backup og meta

ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 26, 2021

ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ

ម៉ាក់​ៗ​ច្បាស់​ជា​ដឹង​ហើយ​ថា បន្ទាប់​ពី​សម្រាល​កូន​រួច ត្រូវ​យក​អា​អូន​មក​ដាក់​លើ​ទ្រូង​ម្ដាយ ប៉ះ​ស្បែក​នឹង​ស្បែក និង​ត្រូវ​ដាក់​ឲ្យ​អា​អូន​បៅ​ដោះ​ម្ដាយ។ ប៉ុន្តែមាន​ម៉ាក់​ៗ​មួយ​ចំនួន កើត​ជា​ក្តី​បារម្ភ ព្រោះ​នៅ​ថ្ងៃ​ដំបូង ពេល​ដាក់​ឲ្យ​កូន​បៅ ឃើញ​តែ​កូន​ជញ្ចក់​បឺត​យក​ទឹកដោះ តែ​មិន​ឃើញ​មាន​ទឹក​ដោះ​ចេញ​មក​សោះ។

តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត  អ័រម៉ូន​មួយ​ចំនួន​ជួយ​ជំរុញ​ឲ្យ​បញ្ចេញ​ទឹក​ដោះ​ដំបូង​ (Colostrum) តាំង​ពី​ថ្ងៃ​ដំបូង​មក។ Colostrum មាន​ពណ៌​លឿង​ទឹក​ក្រូចច​ផ្ទុក​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន ជាមួយ​នឹង​អង់ទីករ ការពារ​ទារក​ពី​ការ​ឆ្លង​មេរោគ​នានា​បាន​ផង​ដែរ។

ម៉ាក់​គួរ​ដាក់​ឲ្យ​អា​អូន​បៅ​ក្នុង​រយៈ​ពេល​២ម៉ោង​ដំបូង​នៃ​កំណើត​កូន។ ការ​បឺត​ដោះ​ម្ដាយ​ជួយ​ជំរុញ​ឲ្យ​ក្រពេញ​ឆាប់​បញ្ចេញ​ទឹក​ដោះ។ ទោះ​ជា​ពេល​ដំបូង​ៗ ទារក​ខ្លះ​មិន​ទាន់​ចេះ​បៅ​ក៏​ដោយ ក៏​ម៉ាក់​ៗ​គួរ​ព្យាយាម​ដាក់​ទារក​លេង​លើ​ទ្រូង​ដោយ​ឲ្យ​ស្បែក​ប៉ះ​ស្បែក រួច​សាក​ល្បង​ឲ្យ​កូន​ជញ្ជក់​បន្តិច​ម្ដងៗ។ ការ​ដាក់​ឲ្យ​កូន​បៅ​ត្រូវ​ធ្វើ​ឡើង​ពេល​អា​អូន​ភ្ញាក់​ពី​គេង​ត្រឹម​ត្រូវ។

លើស​ពី​នេះ ម៉ាក់​ៗ​គ្រប់​រូប​គួរ​ដឹង​ពី​របៀប​គួរ​ដាក់​ឲ្យ​កូន​បៅ​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​អា​អូន​ទទួល​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​ដូច​ជា៖

  • មាត់​កូន​ហា​ធំ ថ្ពាល់​កូន​ប៉ោង
  • ចង្ការ​កូន​ប៉ះ​ទ្រូង​ម៉ាក់
  • បបូរ​មាត់​ក្រោម​ពន្លាត់​ចេញ​ក្រៅ
  • សណ្ដង់​ដោះ​ខាង​លើ​ឃើញ​ច្រើន​ជាង​ខាង​ក្រោម
  • ដង​ខ្លួន​កូន​ដាក់​ឲ្យ​ត្រង់ ហើយ​ផ្អៀង​មក​លើ​ដោះ​ម្ដាយ

ទឹក​ដោះ​ម្ដាយ ប្រៀប​បាន​ដូច​ជា​ឱសថ​ទិព្វ​សម្រាប់​កូនៗ ដើម្បី​ឲ្យ​សុខភាព​កូន​រឹងមាំ និង​លូតលាស់​បាន​ល្អ គ្មាន​អ្វី​អាច​យក​មក​ជំនួស​បាន​ទេ។ ដូច​នេះ​ហើយ ម៉ាក់​ៗ​គ្រប់​រូប​គួរ​ចាប់​ផ្ដើម​បំបៅដោះ​កូន​យ៉ាង​តិច​ឲ្យ​បាន​គ្រប់​៦​ខែ តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល។

បំបៅដោះ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម