ទន្ទឹមនឹងនេះដែរ យើងគួរតែសម្អាតសុដន់ នៅមុនពេលបំបៅដោះ ពីព្រោះមេរោគផ្សេងៗ អាចតោងជាប់នឹងស្បែកម៉ាក់។ ម៉ាក់ៗគួរជ្រើសរើសកំណាត់ជូត ដែលគ្មានជាតិអាកុល គ្មានបន្ថែមក្លិន និងគ្មានសារធាតុPhenoxyethanol ព្រមទាំងអាចរក្សា Microflora ល្អនៃស្បែកសុដន់។
៣. សម្អាតឧបករណ៍បូមទឹកដោះ
ឧបករណ៍បូមទឹកដោះ បង្កនូវភាពងាយស្រួលដល់ការបំបៅដោះកូន។ ប៉ុន្តែ ម៉ាក់ៗចាំបាច់ត្រូវសម្អាតឧបករណ៍នេះ ជារៀងរាល់ថ្ងៃ ដើម្បីបង្ការការឆ្លងបាក់តេរី និងអាចជួយរក្សាទឹកដោះឲ្យមានសុវត្ថិភាពនៅពេលដែលកូនបៅ។

៤. ប្រើអាវទ្រនាប់សម្រាប់បំបៅដោះជាទៀងទាត់
ចំពោះអាវទ្រនាប់សម្រាប់បំបៅដោះ ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការបំបៅដោះ ដែលមានភាពងាយស្រួល និងរក្សាអនាម័យបានល្អ ព្រមទាំងកាត់បន្ថយការឆ្លងមេរោគផ្សេងៗពីដៃ ទៅសុដន់ ឬមាត់របស់ទារក។ ដូចនេះ ម៉ាក់ៗគួរតែជ្រើសរើសប្រភេទអាវណាដែលមានខ្យល់ចេញចូលនិងដោះដូរដៃអាវបាន ទើបជាការប្រសើរ។