្លាប់ភ្លាមៗរបស់ទារកនឹងធ្លាក់ចុះខ្លាំង នៅក្រោយពេលទារកមានអាយុ ១ឆ្នាំឡើង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានណែនាំថា ប៉ាម៉ាក់ត្រូវរង់ចាំយ៉ាងហោចណាស់ដល់ទារកមានអាយុ ២ឆ្នាំ ទើបអាចឱ្យកូនគេងជាមួយតុក្កតាបាន។
តុក្កតាមានប្រយោជន៍ដល់ការលូតលាស់របស់ក្មេងតូចៗដែលទើបនឹងចេះដើរតេះតះណាស់ ព្រោះអាអូននឹងមានដៃគូកំដរ។ ម្យ៉ាងទៀត ការគេងជាមួយ ឬគេងឱបតុក្កតាអាចជួយផ្តល់ភាពកក់ក្តៅ និងធ្វើឱ្យឆាប់គេងលក់ដោយសារក្មេងៗចូលចិត្តតុក្កតា។
ប្រសិនបើប៉ាម៉ាក់ដាក់អាអូនគេងជាមួយតុក្កតា ប៉ាម៉ាក់គួរជ្រើសរើសតុក្កតាណាដែលគ្មានឡេវ បូ ភ្នែក (មានគ្រាប់ភ្នែកលៀនចេញក្រៅ) ច្រមុះ (មានគ្រាប់ច្រមុះលៀនចេញក្រៅ) ឬមានវត្ថុតូចៗដែលអាចដោះបាន ដោយសារពេលអាយុ ២ខួប អាអូនដុះធ្មេញហើយ និងអាចខាំរបស់តូចៗទាំងនេះដោយសារភាពរពឹស ឬរមាស់ធ្មេញ និងអាចបណ្តាលឱ្យអាអូនស្លាក់បាន។
តុក្កតាដែលស័ក្តិសមសម្រាប់អាអូនគឺតុក្កតាដែលតូចល្មមសមនឹងមាឌ និងកម្ពស់របស់អាអូន ហើយមានទម្ងន់ស្រាលដែលកូនអាចលើកឱប ឬកាន់បានស្រួល ព្រោះបើធំពេកក៏អាចបិទមុខ ឬច្រមុះកូនដែរ។
អានបន្ថែម៖