២- ទឹកដោះធម្មតា
ទឹកដោះធម្មតា ជំនួសទឹកដោះដំបូង ហើយវាខាប់ជាង ដូចក្រែម។ វាផ្សំឡើងពីកម្រិតខ្លាញ់ខ្ពស់ រួមជាមួយឡាក់តូស និងវីតាមីនរលាយក្នុងទឹក។ ទឹកដោះប្រភេទនេះ ចាប់ផ្ដើមាន ២-៥ ក្រោយសម្រាល រហូតដល់ ១០-១៤ ថ្ងៃក្រោយសម្រាល។
ពេលផលិតទឹកដោះធម្មតា ដោះម៉ាក់ៗកាន់តែធំ រឹងជាងមុន ឬមានអារម្មណ៍ឈឺសង្កៀរ ព្រោះវាមានផ្ទុកទឹកដោះច្រើនជាងទឹកដោះដំបូង។ គ្នាយើងអាចដោះតឹងណែន ដែលពិបាកឲ្យកូនម៉ឹមបន្តិច។ គួរម៉ាស្សាជុំវិញក្បាលដោះដើម្បីឲ្យចេញទឹកដោះ មុនពេលបំបៅ។
ច្របាច់ឲ្យទឹកដោះមានលើចុងដោះ ដើម្បីកូនងាយស្រួលបៅ ព្រោះទារកច្រើនរករឿង ពេលបឺតមិនចេញ ហើយព្យាយាមឲ្យកូនបៅឲ្យបានទៀងទាត់ ដើម្បីកាត់បន្ថយភាពតឹងណែនក្នុងដោះ។
ពេលអាអូនបឺតម៉ឹម ម៉ាក់ៗមានអារម្មណ៍ឈឺឆៀបៗ។ នេះជាសញ្ញាប្រាប់ថា ទឹកដោះកំពុងហូរពីកោសិកាផលិតទឹកដោះទៅកាន់បំពង់បង្ហូរទឹកដោះឲ្យកូនបៅ។ ដំណើរការស្រៀវនេះ គេហៅថា “ការរំញោចឲ្យបញ្ចេញទឹកដោះ” ដែលកើតឡើងពេលបេប៊ីចាប់ផ្ដើមបឺតក្បាលដោះម៉ាក់ៗ។ ពេលរស្រៀវនេះកើតឡើង ទារកចាប់ផ្ដើមសប្បាយបៅ ព្រោះទឹកដោះចេញច្រើន ហើយម៉ាក់នឹងឮសំឡេងកូនលេបទឹកដោះក្អឹកៗ។ ម្យ៉ាងទៀត ពេលមាន “រំញោចឲ្យបញ្ចេញទឹកដោះ” ដោះម្ខាងទៀតរបស់ម៉ាក់ៗ ក៏ស្រៀវៗមានហូរចេញទឹកដោះពីក្បាលដោះតិចៗដែរ។