គ្នាយើងដឹងច្បាស់ហើយថា ទឹកដោះម្ដាយល្អមានសារធាតុចិញ្ចឹម និងប្រយោជន៍ដល់កូនណាស់។ ប៉ុន្តែបើម៉ាក់ៗឈឺ អត់ស្រួលខ្លួន តើអាចបង្កបញ្ហាដល់កូនកំពុងបៅដែរអត់? ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្នាយើងដឹងច្បាស់ហើយថា ទឹកដោះម្ដាយល្អមានសារធាតុចិញ្ចឹម និងប្រយោជន៍ដល់កូនណាស់។ ប៉ុន្តែបើម៉ាក់ៗឈឺ អត់ស្រួលខ្លួន តើអាចបង្កបញ្ហាដល់កូនកំពុងបៅដែរអត់? ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖
ស្ទើរគ្រប់កាលៈទេសៈទាំងអស់ ម្ដាយអាចបំបៅកូនបាន ទោះអត់សូវស្រួលខ្លួនក៏ដោយ។ ពេលក្អក ម៉ាក់ៗប្រាកដជាបារម្ភខ្លាចឆ្លងដល់កូន មិនហ៊ានឲ្យកូនបៅទេ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ការពិត មិនគួរផ្អាកបំបៅកូនទេ ព្រោះរាងកាយម៉ាក់ៗបានបង្កើតអង់ទីករការពារមេរោគរួចហើយ ក្នុងអំឡុងពេល ២៤ ម៉ោងដំបូងក្រោយឆ្លងមេរោគ។ គ្រាន់តែថា ក្នុងពេល ២៤ ម៉ោងដំបូង ម៉ាក់ៗមិនមានរោគសញ្ញាឈឺអីទាំងអស់ប៉ុណ្ណោះ។ អង់ទីករទាំងនោះ អាចបន្តរស់នៅក្នុងរាងកាយម៉ាក់បានរយៈពេលពី ៤-៥ថ្ងៃ។
ដោយសាររាងកាយម៉ាក់ៗបង្កើនប្រព័ន្ធភាពស៊ាំការពារមេរោគ ម៉ាក់បានបញ្ជូនអង់ទីករការពារទៅកូនតាមទឹកដោះរួចទៅហើយ ដើម្បីការពារកូន ពេលបៅដោះ។
ពេលកណ្ដាស់ ផ្ដាសាយ គ្រុនក្ដៅ ឬមានមេរោគធ្វើឲ្យរលាកក្រពះ ពោះវៀន គ្នាយើងស្រីៗនៅតែអាចបំបៅដោះកូនដដែល។ ដើម្បីជាការប្រុងប្រយ័ត្ន គួរលាងដៃស្អាតនឹងសាប៊ូសិន មុនបំបៅកូន និងកុំឲ្យដៃ និងមុនកូន នៅជិតមុខ ឬដៃយើង។ បើសិនចាំបាច់ត្រូវប្រើថ្នាំព្យាបាល គួរច្របាច់បង្ហូរទឹកដោះចេញ កុំឲ្យកូនបៅ ឬសុំការណែនាំពីពេទ្យជំនាញ មុនឲ្យកូនបៅ ពេលកំពុងប្រើថ្នាំទាំងនោះ។
បើទារកមានអាយុតិចជាង ៣ សប្ដាហ៍ មិនគួរបំបៅដោះ ពេលមានជំងឺទេ ព្រោះទារកងាយឆ្លងណាស់។ បើមានជំងឺមួយចំនួន ដូចជា ខ្សោយបេះដូង ខ្សោយតម្រងនោម ខ្វះឈាមក្រហមធ្ងន់ធ្ងរ ឬស្គមរ៉ាំរ៉ៃ គួរចៀសវាងបំបៅកូន ព្រោះរាងកាយត្រូវស្តុកជាតិខ្លាញ់គ្រប់គ្រាន់ ដើម្បីអាចផលិតទឹកដោះបាន។
ចំណែកជំងឺមួយចំនួនទៀតមាន៖
– របេង៖ បើម៉ាក់ៗមានជំងឺរបេងមិនទាន់ព្យាបាល គួរចៀសវាងបំបៅកូន ប៉ុន្តែអាចបន្តបំបៅដោះកូនបាន ២ សប្ដាហ៍ក្រោយព្យាបាលជា។
– ជំងឺរលាកថ្លើមប្រភេទ A ឬ B៖ អាចបំបៅបាន បើកូនលេបថ្នាំ Gamma globulin ចាក់វ៉ាក់សាំងការពាររលាកថ្លើមប្រភេទ B។
ថ្នាំមួយអាចប៉ះពាល់ដល់ទារក ពេលបំបៅ។ ម៉ាក់មិនគួរបំបៅដោះកូន បើម៉ាក់កំពុងប្រើថ្នាំ ដូចជា ថ្នាំប្រឆាំងមហារីក ថ្នាំការពារក្រពេញទីរ៉ូអ៊ីត ថ្នាំប៉េនីស៊ីលីន លីធ្យូម ថ្នាំងងុយគេង និងគ្រឿងញៀនផ្សេងៗ។
ពេលអត់ស្រួលខ្លួន ម៉ាក់ៗត្រូវញុំាទឹកឲ្យច្រើនដើម្បីសម្បូរទឹកដោះ និងរាងកាយរឹងមាំ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