backup og meta

កូនតូចជួប​បញ្ហាស្បែកស្ងួត ម៉ាក់ៗត្រូវ​ដឹងរឿងទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Dec 24, 2020

កូនតូចជួប​បញ្ហាស្បែកស្ងួត ម៉ាក់ៗត្រូវ​ដឹងរឿងទាំងនេះ

បញ្ហា​អាច​កើត​ចំពោះ​អាអូន​ទើប​កើត អាច​មាន​ច្រើន តែ​ក្នុង​ចំណោម​នោះ ស្បែក​ស្ងួត ក៏​អាច​ជា​បញ្ហា​រំខាន​ដល់​កូន​សំណព្វ និង​ធ្វើ​ឲ្យ​ម៉ាក់ប៉ា មិន​ស្រណុក​ចិត្ត​ដែរ។ ទោះ​បញ្ហា​ស្បែក​ស្ងួត​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ ឬ​មិនបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត តែ​អាចនាំ​ឲ្យ​មាន​ហានិភ័យ​ដូចគ្នា ធ្វើ​ឲ្យ​រលាក​ស្បែក​បង្ក​ជា​ស្នាម បើសិន​មិន​ព្យាបាល​ត្រឹមត្រូវ។ ម៉េច​បាន​ស្បែក​កូន​យើង​ស្ងួត? ដោះស្រាយ​ម៉េចទៅ?

១- មូលហេតុបង្កឲ្យស្បែកស្ងួត

បេប៊ី​ភាគច្រើន​មាន​ស្បែកស្ងួត​តាំងពី​ពេល​ទើប​កើត ជាពិសេស​បើអូនៗ​សម្រាល​ក្រោយ​សប្តាហ៍ទី ៤០។ អាការៈ​ស្បែកស្ងួត​នេះ ធម្មតា​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង ប៉ុន្តែ​នៅ​មាន​កត្តា​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​ស្ងួត​ដែរ។ កត្តាទាំង​នោះមាន​ដូចជា៖​

– ងូតទឹកញឹកញាប់ ប្រើសាប៊ូច្រើន៖ ប្រើសាប៊ូ​ដុស​សម្អាត​អូនៗ​លើស​កម្រិត នឹងធ្វើ​ឲ្យ​ជាតិសើម​លើ​ស្បែក​បាត់បង់ បណ្តាល​ឲ្យ​ស្បែក​ស្ងួត។

– អាកាសធាតុប្រែប្រួល៖ ក្តៅពេក ឬ​ត្រជាក់​ពេក អាច​ធ្វើឲ្យ​ស្បែក​ទារក​ស្ងួត​ដូចគ្នា។

-ជំងឺហ្សែន ឬជំងឺកម្រផ្សេងៗ៖ ជំងឺ​ត្រអក និង​ជំងឺ Ichthyosis (ជំងឺ​ស្បែក​ពី​កំណើត)។

២- ពេលណាគួរទៅពេទ្យ?

កុំអែ​អង់យូរ យកអូនៗ​ទៅពេទ្យ​ភ្លាម បើប្រទះ​ឃើញ​មាន​សញ្ញា​ណាមួយ​ខាងក្រោម៖

– ឈឺ មានរលាក

– ឡើង​បន្ទះៗ​ក្រហម និង​រមាស់

– ចាប់ផ្តើម​មាន​សញ្ញា​ឆ្លងមេរោគ

– អាការៈ​ស្បែកស្ងួត​នៅ​តែមិន​បាត់ ឬ​ក៏​កាន់តែ​ធ្ងន់ធ្ងរ។

៣- វិធីព្យាបាលបញ្ហាស្បែកស្ងួត

– កាត់បន្ថយ​ពេលវេលា​ងូតទឹក កុំងូតទឹក​អូនអូន​យូរពេក ពិនិត្យ​សីតុណ្ហភាព (កុំក្តៅពេក ឬ​ត្រជាក់​ពេក)។ ក្នុង​រដូវរងា មិន​ចាំបាច់​ងូតទឹក​ឲ្យ​កូន​រាល់ថ្ងៃ​ក៏​បាន។

– លាបឡេ ឬ​ផលិតផល​ជួយ​ស្បែក​មាន​សំណើម ក្រោយងូត​ទឹកអូនអូន​រួច (ផលិតផល​ផ្សំដោយ​សារធាតុ​ធម្មជាតិ ប្រសើរជាង​ផលិតផល​ផ្សំពី​សារធាតុ​គីមី)។

– ក្រោយ​ព្យាបាលជា តែ​បញ្ហា​ស្បែក​ស្ងួត​កើត​ឡើង​ជាថ្មី ត្រូវ​កត់សម្គាល់​មូលហេតុបង្ក និង​ពេលវេលា​តែងកើត (ឧ. ក្នុងរដូវរងា) ដើម្បី​ការពារ​បេប៊ី​ឆ្លងរោគ​ផ្សេងៗ។

– ក្រោយ​លេង​ទឹក មិនថា​ក្នុង​អាង ឬ​ទឹកសមុទ្រ ត្រូវលាង​សម្អាតអូនអូន​ដោយ​ទឹកស្អាត ព្រោះ​សារធាតុ​ក្លរីន​ក្នុង​អាងទឹក និង​ទឹក​អំបិល សុទ្ធ​តែអាច​បង្កឲ្យស្បែក​អាអូន​ស្ងួត​ដូចគ្នា។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Dec 24, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម