ជាធម្មតា ក្មេងជំទង់តែងប្រឈមនឹងការប្រែប្រួលអារម្មណ៍ជាញឹកញាប់ ប៉ុន្តែករណីខ្លះ ក៏អាចបង្ហាញពីសញ្ញានៃបញ្ហាផ្លូវចិត្តដូចគ្នា។ ជាក់ស្តែង ជំងឺផ្លូវចិត្តជាច្រើនប្រភេទ អាចព្យាបាលជាសះស្បើយ ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ។
ក្នុងករណីដែលក្មេងជំទង់ប្រឈមនឹងរោគសញ្ញាចំនួន៥ ក្នុងចំណោមរោគសញ្ញាទាំងអស់ជារៀងរាល់ថ្ងៃ និងមានរយៈពេលប្រហែល២សប្តាហ៍ឡើងទៅ នោះកូនអាចនឹងជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ។
សញ្ញាព្រមាននៃជំងឺផ្លូវចិត្តកើតឡើងលើក្មេងជំទង់ អាចមានលក្ខណៈខុសៗគ្នា។ ចំពោះកុមារភាគច្រើន អាចជួបនឹងបញ្ហាធ្លាក់ចំណាត់ថ្នាក់ ឬប្រែប្រួលទម្លាប់នៅក្នុងសង្គមដូចជាមិនសូវយកចិត្តទុកដាក់នឹងការសិក្សា ដកខ្លួនពីមិត្តភ័ក្ដិ និងសកម្មភាពដែលខ្លួនធ្លាប់តែចូលចិត្ត។
រោគសញ្ញាជាក់លាក់នៃការថប់បារម្ភទូទៅ រួមមាន៖
- មានអារម្មណ៍មិនស្ងប់ល្អ
- ឆាប់អស់កម្លាំង
- ពិបាកផ្ដោតអារម្មណ៍
- ឆាប់ខឹង
- មានអារម្មណ៍តឹងសាច់ដុំ
- ពិបាកគ្រប់គ្រងការព្រួយបារម្ភ
- ពិបាកក្នុងការគេង។