home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បើម្ដាយញ៉ាំអាហារជាតិហ្គាស ទារកបៅដោះអាចមានហ្គាសក្នុងពោះអត់?

បើម្ដាយញ៉ាំអាហារជាតិហ្គាស ទារកបៅដោះអាចមានហ្គាសក្នុងពោះអត់?

ម៉ាក់ៗដែលបំបៅ​ដោះ​កូន ត្រូវ​ញ៉ាំ​អី​ឲ្យ​ចេះ​តម ព្រោះ​អាហារ​ដែល​ម៉ាក់​ញ៉ាំ នឹង​ក្លាយ​ជា​ទឹក​ដោះ​ដើម្បី​បំបៅ​កូន ហើយ​បើ​ម៉ាក់​ញ៉ាំ​អាហារ​មិន​ល្អ អាច​ប៉ះពាល់​ដល់​កូន​ដូច​ជា​ហើម​ពោះ ឬ​រាក​ជា​ដើម។ ប្រសិន​បើ​ម៉ាក់​ញ៉ាំភេសជ្ជៈដែល​មាន​ជាតិ​ហ្គាស អាច​បណ្ដាល​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ​កូន​ទេ ពេល​កូន​បៅ​ដោះ​ទៅ?

“ទេ! បើ​គ្រាន់​តែ​ម្ដាយ​ញ៉ាំ​របស់​មាន​ជាតិ​ហ្គាស​ដូច​ជា ទឹក​ក្រូច​អីនឹង មិន​អាច​ឆ្លង​ទៅ​ដល់​កូន​បាន​ទេ ក៏​ប៉ុន្តែ​បើ​ម្ដាយ​បំបៅ​ដោះកូន គ្រូពេទ្យ​គេ​តែង​ណែនាំ​ប្រាប់ពី​អាហារ​ណា​ដែល​គួរ​ញ៉ាំ ឬ​មិន​គួរ​ញ៉ាំ​ហើយ”។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាន​មន្ទីរ​សម្រាក​ព្យាបាល MaxiCare។

ក្នុង​ករណី​ដែល​កូន​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ មាន​បញ្ហា​ខ្យល់ ឬ​ហ្គាស​នៅ​ក្នុង​ពោះ លោកវេជ្ជបណ្ឌិត​ថា ដោយ​សារ​តែ​ការ​បម្លែង​រវាង​មេរោគ​មួយ​ចំនួន​ជាមួយ​នឹង​ទឹកដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ឬ​ទារក​នោះ​​អា​លែក​ហ្ស៊ី​នឹង​ទឹក​ដោះ​គោ​​ប៉ុណ្ណោះ។

លោក​វេជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះបាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​បំបៅ​ដោះ​កូន ម្ដាយ​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ញ៉ាំ​ដូច​ជា​ស្រា ជាតិ​អាល់កុល ពី​ព្រោះ​ជាតិ​អាល់កុល​អាច​ឆ្លង​ទៅ​ដល់​កូន​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​មិន​ល្អ​ដល់​កូន។

ជាពិសេស ពពួក​ស្រា​ថ្នាំ ឬ​ថ្នាំ​ឫស​ឈើ​បុរាណ​មួយ​ចំនួន​ដែល​ស្ត្រី​ខ្មែរ​និយម​ប្រើ​ក្រោយ​ពេល​សម្រាល​រួច ក៏​ពេទ្យ​មិន​ណែនាំ​ឲ្យ​ម្ដាយ​ញ៉ាំ​ដាច់​ខាត​ពេល​​បំបៅ​ដោះ​កូន។ “ពី​ព្រោះ​មិន​ដឹង​ថា នៅ​ក្នុង​ឈើ​នោះ វា​មានផ្ទុក​សារធាតុ​អី​ខ្លះ​ទេ ហើយ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កូន”​។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។​

ដូច​នេះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន គួរ​ញ៉ាំ​ត្រី សាច់ បន្លែ ផ្លែ​ឈើ​គ្រប់មុខទាំង​អស់ ជា​ពិសេស ពពួក​ទឹក​ដោះ​គោ​ឆៅ ស្រស់ ឬម្សៅ​ទឹក​ដោះ​គោ​វិញ ដើម្បី​ផលិត​ជា​ទឹក​ដោះ​ល្អ​ឲ្យ​កូន​បៅ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ នាង សុខុមដាលីញ៉ា នៅ 24/06/2020
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x