ពីដើម ម៉ាក់ៗ តែងតែសម្រាលកូនតាមបែបធម្មជាតិ ប៉ុន្ដែបច្ចុប្បន្ន មានម៉ាក់ៗមិនតិចទេ បានសម្រេចជ្រើសរើសយកការសម្រាលដោយវះកាត់។ ពាក់ព័ន្ធនឹងការសម្រាលទាំង ២បែបនេះ អ្នកស្រាវជ្រាវអង់គ្លេស បានរកឃើញភាពខុសគ្នាសំខាន់មួយ ដែលជាតម្រុយអំពីការវិវត្តនៃប្រព័ន្ធការពារក្នុងរាងកាយ។