យើងទាំងអស់គ្នាប្រហែលជាបានដឹងហើយថា ទឹកដោះម្ដាយមានគុណប្រយោជន៍ដ៏សម្បូរបែបសម្រាប់ទារកនៅអំឡុងពេលប៉ុន្មានឆ្នាំដំបូង ពីព្រោះវាជាប្រភពនៃសារធាតុចិញ្ចឹម ដែលមិនត្រឹមតែអាចការពារទារកពីជំងឺផ្សេងៗប៉ុណ្ណោះទេ តែថែមទាំងជំរុញប្រព័ន្ធភាពស៊ាំ និងការលូតលាស់របស់ទារកថែមទៀតផង។ ជាទូទៅ ទឹកដោះម្ដាយមានពណ៌លឿង ស ថ្លា ខាប់ ស្រគាំ ឬពណ៌ខៀវខ្ចី។ ប៉ុន្តែ ម៉ាក់ៗអាចនឹងមានការភ្ញាក់ផ្អើលដោយដឹងថា ពេលខ្លះ ទឹកដោះមានការផ្លាស់ប្ដូរពណ៌ផ្សេងៗនៅក្នុងមួយថ្ងៃ ឬនៅចន្លោះពេលបំបៅដោះកូនតែម្ដង។ ខាងក្រោមនេះ គឺជាមូលហេតុដែលនាំឲ្យទឹកដោះប្ដូរពណ៌ និងពេលណាដែលយើងត្រូវបារម្ភអំពីវា។
១. ការផ្លាស់ប្ដូរពណ៌ទឹកដោះ
ជាទូទៅ មានមូលហេតុផ្សេងៗ ដែលធ្វើឲ្យទឹកដោះម្ដាយផ្លាស់ប្ដូរពណ៌ ដូចនេះហើយមូលហេតុសាមញ្ញបំផុត គឺអាហារ និងភេសជ្ជៈដែលយើងញ៉ាំចូលពោះតែម្ដង។ អាហារដែលម៉ាក់ៗញ៉ាំអាចផ្ដល់ពណ៌បៃតង ក្រហម ឬផ្កាឈូកទៅក្នុងទឹកដោះ។ យ៉ាងណាមិញ វាក៏អាចផ្លាស់ប្ដូរទៅជាពណ៌ត្នោត ឬពណ៌ដីឥដ្ឋបានដែរ នៅពេលដែលយើងមានឈាមតិច។ ក្រៅពីនេះ ពណ៌ទឹកដោះក៏អាចផ្លាស់ប្ដូរនៅដំណាក់កាលផ្សេងៗ ដើម្បីឲ្យសមស្របទៅនឹងតម្រូវការរបស់ទារកដែលកំពុងលូតលាស់។
២. ការផ្លាស់ប្ដូរពណ៌តាមដំណាក់កាល
ពណ៌ទឹកដោះម្ដាយផ្លាស់ប្ដូរនៅគ្រប់ដំណាក់កាល បន្ទាប់ពីសម្រាលកូនរួច។ ការផ្លាស់ប្ដូរទាំងនេះ អាចកើតឡើងនៅរយៈពេលមួយសប្ដាហ៍ ឬប៉ុន្មានថ្ងៃបន្ទាប់។ ការផ្លាស់ប្ដូរធម្មតានៃពណ៌ទឹកដោះ ទៅតាមដំណាក់កាលមានដូចខាងក្រោម៖
ទឹកដោះដំបូង គឺសំដៅទៅលើទឹកដោះដែលយើងផលិតបាន បន្ទាប់ពីសម្រាលកូនរួចភ្លាមៗ ហើយរាងកាយម៉ាក់ៗនឹងបង្កើតបាននូវទឹកដោះដំបូងតិចតួចនៅរយៈពេល៥ថ្ងៃដំបូង។ ប៉ុន្តែ ទឹកដោះនេះមានសារធាតុចិញ្ចឹមខ្ពស់ និងសម្បូរទៅដោយអង់ទីករ។ ជាទូទៅ ទឹកដោះដំបូងមានពណ៌លឿង ឬទឹកក្រូច ហើយខាប់។ ប៉ុន្តែ ពេលខ្លះវាក៏អាចមានពណ៌ថ្លា និងរាវផងដែរ។
រយៈពេលមួយសប្ដាហ៍បន្ទាប់ រាងកាយរបស់យើងនឹងចាប់ផ្ដើមផលិតទឹកដោះកាន់តែច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទារកដែលកំពុងលូតលាស់។ ទឹកដោះបន្ទាប់ គឺបង្កើតឡើងនៅចន្លោះទឹកដោះដំបូង និងទឹកដោះចុងក្រោយ។ ដំណាក់កាលនេះមានរយៈពេល២សប្ដាហ៍បន្ទាប់ពីសម្រាល ហើយជាទូទៅ ទឹកដោះមានពណ៌លឿង ឬស។
