backup og meta

​បណ្ដាញ​សង្គម​ អាច​ឲ្យ​ក្មេង​ជំទង់​ខ្លះ​មិន​ពេញ​ចិត្ត​ជីវិត​ខ្លួន​ឯង​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 04, 2022

    ​បណ្ដាញ​សង្គម​ អាច​ឲ្យ​ក្មេង​ជំទង់​ខ្លះ​មិន​ពេញ​ចិត្ត​ជីវិត​ខ្លួន​ឯង​​​

    ក្មេង​ស្រី​ៗ​ដែល​មាន​វ័យ​ចន្លោះ​១១​ឆ្នាំ​ និង​១៣​ឆ្នាំ ដែល​ចំណាយ​ពេល​​នៅ​លើ​បណ្ដាញ​សង្គម​ ច្រើន​អាច​មិន​សូវ​មាន​ភាព​រីករាយ​ក្នុង​ជីវិត​ប៉ុន្មាន​ទេ។​​ ជាក់​ស្ដែង ការ​សិក្សា​របស់​​ចក្រភព​អង់គ្លេស បាន​បង្ហាញ​​ពី​​ចំណុច​នេះ កើត​លើ​​ក្មេង​ប្រុស​ដែល​មាន​អាយុ​១៤​ឆ្នាំ ទៅ​១៥​ឆ្នាំ និង​ក្មេង​ប្រុស​ស្រី​ដែល​មាន​អាយុ​១៩​ឆ្នាំ ក្រោយ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​មួយ​ឆ្នាំ​​។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ប៉ាន់​​ប្រមាណ​ថា​ ភាព​ងាយ​រងគ្រោះ​ចំពោះ​​បណ្ដាញ​សង្គម​នៅ​អាយុ​ជាក់លាក់​នេះ អាច​​ពាក់ព័ន្ធ​នឹង​ខួរ​ក្បាល​ ការ​ប្រែប្រួល​អ័រម៉ូន​ និង​សង្គម​ អំឡុង​ពេល​នៃ​ការអភិវឌ្ឍ​របស់​ក្មេង​ជំទង់​។ យ៉ាង​ណា​មិញ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បន្ថែម​ថា​វាជាការ​ចាំបាច់ក្នុង​ការ​​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​ស្វែង​យល់​ និង​បញ្ជាក់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​នៃ​ទំនាក់ទំនង​រវាង​បណ្ដាញ​សង្គម​ និង​ខួរ​ក្បាល​ក្មេង​ជំទង់​។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ​ការអភិវឌ្ឍ​ខួរ​ក្បាល​

    អ្នក​ស្រី​វេជ្ជបណ្ឌិត Amy Orben បាន​មាន​ប្រសាសន៍​ថា​ រវាង​ការ​ប្រើ​បណ្ដាញ​សង្គម​ និង​សុខុមាលភាព​ខួរ​ក្បាល​ មាន​​ភាព​សាំញ៉ាំ ក៏​ដូចជា​​ទទួល​បាន​​លទ្ធផល​ផ្សេង​ៗ​ពី​គ្នា​​។ អ្នក​ស្រី​វេជ្ជបណ្ឌិត​បន្ថែម​ថា​ «ការ​ប្រែប្រួល​នៅ​ក្នុង​រាងកាយ​ ដូចជា​ការ​អភិវឌ្ឍខួរ​ក្បាល និង​ការ​ពេញ​វ័យ​ ព្រម​ទាំង​ស្ថានភាព​សង្គម​ អាច​ធ្វើ​ឲ្យ​យើង​ងាយ​រងគ្រោះ​ នៅ​ពេល​វេលា​ជាក់លាក់ណា​មួយ​​មួយ​​នៃ​ជីវិត»។

    យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ការ​ស្ទង់​មតិ​ដ៏​ធំ​មួយ​ដែល​មាន​មនុស្ស​ជាង​៧២ ០០០​នាក់ ទាក់ទង​នឹង​ការ​ពេញ​ចិត្ត​ចំពោះ​ជីវិត​ខ្លួន​ឯង ​ព្រម​ទាំង​ការ​ចំណាយ​ពេល​ជជែក​ជាមួយ​នឹង​មិត្តភក្ដិ​នៅ​លើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​។ ការ​ស្ទង់​មតិ​នេះ​​ធ្វើ​ឡើង​រហូត​ដល់​៧​ដង​ ចន្លោះ​ឆ្នាំ២០១១ និង​ឆ្នាំ​២០១៨។ ជា​លទ្ធផល ក្មេង​ជំទង់​បាន​បង្ហាញ​ពី​ទំនាក់ទំនង​អវិជ្ជមាន​ រវាង​បណ្ដាញ​សង្គម​ និង​ការ​ពេញ​ចិត្ត​ចំពោះ​ជីវិត​ទាំង​មូល​ ដូច​ខាង​ក្រោម​៖

