backup og meta

របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 12, 2022

    របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ

    ការ​ថែទាំ​ទារក​មិន​គ្រប់ខែ​មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​ម៉ាក់​ប៉ា ព្រោះ​ថា​ទារក​​ខ្សោយ​ជាង​ក្មេង​គ្រប់ខែ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។

    លោក​ឡើង​ថា ទារក​កើត​មិន​គ្រប់ខែ​ គ្រូពេទ្យ​តែងតែ​ណាត់​តាមដាន​សុខភាព ព្រោះ​សរីរាង្គ​កូន​ក៏​ខ្សោយ​ជាង​ធម្មតា ហើយ​ចង់​ដឹង​ពី​ការ​លូតលាស់ និង​ទម្ងន់​ត្រូវ​ស្តង់ដារ​តាម​ខែនីមួយៗអត់។ ក្រៅពី​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ហើយ ម៉ាក់ប៉ា​ខ្លួនឯង​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត​ជាមួយ​កូន​ និង​បំបៅ​កូន​ដោយ​ទឹកដោះ​ម៉ាក់​ៗ​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ជីវជាតិ​ចម្រុះ​មាន​ក្នុង​ទឹក​ដោះ​ចូល​ទៅ​ទ្រទ្រង់​រាងកាយ និង​ប្រយុទ្ធប្រឆាំងជាមួយវីរុស។

    ថែទាំកូន

    រឿង​សំខាន់ ២ យ៉ាង​ដែល​ម៉ាក់ប៉ា​ត្រូវ​ប្រកាន់ខ្ជាប់​អនាម័យ និង​អាហារ ដោយកូនចាប់ពីអាយុ ៦ ខែឡើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​បបរ​ខាប់​គ្រប់​គ្រឿង និង​បន្លែ​ផ្លែឈើ ដើម្បី​ឲ្យ​កូន​ទទួល​បាន​ជាតិ​ប្រូតេអ៊ីន វីតាមីន និង​ជាតិរ៉ែ។ ចំណែក​ការ​រស់នៅ​ទៀត​សោត​ត្រូវ​ប្រកាន់​អនាម័យ​ខ្ពស់ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​កើត​មិន​គ្រប់​ខែមិន​សូវ​រឹងមាំ ដូចនេះ​មុន​បំបៅ​កូន​ត្រូវ​លាង​សម្អាត​ក្បាល​ដោះ ហើយ​សម្លៀកបំពាក់​ត្រូវ​បោក​សម្អាត និង​ហាល​ថ្ងៃ​ឲ្យ​បាន​ស្អាត​ល្អ ចានក្បាន​ត្រូវ​លាង​សម្អាត​ជាមួយ​សាប៊ូ​កម្ចាត់​បាក់តេរី​ឲ្យ​ស្អាត​គ្រប់​ពេល។ បើនិយាយពី​ខ្លួន​យើង​វិញ ចាំបាច់​ត្រូវស្អាត​គ្រប់ពេល​វេលា​ទាំង​សម្លៀកបំពាក់ អនាម័យ​ដៃ ក្រចកដៃ និង​សក់​ក្បាល កុំឲ្យប៉ះពាល់ដល់​កូន។

    មួយ​វិញ​ទៀត ម៉ាក់​ៗ​មាន​កូន​កើត​មិន​គ្រប់​ខែ គួរតែ​ព្យាយាម​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ ហើយ​ចៀសវាង​ទឹកដោះ​គោ ព្រោះ​ខ្លាច​ការ​លាង​សម្អាត​កំប៉ុង​មិន​ល្អ បូករួម​ជ្រើសរើស​ម្សៅ​ទឹកដោះ​គោ​មិន​ប្រុងប្រយ័ត្ន​ហួស​កាល​បរិច្ឆេទ ឬ​មិន​ដឹង​ពី​របៀប​ឆុង​ទៀត ធ្វើឲ្យ​កូន​រាករូស។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 12, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម