ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យ កាល់ម៉ែត បានពន្យល់ថា ម៉ាក់ៗត្រូវដឹងថា ជាធម្មតា ទារកដែលបំបៅដោះម្ដាយ តែងមានភាពជិតស្និទ្ធស្នាលជាមួយម្ដាយជាងកូនដែលបៅទឹកដោះគោហើយ ក៏ព្រោះតែ៖
១. កូនបើកភ្នែកមកឃើញតែមុខម្ដាយ ពេលបៅដោះ
២. ពេលបំបៅដោះកូន ប៉ះស្បែកនឹងស្បែក ឱបក្រសោបកូនជាប់
៣. សរីរាង្គវិញ្ញាណទាំងអស់ដែលម្ដាយមាន គឺផ្ដោតទៅលើកូន
“រឿងនេះជារឿងងាយយល់ទេ ព្រោះបើឲ្យកូនបៅដោះ ម៉ាក់ៗ និងកូនមើលគ្នា ភ្នែកនឹងភ្នែក នៅក្បែរកូនរហូត។ ប៉ុន្តែ បើឲ្យកូនបៅទឹកដោះគោ កូនមើលមុខម្ដាយអត់ឃើញទេ ឃើញតែកំប៉ុងទឹកដោះគោហ្នឹង អ៊ីចឹងហើយ ឲ្យមានភាពស្និទ្ធស្នាលនឹងកូនយ៉ាងម៉េច។”