    • អ្នក​អាយុ​ចាប់​ពី​១៦​ឆ្នាំ ដល់​២១​ឆ្នាំ​ ប្រើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​ច្រើន​ជាង​៧​ម៉ោង បាន​រាយការណ៍​អំពី​ការ​​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​ជីវិត​ខ្លួន​ឯង​ បើ​ប្រៀបធៀប​នឹង​​អ្នក​ដែល​ប្រើ​ត្រឹម​៣​ម៉ោង​។
    • ​អ្នក​ដែល​មាន​វ័យ​​ក្មេង​ជាង​នេះ​បាន​បង្ហាញ​អំពី​លំនាំ​ខុស​គ្នា ដោយ​ការ​ពេញ​ចិត្ត​នឹង​ជីវិត​ធ្លាក់​ចុះ​​កាន់​តែ​​ខ្លាំង​ ​នៅ​ពេល​ប្រើប្រាស់​បណ្ដាញ​សង្គម​កាន់​តែ​ច្រើន​។

    ក្មេងជំទង់១

    ​ទន្ទឹម​នឹង​នេះ​ដែរ អ្នក​វិទ្យាសាស្ត្រ​បាន​ផ្ដោត​ទៅ​លើ​ក្រុម​​មនុស្ស​ចំនួន​១៧ ៤០៩នាក់​ ចាប់​ពី​អាយុ​​១០​ឆ្នាំ​ដល់​២១​ឆ្នាំ ដើម្បី​បញ្ជាក់​ថា​តើ​បណ្ដាញ​សង្គម​សព្វ​ថ្ងៃ​មាន​ផល​ប៉ះពាល់​លើ​ការ​ពេញ​ចិត្ត​ចំពោះ​ជីវិត​នៅ​​ថ្ងៃ​ខាង​មុខ​ដែរ​ឬ​អត់​។ ការ​សិក្សា​បាន​​បង្ហាញ​​ថា​ ក្នុង​ចំណោម​ក្មេង​ស្រី​ដែល​មាន​វ័យ​១១​ឆ្នាំ​ ដល់​១៣​ឆ្នាំ ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​កាន់​តែ​ច្រើន​នៅ​ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយ​ មាន​ភាព​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​ជីវិត​ខ្លួន​ឯង​នៅ​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​។ ​

    អត្ថបទគួរអាន៖

    ជាមួយ​នឹង​កត្តា​​ជា​ច្រើន​ផ្សេង​ទៀត​ ដូចជា​មាតិកា​នៅ​ក្នុង​បណ្ដាញ​សង្គម​ និង​មនុស្ស​ដែល​ប្រាស្រ័យ​ទាក់ទង​តាម​អនឡាញ គឺ​សុទ្ធ​សឹង​តែ​មាន​ផល​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ក្មេង​ជំទង់​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បណ្ដាញ​សង្គម​ក៏​​​ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​​មនុស្ស​មួយ​ចំនួន​​ផង​ដែរ​ ដោយ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​មិត្តភក្ដិ ព្រម​ទាំង​ស្វែង​រក​ជំនួយ​​ផ្សេង​ៗ​។ ​​​​

    ចំណុចសំខាន់

    ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ការ​ស្ទង់​មតិ​ដ៏​ធំ​មួយ​ដែល​មាន​មនុស្ស​ជាង​៧២.០០០​នាក់ ទាក់ទង​នឹង​ការ​ពេញ​ចិត្ត​ចំពោះ​ជីវិត​ខ្លួន​ឯង ​ព្រម​ទាំង​ការ​ចំណាយ​ពេល​ជជែក​ជាមួយ​នឹង​មិត្តភ័ក្ដិ​នៅ​លើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​។ ការ​ស្ទង់​មតិ​នេះ​​ធ្វើ​ឡើង​រហូត​ដល់​៧​ដង​ ចន្លោះ​ឆ្នាំ២០១១ និង​ឆ្នាំ​២០១៨។ ជា​លទ្ធផល ក្មេង​ជំទង់​បាន​បង្ហាញ​ពី​ទំនាក់ទំនង​អវិជ្ជមាន​ រវាង​បណ្ដាញ​សង្គម​ និង​ការ​ពេញ​ចិត្ត​ចំពោះ​ជីវិត​ទាំង​មូល​ ដូច​ខាង​ក្រោម​៖
    • អ្នក​អាយុ​ចាប់​ពី​១៦​ឆ្នាំ ដល់​២១​ឆ្នាំ​ ប្រើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​ច្រើន​ជាង​៧​ម៉ោង បាន​រាយការណ៍​អំពី​ការ​​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​ជីវិត​ខ្លួន​ឯង​ បើ​ប្រៀបធៀប​នឹង​​អ្នក​ដែល​ប្រើ​ត្រឹម​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ។
    • ​អ្នក​ដែល​មាន​វ័យ​​ក្មេង​ជាង​នេះ​បាន​បង្ហាញ​អំពី​លំនាំ​ខុស​គ្នា ដោយ​ការ​ពេញ​ចិត្ត​នឹង​ជីវិត​ធ្លាក់​ចុះ​​កាន់​តែ​​ខ្លាំង​ ​នៅ​ពេល​ប្រើប្រាស់​បណ្ដាញ​សង្គម​កាន់​តែ​ច្រើន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម