backup og meta

មូលហេតុសំខាន់ ២ នេះ ធ្វើឲ្យទារក និងកុមារ មានបញ្ហាខ្វះគ្រាប់ឈាមក្រហម ទៅជាស្លេកស្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 22, 2020

    មូលហេតុសំខាន់ ២ នេះ ធ្វើឲ្យទារក និងកុមារ មានបញ្ហាខ្វះគ្រាប់ឈាមក្រហម ទៅជាស្លេកស្លាំង

    ជំងឺ​ស្លេក​ស្លាំង​លើ​ទារក និង​កុមារ​មាន​ច្រើន​ប្រភេទ តែ​ក្នុង​នោះ​ក្មេង​ជួប​ញឹក​ញាប់​ជាង​គេ គឺ​ជំងឺស្លេក​ស្លាំង​ដោយសារ​ខ្វះ​គ្រាប់​ឈាម​ក្រហម។

    ចំពោះ​មូលហេតុ​សំខាន់​ដែល​បណ្តាល​ឲ្យ​ទារក ឬ​កុមារ​ប្រឈម​នឹង​កង្វះ​គ្រាប់​ឈាម​ក្រហម​នោះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ អះ​អាង​ថា មក​ពី​កត្តា​សំខាន់ ២ ទី១ បណ្តាល​មក​ពី​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ដែល​ពាក្យ​បច្ចេកទេស​ហៅ​ថា Thalassemia។ ទី២ បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ឬ កង្វះ​មីក្រូសារធាតុ​ផ្សេងទៀត។

    លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា Thalassemia ជា​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ជំងឺ​តំណ​ពូជ​ពី​ឪពុក ឬ​ម្តាយ ឬ​អាច​ទាំង​ម្តាយ​ទាំង​ឪពុក​ដែល​មាន​ជំងឺ​នេះ រួច​បន្ត​ទៅ​កូន ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​អេម៉ូក្លូប៊ីន​តិច​ជាង​ធម្មតា ដែល​មិន​អាច​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ​បាន។

    តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ យើង​អាច​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​មាន​ជំងឺ Thalassemia នេះ ឬ​អត់ ដោយ​ការ​បូម​ទឹក​ភ្លោះ​យក​ទៅ​ពិនិត្យ នៅ​ក្នុង​អំឡុង​ត្រីមាសទី ១២-១៥ សប្តាហ៍។ បើ​សិន​ជា​ពិនិត្យ​ឃើញ​ថា កូន​ក្នុង​ផ្ទៃ​កើត​ជំងឺ Thalassemia ក្នុង​កម្រិត​ធ្ងន់ នោះ​ក្រុម​គ្រូពេទ្យ​មិន​ឲ្យ​ឪពុក​ម្តាយ​បន្ត​ទុក​កូន​នោះ​ក្នុង​ផ្ទៃ​នោះ​ទេ ព្រោះ​ពេល​កូន​កើត​មក​ឈឺ​វេទនា​ណាស់ ត្រូវ​ការ​ព្យាបាល ១ ជីវិត ហើយ​ចំណាយ​ថវិកា​ក៏​ច្រើន។

    វេជ្ជបណ្ឌិត ជាន សុផល
    វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ

    ចំពោះ​ករណី​ក្មេង ស្លេកស្លាំង​ដោយសារ​ខ្វះ​ជាតិដែក ឬ​កង្វះមីក្រូ​សារធាតុ​ផ្សេង​ទៀត ដែល​ចូលរួម​នៅ​ក្នុង​ការ​សំយោគ​គ្រាប់​ឈាម​ក្រហម​នោះ មាន​ដូចជា អាស៊ីដហ្វូលិក វីតាមីន B12 ជាដើម។ លោក​វេជ្ជបណ្ឌិត​ថា នៅ​ពេល​ដែល​ស្លេក​ស្លាំង គ្រាប់​ឈាម​ក្រហម​ធ្លាក់​ទាប ការ​ផ្គត់​ផ្គង់​អុកស៊ីសែន​ទៅ​កាន់​សាច់​ដុំ ខួរក្បាល​ធ្លាក់​ចុះ ពេល​នោះ​ហើយ​ធ្វើ​ឲ្យ​សកម្មភាព​ក្មេង​ធ្លាក់​ចុះ ទោះ​ក្មេង​តូច​ក៏​ដោយ​ក្មេង​ធំ​ក៏​ដោយ ហើយ​សិន​ជា​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក​យូរ​អង្វែង ប្រឈម​នឹង​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល ការ​ធ្លាក់​ចុះ​នូវ​សមត្ថភាព​ក្នុង​ការ​សិក្សា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម