៣- គួរផ្តាច់ដោះដោយរបៀបណាទើបល្អ?
មានការណែនាំ គប្បីគួរតែចាំដល់អូនអូនឈប់បៅដោយខ្លួនឯង ប៉ុន្តែតាមពិតទៅ ម៉ាក់ម៉ាក់អាចគិតថាចង់ផ្តាច់ពេលណាក៏បានឲ្យតែល្អសម្រាប់ម៉ាក់ម៉ាក់ និងអូនអូន។ នៅពេលអូនអូនអាចបរិភោគអាហារផ្សេងៗ កូននឹងកាត់បន្ថយការបៅដោះខ្លួនឯងហើយ តែបើម៉ា់ក់ម៉ាក់ចង់ជួយពួកគេ គឺមានវិធីងាយៗដូចខាងក្រោម៖
អត្ថបទគួរអាន៖
– ជំហានទី១៖ ឲ្យអូនអូនបៅឲ្យឆ្អែតហើយចាំបន្ថែមអាហារពីលើបន្តិច។ វិធីនេះគ្រាន់តែជំរុញឲ្យអូនអូនភ្លក់រសជាតិថ្មីៗប៉ុណ្ណោះ ព្រោះយ៉ាងណាទឹកដោះម៉ាក់ម៉ាក់ផ្តល់ជីវជាតិគ្រប់គ្រាន់សម្រាប់កូនរួចហើយ។
– ជំហានទី២៖ នៅពេលអូនអូនអាចរំលាយអាហារបានល្អ (ពិនិត្យលាមក) ម៉ាក់ម៉ាក់មិនចាំបាច់ធ្វើតាមជំហានទី១ទេ គឺ យើងអាចព្យាយាមឲ្យអូនអូនញ៉ាំអាហារមុនពេលបំបៅដោះ។
– ជំហានទី៣៖ ព្យាយាមឲ្យអូនអូនបៅទឹកដោយប្រើកំប៉ុងទឹកដោះ ឲ្យច្រើនជាងបំបៅដោះ។
ចំណុចសំខាន់
បើអាចបំបៅដល់អាយុ ១-២ ខួប កាន់តែប្រសើរ តែម៉ាក់ម៉ាក់ភាគច្រើនតែងបំបៅដោះអូនអូន ត្រឹមរយៈពេល៣ខែទៅ១ឆ្នាំប៉ុណ្ណោះ ឯខ្លះទៀត ឲ្យកូនបៅដល់គេអាយុ ២ឆ្នាំជាងក៏មាន។ ថាតើគួរឈប់ឲ្យកូនឈប់បៅពេលណា? វាអាស្រ័យលើកត្តាច្រើនយ៉ាង ដូចជា សុខភាពម្ដាយ ពេលវេលាបំពេញការងារម្ដាយ។ រឿងដែលចាំបាច់បំផុតមួយមុខគត់គឺ គួរកុំផ្ដាច់ដោះ មុនកូនអាយុ ៦ខែ ព្រោះទឹកដោះម្ដាយជួយដល់រាងកាយគេច្រើនណាស់ អំឡុងដំណាក់កាលលូតលាស់នេះ។