មានម៉ាក់ៗជាច្រើនពេលឃើញកូននៅតូចជើងរាងកោងកើតជាក្ដីព្រួយបារម្ភ ថាកូននឹងទៅបែបនោះរហូតដល់ធំឡើង។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថានោះមិនមែនជាបញ្ហាចោទធ្ងន់ធ្ងរឡើយ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មានម៉ាក់ៗជាច្រើនពេលឃើញកូននៅតូចជើងរាងកោងកើតជាក្ដីព្រួយបារម្ភ ថាកូននឹងទៅបែបនោះរហូតដល់ធំឡើង។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថានោះមិនមែនជាបញ្ហាចោទធ្ងន់ធ្ងរឡើយ។
វេជ្ជបណ្ឌិតផ្នែកសម្ភព បានបន្តទៀតថា គ្រប់ទារកទាំងអស់ពេលកើតមក ជើងរាងកោងដោយសារកូនត្រូវសម្របតាមទម្រង់ និងប្រវែងពោះ ពេលនៅក្នុងពោះម្តាយ ហើយពេលកើតចេញមក កូនមិនទាន់ទម្លាប់ បូករួមនឹងកូនមិនទាន់ចេះតំរែតម្រង់ខ្លួន។
ជាធម្មតាជើងរបស់កូនក្មេងនឹងចាប់ផ្ដើមត្រង់ដោយខ្លួនឯងម្ដងបន្តិចៗ ចាប់ពីពេលពួកគេចេះតោងឈរ ហើយអាយុប្រហែល ១ ឆ្នាំកន្លះ ទៅ ២ ឆ្នាំចាប់ផ្ដើមត្រង់ល្អហើយ តែក៏មានលឿន ឬយឺតជាងនេះទៀតដែរ។ ដូច្នេះហើយយើងជាអាណាព្យាបាលមិនត្រូវធ្វើអ្វីទាំងអស់ ទាំងពត់ទាំងអប់ជើង ព្រោះវាបង្កឲ្យកូនមានគ្រោះថ្នាក់ទៅវិញទេ ដែលអ្នកខ្លះពត់រហូតដល់បាក់ជើងក៏មាន។
ពេលកូនចាប់ផ្ដើមចេះអង្គុយ យើងត្រូវថែទាំ និងបង្រៀនឲ្យចេះសណ្ដូកជើង បត់ជើង ពែនភ្នែនតាមកាលៈទេសៈ និងមិនទម្លាប់ឲ្យកូនអង្គុយជើងអក្សរ W ឡើយ ព្រោះប៉ះពាល់ដល់ឆ្អឹងរបស់ក្មេងយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យមានការឈឺចាប់ រលាកសន្លាក់ សភាពឆ្អឹងមិនប្រក្រតី បង្អាក់ដល់ការលូតលាស់ឆ្អឹង និងបង្កផលប៉ះពាល់ដល់ការដើររបស់ក្មេងពេលធំឡើង។
មួយវិញទៀត អាចមកពីហ្សែន ដែលកាត់ទៅរកម៉ាក់ ប៉ា ឬជីដូនជីតាខាងណាមួយដែលមានសភាពជើងកោង ឬដំណើរកោងៗជាដើម តែវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំថា បើជើងកូនកោងខ្លាំង ហើយអាយុច្រើនឆ្នាំនៅតែបែបនោះ ហើយយើងមិនទុកចិត្តអ្វីមួយ គួរតែទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកវិធីព្យាបាលឲ្យសមស្របតាមបច្ចេកទេស ចៀសវាងការធ្វើអ្វីតាមចិត្តឯង ដែលបណ្ដាលឲ្យខូចកាយសម្បទារកូន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