ការចិញ្ចឹមបីបាច់ មើលថែកូនមិនមែនជាការងាររបស់ម្ដាយតែម្នាក់នោះទេ ប៉ាៗក៏មានចំណែកជួយថែទាំកូនដូចគ្នា តាំងពីពេលកូនទើបនឹងកើតមកឯណោះ។ ចង់ចាប់ផ្ដើមភាពជាប៉ាៗអស្ចារ្យ ឬអត់? “ Hello គ្រូពេទ្យ “ សូមណែនាំក្បួនថែទាំកូនតាមការឱបបែប Kangaroo របស់ប៉ាៗ ជួយបង្កើនមានស្និទ្ធស្នាល និងផ្ដល់ប្រយោជន៍ជាច្រើនដល់គ្រួសារ។
- ប៉ាៗសម័យនេះកំពុងចូលរួមក្នុងការចិញ្ចឹមមើលថែកូនស្មើគ្នានឹងម៉ាក់ៗដែរ ហើយការថែទាំតាមការឱបបែប Kangaroo ត្រូវបានលើកទឹកដោយអ្នកជំនាញ និងអនុវត្តយ៉ាងទូលាយដោយឪពុក។
- Kangaroo Care ឬការឱបបែប Kangaroo គឺជាវិធីសាស្ត្រនៃការកាន់ទារកតាមរបៀបដែលស្បែកប៉ះនឹងស្បែក។
- វិធីនេះក៏ជួយរក្សាលំនឹងចង្វាក់បេះដូងរបស់ទារក អនុញ្ញាតឲ្យបង្កើនលំនាំដកដង្ហើម ជួយកូនគេងបានល្អ កាត់បន្ថយការយំ។ល។