ក្នុងរយៈពេល២សប្ដាហ៍បន្ទាប់ រាងកាយរបស់ម៉ាក់ៗនឹងចាប់ផ្ដើមផលិតទឹកដោះចុងក្រោយ។ ពណ៌ទឹកដោះដែលផលិតបាននៅដំណាក់កាលនេះ គឺពឹងផ្អែកទៅលើបរិមាណជាតិខ្លាញ់ ហើយវាបែងចែកជាពីរផ្នែក គឺForemilk (បៅដំបូង) និង Hindmilk (បៅចុងបញ្ចប់)។
Foremilk ជាទឹកដោះពេលកូនចាប់ផ្ដើមបៅដំបូង ដោយវាមានជាតិទឹក វីតាមីន និងប្រូតេអ៊ីន។ Hindmilk ជាទឹកដោះចេញពេលកូនបៅជិតអស់ ដោយវាមានកម្រិតជាតិខ្លាញ់ខ្ពស់។
៣. កត្តាផ្សេងទៀតដែលធ្វើឲ្យពណ៌ទឹកដោះផ្លាស់ប្ដូរ
ក្រៅពីការផ្លាស់ប្ដូរដែលយើងអាចឃើញនៅដំណាក់កាលផ្សេងៗគ្នា ពណ៌ទឹកដោះក៏អាចផ្លាស់ប្ដូរដោយផ្អែកទៅលើប្រភេទអាហារ ឱសថបុរាណ ឬភេសជ្ជៈដែលយើងញ៉ាំផងដែរ។
ពណ៌បៃតង៖ ញ៉ាំបន្លែពណ៌បៃតងច្រើន ផ្កាឈូក ទឹកក្រូច ឬក្រហម៖ ញ៉ាំផ្លែឈើដែលមានពណ៌ក្រហម ឬទឹកក្រូចច្រើន ដីឥដ្ឋ ឬត្នោត៖ អាចបណ្ដាលមកពីការលេចធ្លាយឈាមចេញពីខាងក្នុងទៅក្នុងថង់ទឹកដោះ ខ្មៅ៖ កើតឡើងដោយសារការញ៉ាំថ្នាំសំលាប់ំេរោគប្រភេទ មីណូស៊ីន ។ ថ្នាំប្រភេទនេះ គឺមិនត្រូវបានណែនាំឲ្យប្រើទេ នៅអំឡុងពេលបំបៅដោះកូន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. ពេលណាដែលយើងត្រូវបារម្ភ?
ភាគច្រើន ទឹកដោះម្ដាយផ្លាស់ប្ដូរពណ៌ គឺដោយសារតែអាហារដែលយើងញ៉ាំ ហើយករណីនេះយើងមិនចាំបាច់បារម្ភច្រើនឡើយ។ ប៉ុន្តែ នៅក្នុងករណីដែលទឹកដោះប្រែពណ៌ទៅជាខ្មៅវិញនោះ ម៉ាក់ៗគួរទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។ បន្ថែមពីនេះ នៅពេលដែលទឹកដោះប្រែទៅជាពណ៌ក្រហម ឬផ្កាឈូក ម៉ាក់ៗក៏ត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ពីព្រោះវាអាចបណ្ដាលមកពីការឆ្លងមេរោគនៅសុដន់។
អត្ថបទគួរអាន៖
ចំណុចសំខាន់
ជាទូទៅ មានមូលហេតុផ្សេងៗ ដែលធ្វើឲ្យទឹកដោះម្ដាយផ្លាស់ប្ដូរពណ៌ ដូចនេះហើយមូលហេតុសាមញ្ញបំផុត គឺអាហារ និងភេសជ្ជៈដែលយើងញ៉ាំចូលពោះតែម្ដង។ អាហារដែលម៉ាក់ៗញ៉ាំអាចផ្ដល់ពណ៌បៃតង ក្រហម ឬផ្កាឈូកទៅក្នុងទឹកដោះ។ យ៉ាងណាមិញ វាក៏អាចផ្លាស់ប្ដូរទៅជាពណ៌ត្នោត ឬពណ៌ដីឥដ្ឋបានដែរ នៅពេលដែលយើងមានឈាមតិច។ ក្រៅពីនេះ ពណ៌ទឹកដោះក៏អាចផ្លាស់ប្ដូរនៅដំណាក់កាលផ្សេងៗ ដើម្បីឲ្យសមស្របទៅនឹងតម្រូវការរបស់ទារកដែលកំពុងលូតលាស់។