backup og meta

ម្ដងភ្លៀង ម្ដងក្ដៅ! ម៉ាក់ៗបំបៅដោះកូនត្រូវចេះការពារសុខភាពកុំឲ្យឈឺ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 12, 2023

    ម្ដងភ្លៀង ម្ដងក្ដៅ! ម៉ាក់ៗបំបៅដោះកូនត្រូវចេះការពារសុខភាពកុំឲ្យឈឺ

    ការ​បំបៅ​ដោះ​កូន ម៉ាក់ៗ​អាច​ធ្វើ​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង​ឲ្យ​តែ​កូន​ត្រូវ​ការ​បៅ ត្រូវ​ហ្អេ៎​ម៉ាក់ៗ? តែ​ការ​បំបៅ​ដោះ​កូន​ក្នុង​អាកាសធាតុ​ត្រជាក់​ដូច​ឥឡូវ​នេះ គឺ​កាន់​តែ​ចាំ​បាច់​សម្រាប់​កូន ព្រោះ​មេរោគ​ក្នុង​បរិយាកាស​ច្រើន​ចាំ​បង្ក​ជំងឺ​ដូច​ជា ផ្ដាសាយ ឬ​គ្រុន​ផ្ដាសាយ​ជាដើម។

    តាម​រយៈ​ការ​បំបៅ​ដោះ​កូន ទារក​អាច​ទទួល​បាន​អង់ទីករ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន ដើម្បី​ប្រឆាំង​នឹង​ជំងឺ​តូច​តាច​មួយ​ចំនួន និង​ជួយ​សុខភាព​កូន​រឹង​មាំ​មិន​សូវ​ឈឺ​ច្រើន។ យ៉ាង​ណា​មិញ ដើម្បី​អាច​ផ្ដល់​អង់ទីករ​ឲ្យ​កូន​បាន ម៉ាក់ៗ​ត្រូវ​តែ​មាន​សុខភាព​ល្អ​ខ្លួន​ឯង​ជា​មុន​សិន ហើយ​ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ និង​ថែ​រក្សា​សុខភាព​ក្នុង​ខែ​ត្រជាក់​ពី​ជំងឺ​នា​នាៗ៖ ​

    ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ឲ្យ​ល្អ៖ ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មា​ពេល​ព្រឹក​ជា​ការ​ល្អ ព្រោះ​ទឹក​ក្ដៅ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ ហើយ​វីតាមីន C ពី​ក្រូច​ឆ្មា​ជួយ​បង្កើន​ភាព​ស៊ាំ ការពារ​រាងកាយ​ពី​ជំងឺ។

    តាម​ដាន​របប​អាហារ​ប្រចាំ​ថ្ងៃ៖ ម៉ាក់ៗ​គួរ​តែ​ព្យាយាម និង​រក្សា​របប​អាហារ​ឲ្យ​មាន​តុល្យភាព​ជានិច្ច។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គួរ​តែ​មាន​បន្លែ សាច់ គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​រាងកាយ និង​ជំនួយ​ដល់​ការ​ផលិត​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​កូន​បៅ។

    បំបៅដោះ

    ក្នុង​ករណី​ម៉ាក់ៗ​ឈឺ​អំឡុង​ពេល​បំបៅ​ដោះ​កូន

    • ប្រសិន​បើ​ម៉ាក់ៗ​ត្រូវ​លេប​ថ្នាំ ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​បាន​ប្រើ​ដោយ​សុវត្ថិភាព ចំពោះ​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន។
    • ប្រសិន​បើ​ម៉ាក់ៗ​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា គួរ​តែ​ពិគ្រោះ​ជាមួយ​ឱសថការី​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានា​ថា ថ្នាំ​មាន​សុវត្ថិភាព​អាច​ប្រើ​បាន ទោះ​យើង​បំបៅ​ដោះ​កូន។
    • ម៉ាក់ៗ​ក៏​មិន​ត្រូវ​ភ្លេច រឿង​សំខាន់​ក្នុង​ការ​អនុវត្ត​ការ​ថែ​ទាំ និង​អនាម័យ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ល្អ ដោយ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ក្អក និង​កណ្ដាស់​ឲ្យ​ឆ្ងាយ​ពី​ទារក និង​សម្រាក​ឲ្យ​បាន​ច្រើន។

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ៗ​ក្រោយ​ពេល​សម្រាល ជួយ​ឲ្យ​ទារក​ទទួល​អាហារ​បំប៉ន​ដ៏​ល្អ​ចំពោះ​សុខភាព។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ម្ដាយ​ដែល​បាន​បំបៅ​កូន​ដោយ​ទឹក​ដោះ ក៏​ជួយ​កាត់​បន្ថយ​ការ​ហូរ​ឈាម​ចេញពី​ស្បូន​ដែល​កើតឡើង ភ្លាម​ៗ​ក្រោយ​ពី​ការ​សម្រាល និង​ជំរុញ​ការ​បញ្ចេញ​សុក​ចេញពី​ក្នុង​ស្បូន។

    ចំណុចសំខាន់

    • ការ​បំបៅ​ដោះ​កូន​ក្នុង​អាកាសធាតុ​ត្រជាក់​ដូច​ឥឡូវ​នេះ គឺ​កាន់​តែ​ចាំ​បាច់​សម្រាប់​កូន ព្រោះ​មេរោគ​ក្នុង​បរិយាកាស​ច្រើន​ចាំ​បង្ក​ជំងឺ​ដូច​ជា ផ្ដាសាយ ឬ​គ្រុន​ផ្ដាសាយ​ជាដើម។
    • ទារក​អាច​ទទួល​បាន​អង់ទីករ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន ដើម្បី​ប្រឆាំង​នឹង​ជំងឺ​តូច​តាច​មួយ​ចំនួន និង​ជួយ​សុខភាព​កូន​រឹង​មាំ​មិន​សូវ​ឈឺ​ច្រើន។
    • ម៉ាក់ៗ​ក៏​មិន​ត្រូវ​ភ្លេច រឿង​សំខាន់​ក្នុង​ការ​អនុវត្ត​ការ​ថែ​ទាំ និង​អនាម័យ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ល្អ ដោយ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ក្អក និង​កណ្ដាស់​ឲ្យ​ឆ្ងាយ​ពី​ទារក និង​សម្រាក​ឲ្យ​បាន​ច្រើន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម