ការដុះធ្មេញ ជាដំណាក់កាលលូតលាស់ដ៏សំខាន់មួយសម្រាប់ទារក ហើយតែងកើតឡើងនៅចន្លោះអាយុ៤ខែ ដល់៣ឆ្នាំ។ នៅពេលដែលធ្មេញដុះចេញពីអញ្ចាញ ទារកអាចប្រឈមនឹងអាការៈមិនស្រួលខ្លួន និងឈឺចាប់។ អីចឹងហើយ ដើម្បីជួយកាត់បន្ថយអាការៈទាំងនេះ ប៉ាម៉ាក់អាចអនុវត្តវិធីសាស្ត្រមួយចំនួនដូចខាងក្រោម។
ទារកខ្លះមិនបង្ហាញរោគសញ្ញាណាមួយឡើយ ស្របពេលដែលទារកខ្លះទៀត មានសញ្ញាដូចជា៖
- ឆាប់មួម៉ៅ
- ហៀរទឹកមាត់ច្រើនជ្រុល
- ចូលចិត្តខាំ និងទំពារអ្វីគ្រប់យ៉ាង
- ឈឺ និងហើមអញ្ចាញ
- ញី ឬទាញត្រចៀក ច្រមុះ
- សីតុណ្ហភាពរាងកាយកើនឡើង។
នៅពេលដែលធ្មេញដុះចេញមក អញ្ចាញអាអូនអាចមានអាការៈក្រហម និងឈឺចាប់ ដែលកត្តានេះ អាចរំខានដល់ការគេងរបស់កូនបាន។ យ៉ាងណាមិញ រោគសញ្ញាទាំងនេះកើតឡើងជាទូទៅ និងមិនបង្កជាបញ្ហាណាមួយឡើយ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
គន្លឹះជួយកាត់បន្ថយការឈឺចាប់នៅពេលទារកដុះធ្មេញ
១. ប្រើប្រដាប់ខាំធ្មេញ
ពពួកប្រដាប់ខាំធ្មេញទាំងនេះ អាចជួយបំបាត់អាការៈមិនស្រួលខ្លួនរបស់ទារក ដែលមានច្រើនប្រភេទ និងទំហំ ហើយខ្លះទៀតអាចរក្សាទុកនៅក្នុងទូរទឹកកក ដើម្បីជួយបង្កើនប្រសិទ្ធភាពកាន់តែខ្ពស់។
២. ច្រាស់ដុសធ្មេញមានសរសៃទន់
ប៉ាម៉ាក់អាចប្រើច្រាស់ប្រភេទនេះ ដើម្បីធ្វើការម៉ាស្សានៅអញ្ចាញធ្មេញរបស់ទារកថ្នមៗ ដែលនេះអាចជួយកាត់បន្ថយអាការៈឈឺចាប់ និងជួយឲ្យចរន្តឈាមប្រសើរឡើង។
៣. បន្លែ និងផ្លែឈើ
ក្នុងករណីដែលកូនមានអាយុច្រើនជាង៦ខែ យើងអាចឲ្យកូនញ៉ាំផ្លែឈើ និងបន្លែដូចជាការ៉ុត ត្រសក់ ឬផ្លែប៉ោម។ ពពួកបន្លែ និងផ្លែឈើទាំងនេះ មានសុវត្ថិភាព និងល្អសម្រាប់កាត់បន្ថយការឈឺចាប់ និងការរមាស់អញ្ចាញធ្មេញ។ ប៉ុន្តែ ប៉ាម៉ាក់ចាំបាច់នៅក្បែរកូនជានិច្ច ដើម្បីជៀសវាងការស្លាក់។
អត្ថបទគួរអាន៖