home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុក្មេងស្រីឆាប់ពេញវ័យមុនអាយុ

សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុក្មេងស្រីឆាប់ពេញវ័យមុនអាយុ

ជាម៉ាក់ ជាប៉ាគេ អ្នក​ណា​មិន​ចង់​ឲ្យ​កូន​ឯង​ស្អាត ពិសេស​មាន​កូន​ស្រី ច្បាស់​ជា​ចង់​ឲ្យ​មើល​ទៅ​បើ​មិន​បាន​លើស​គេ ក៏​ចុះ​ចំណោម​គេ​ខ្លះ​ដែរ ប៉ុន្តែ​ចង់​ស្អាត ក៏ស្អាត​ចុះ កុំ​ទម្លាប់​កូន​ឲ្យប្រើ​គ្រឿង​សម្អាង​តាំង​វ័យ​ក្មេង​ឲ្យសោះ ព្រោះ​ការ​សិក្សា​ថ្មីរក​ឃើញ​ថា សារធាតុ​គីមី​ក្នុង​គ្រឿង​សម្អាង និងទឹក​អប់ ជា​មូលហេតុនាំ​ឲ្យ​ក្មេង​ស្រី ឆាប់​ពេញ​វ័យ​មុន​អាយុ នាំ​ឲ្យ​ក្មេង​រង​ផល​ប៉ពាល់​ពី​ជំងឺ​កាច​សាហាវ​ជាច្រើន​ទៅ​ថ្ងៃ​មុខ។

គ្រប់​ការ​ ឬពេញ​វ័យ​មុន​អាយុ ជា​មូលហេតុ​តូច​មួយ រួម​ចំណែក​ធ្វើ​ឲ្យ​អត្រា​ប្រឈម​ មហារីក និង​មហារីកក្រពេញ​អូវែ​ កើត​លើ​ក្មេង​ស្រី និង​មហារីក​ពង​ស្វាស ​កើត​លើ​ក្មេង​ប្រុស​កើន​ឡើងខ្លាំង។ ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ផ្ដោត​អារម្មណ៍​លើ​កម្រិត​សារធាតុ​គីមី ​ភាគច្រើន​មាន​ក្នុង​ផលិតផល​ថែរក្សា​សម្រស់ និង​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ ដែល​ស្រីៗ​មាន​ផ្ទៃ​ពោះ និង​ក្មេង​ៗមាន​អាយុ ៩ឆ្នាំ និយម​ប្រើ​ប្រាស់។

ជា​ទូទៅ​ ក្មេង​ៗ​ចាប់​ផ្ដើម​មាន​ការ​លូតលាស់​លើ​សរីរាង្គ​ ដូច​ជា​ដើមទ្រូង ដុះ​រោម ពងស្វាស និង​មាន​វដ្ត​រដូវ ក្នុង​ចន្លោះ​ពី​អាយុ ៩-១៣ ឆ្នាំ ខណៈ​ការ​សិក្សា​រក​ឃើញ​ថា ក្មេង​ស្រី​មាន​ផ្ទុក​សារធាតុ​គីមី​ខ្ពស់​តាំង​ពី​ក្នុង​ផ្ទៃ ឬ​នៅវ័យ ៩ឆ្នាំ មាន​ការ​លូតលាស់​ពេញវ័យ​មុន​កាល​កំណត់ ២ ខែ។

ក្រុម​អ្នក​ស្រាវជ្រាវ ក៏​បាន​ជ្រើសរើស​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៩ ដល់ ២០០០ ពី​តំបន់​កសិកម្ម​មួយ​នៅ​រដ្ឋ California ដោយ​ប្រមូល​តេស្ត​ទឹក​នោមទៅ​ពិនិត្យ​រក​សារធាតុ​គីមី​ដែល​មាន​ជាប់ទាក់​ទង ដូចជាជាតិ Diethyl, Phthalate, Triclosan, Methyl, Paraben និង Propyl Paraben ហើយ​​ភាគច្រើន​សារធាតុ​គីមី​ទាំងនេះ រក​ឃើញ​មាន​ក្នុង​គ្រឿង​ក្រអូប​ ដូចជា ទឹក​អប់ សាប៊ូ​កក់​សក់ និង​ផលិតផល​បំបាត់​ក្លិន​ខ្លួន គ្រឿង​សម្អាង សាប៊ូ​ដុំ និង​ថ្នាំ​ដុស​ធ្មេញ​ផង​ដែរ។ ក្រៅ​ពី​នេះ​អ្នក​ស្រាវជ្រាវ ​បាន​ធ្វើ​ការ​សម្ភាសន៍​ពីកត្តា​អាយុ ចំណេះដឹង ប្រវត្តិ​គ្រួសារ ចំណូល​គ្រួសារ និង​ទម្ងន់​របស់មុន​មាន​ផ្ទៃ​ពោះ។

បន្ថែម​ពី​នេះ ពួកគេ​ចាប់​ផ្ដើម​សិក្សា​លើ​កូន​ៗស្រីៗ​ទាំង​នោះ មាន​អាយុ ៩ឆ្នាំ ដោយ​ធ្វើ​តេស្ត​ទឹកនោម វាស់​កម្ពស់ ថ្លឹង​ទម្ងន់ និង​ពិនិត្យ​មើល​អវយវៈ ដើម្បីរក​មើល មាន​សញ្ញា​លូតលាស់​ពេញ​វ័យ​ឬ​នៅ។ ការ​តាមដាន​ពិនិត្យ​នេះ​ធ្វើ​ឡើង​រៀង​រាល់ ១៨ ខែម្ដង​ រហូត​ដល់​ក្មេង​​មាន​អាយុ ១៣ឆ្នាំ ដោយ​ធ្វើ​លើ​ក្មេង​ចំនួន ៣៣៨នាក់ ក្នុងនោះ​ក្មេង​ស្រី ១៧៩នាក់ និង​ក្មេង​ប្រុស ១៥៩ នាក់។

អត្ថបទ ពាក់ព័ន្ធ៖

លទ្ធផល​តេស្ត​ទឹកនោម ៩០% ​មាន​វត្តមាន​សារ​ធាតុ​គីមី​ទាំងអស់ លើក​លែង​តែជាតិ Triclosan ដែល​រក​ឃើញ​មាន​ត្រឹម​តែ ៧៣%​ នៃ​ស្ត្រី​ជា​ម្តាយ និង​ ៦៩% មាន​លើ​ក្មេង​ៗ​ទាំង​នោះ ខណៈក្មេង​ស្រី​​ចូលរួម​ក្នុង​ការ​ពិសោធន៍​នេះ ជា​មធ្យម​ចាប់​មាន​រដូវ​នៅជាង​អាយុ ១១ ឆ្នាំ។

ក្រុម​អ្នក​ស្រាវជ្រាលើក​ឡើង​ថា “​យើង​បាន​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ ការ​លេច​ឡើង​នូវ​វត្តមាន​សារធាតុ​គីមី Phthalates Parabens និង Phenols ក្នុង​ផលិតផល​ថែរក្សា​សម្រស់ គ្រឿង​សម្អាង របស់​ស្រីៗ​ពពោះ និង​ក្មេង​មិន​ទាន់​គ្រប់ការ ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​ក្មេង​ស្រី​ឆាប់​ពេញវ័យ តែ​មាន​ភាគរយ​តិច​ប៉ុណ្ណោះ​ចំពោះ​ក្មេង​ប្រុស។”

ក្មេង​ស្រី​ជំទង់_Hello_គ្រូពេទ្យ

តាមរយៈ​ការ​ស្រាវជ្រាវ​នេះ​ អាច​បង្ហាញ​ថា​ សារធាតុ​គីមី​មួយ​ចំនួន​ ​មាន​ក្នុង​ផលិតផល​នានា​ ​យើង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ មាន​ផល​ប៉ះពាល់​ដល់​អ័រម៉ូន​យើង ហើយ​ការ​សិក្សា​នេះ​ដូច​គ្នា ក៏​​អាច​ស្រាយ​ចម្ងល់​បាន ​ថា​តើ​ហេតុអ្វី​ក្មេង​ៗ​សម័យ​ឥឡូវ​ឆាប់​ពេញវ័យ​ម្ល៉េះ? តាម​ការ​សិក្សា មនុស្ស​ជាច្រើន​ បាន​ដឹងឮរឿង​សារធាតុ​គីមី​នេះ​ដែរ តែ​គេ​និយាយ​ថា ​វា​ពិបាក​នឹងចៀស​ផុត។ ​បើ​យើង​សង្កេត​ឃើញ​មាន​ សញ្ញា​ណា​បង្ហាញ​ពី​ការ​ចាប់​ផ្ដើម​លូតលាស់​មុន​កាល​កំណត់ យើង​ជាប៉ាម៉ាក់ ​គួរ​ព្យាយាម​ពន្យល់​កូន​ពី​ការ​ផ្លាស់​ប្ដូរ​អវយវៈ​ រាងកាយ និង​ផ្លូវ​ចិត្ត​ ដើម្បី​ឲ្យ​ពួកគេ​បាន​ត្រៀម​ខ្លួន​ទុក​មុន។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ CHHOEUNG Sothearoth កែសម្រួល​ចុងក្រោយ 13/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x