home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចេញរោគសញ្ញាទាំងនេះ កូនខ្វះជាតិដែកហើយ ប្រញាប់រកដំណោះស្រាយ

ចេញរោគសញ្ញាទាំងនេះ កូនខ្វះជាតិដែកហើយ ប្រញាប់រកដំណោះស្រាយ

ជាតិ​ដែក ជា​សារធាតុរ៉ែ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការ​លូត​លាស់រាងកាយ ការអភិវឌ្ឍ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ និង​សរសៃ​ប្រសាទ។ ប៉ុន្តែ​ក្មេង​ខ្លះ​បែប​ជា​ទទួល​បាន​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​នោះ​ទេ។ តើ​មាន​រោគ​សញ្ញា​អី​ខ្លះ​ដែល​បញ្ជាក់​ថា ក្មេង​ខ្វះ​ជាតិ​ដែក? ធ្វើ​ម៉េច​ដើម្បី​បង្ការ​មិន​ឲ្យ​កូន​ខ្វះ​ជាតិ​ដែក?

រោគ​សញ្ញា​ក្មេង​ខ្វះ​ជាតិ​ដែក

– ស្លេកស្លាំង
– អស់កម្លាំង
– បែក​ញើស​ស្អិត
– ត្រជាក់​ដៃ​ជើង
– ដង្ហើម​ខ្លី
– គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម
– សន្លប់​ដោយ​គ្មាន​អុកស៊ីសែន​គ្រប់​គ្រាន់​ក្នុង​ឈាម (ករណីធ្ងន់ធ្ងរ)។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ ប្រសិនបើ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការតាមដានខ្ពស់ពីអាការៈស្លេកស្លាំងទៅលើកូន។ កាលណាមានចំនួន​គ្រាប់​ឈាមក្រហមមិន​គ្រប់គ្រាន់​សម្រាប់​ដឹក​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមនោះ ធ្វើឲ្យកុមារប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់។

បរិមាណ​ជាតិ​ដែក​ក្មេង​ត្រូវ​ការ

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ណែ​នាំ​នូវបរិមាណជាតិ​ជាតិ​ដែក​ទៅ​តាម​វ័យរបស់​ក្មេង​ខាង​ក្រោម​នេះ។
– សម្រាប់​ទារក អាយុ ៦-២៣ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ
– ក្មេង​អាយុ ២៤-៤៥ខែ ត្រូវ​ការ​ជាតិ​ដែក ៣០ មិល្លីក្រាម/ថ្ងៃ
– ក្មេង​អាយុ ៥-១២ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ៣០-៦០ មិល្លីក្រាម/ថ្ងៃ

បរិមាណ​ជាតិ​ដែក​ទាំង​នេះ ទារក ឬ​កុមារ អាច​ទទួលបាន​ពី​ការ​បៅ​ទឹក​ដោះ​ម្តាយ ឬ​របប​អាហារ​ផ្សេងៗ តែ​ចំពោះ​ម៉ាក់ៗ​ដែល​មាន​កូន​ម៉ឹមម្សៅ​ទឹកដោះ​គោ ឬ​ទឹក​ដោះ​ពពែ ត្រូវ​ប្រាកដ​ថា អាហារ​បំប៉ន​កូន​ទាំង​នោះ​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ទៅ​តាម​តម្រូវ​ការ​របស់​កូន​ទៅ​តាម​វ័យ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 17/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត