home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប៉ាម៉ាក់​បារម្ភរឿងកូនមិន​ឡើងគីឡូ អាចសាកវិធីនេះបាន

ប៉ាម៉ាក់​បារម្ភរឿងកូនមិន​ឡើងគីឡូ អាចសាកវិធីនេះបាន

គ្នា​យើង​ប្រ​ហែលជា​បាន​ឃើញ​ហើយថា​សព្វ​ថ្ងៃនេះមាន​កុមារមួយចំនួន​លើសទម្ងន់ តែក៏មាន​កុមារមួយចំនួន​ទៀត​បែរជា​មិនគ្រប់គីឡូទៅវិញ។ បើ​មាន​កូន​មិន​គ្រប់​គីឡូ​តើ​ប៉ាម៉ាក់​គួរធ្វើម៉េច​វិញ? ខាងក្រោមនេះជាគន្លឹះសម្រាប់​ប៉ាម៉ាក់​ដែល​មានការ​បារម្ភ​អំពីកូនដែលស្គមស្គាំងមិន​ងាយឡើងគីឡូ​នឹង​គេ។

១- យល់ដឹងពីមូលហេតុ

នេះជាមូលហេតុខ្លះៗដែលអាច​ធ្វើឱ្យកូនយើង​ពិបាកនឹងឡើងទម្ងន់​៖

– បញ្ហាអ័រម៉ូន ឬប្រព័ន្ធរំលាយអាហារ

– ការប្រើប្រាស់ថ្នាំ

– ការធ្វើសកម្មភាពច្រើនពេកដែលបណ្តាលឱ្យមានការប្រើប្រាស់កាឡូរីច្រើន

– អាលែកហ្ស៊ីជាមួយម្ហូបអាហារ

– សម្ពាធផ្លូវចិត្តពីសំណាក់មិត្តភក្តិ

យកល្អប៉ាម៉ាក់​ទាំងឡាយគួរតែសុំយោបល់ពីពេទ្យកុមារ​ដើម្បី​ជួយ​ដល់​កូនយើង​។ កុំខ្មាសអៀនក្នុងការលើកជាសំណួរ​ ឬចម្ងល់​ដើម្បីបាន​ការ​យល់​ដឹង​អំពីមូលហេតុដែលធ្វើឱ្យកូនយើង​មិន​ឡើងគីឡូ។ បញ្ហាទាំងនេះអាចបណ្តាលមកពីការប្រើប្រាស់ថ្នាំ ឬ ប្រតិកម្មជាមួយម្ហូបអាហារ ពេទ្យជំនាញផ្នែកកុមារ​អាចចេញវេជ្ជបញ្ហា និងការព្យាបាលបានត្រឹមត្រូវ។

អត្ថបទពាក់ព័ន្ធ:

២- ការផ្លាស់ប្តូរទម្លាប់នៃការហូបចុក

ប៉ាម៉ាក់ទាំងឡាយគួរតែព្យាយាមបញ្ចុកចំណីអាហារដល់កូនដែលស្គមស្គាំងញឹកញ៉ាប់ជាងធម្មតា​។ ក្មេងខ្លះមានក្រពះតូច ហើយត្រូវប្រើពេលសមរម្យមុននឹងញំុាអាហារផ្សេងទៀត។ ព្យាយាមឱ្យកូន​ញំុាពី ៥ ទៅ ៦ ដងក្នុងមួយថ្ងៃ ហើយឱ្យញំុាអាហារសម្រន់មុននឹងដល់​ពេល​​ញំុាអាហារ​ថ្ងៃ​ត្រង់ ឬល្ងាច។ ម៉ាក់​ប៉ា​ក៏​គួរតែយកចិត្តទុកដាក់ឱ្យបានច្រើនចំពោះពេលវេលា​ញំុាអាហារ​របស់​កូនៗ​ ដោយ​ចាត់ចែងឲ្យ​បាន​ទៀង​ទាត់ចំពោះអាហារគ្រប់ពេលជារៀងរាល់ថ្ងៃ និងបង្រៀនកូន​ឱ្យចេះឱ្យតំលៃលើអាហារសុខភាពដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ស្រណុកសុខស្រួលពេលបរិភោគអាហារ។

ជំនួសឲ្យការបង្ខំកូនៗឱ្យបោះបង់ទម្លាប់នៃការញំុាអាហារមិនល្អ ប៉ាម៉ាក់ទាំងឡាយគួរព្យាយាមធ្វើជាគំរូដ៏ល្អសម្រាប់កូនៗដែរ​។ កូនក្មេងតែងតែយកតម្រាប់តាមឪពុកម្តាយជានិច្ច។ សាកល្បងជាមួយផ្លែឈើស្រស់ ឬអាហារណាដែលមានជីវជាតិខ្ពស់ជំនួស​ឱ្យ ​fast foods។ គ្រាប់ធញ្ញជាតិ និងផ្លែឈើ ក៏ជាអ្វីដែលអ្នកជំនាញ​បានណែនាំឲ្យ​ផ្ដល់​ឲ្យ​កូនញ៉ាំដែរ។

៣- ជ្រើសរើសអាហារសម្បូរកាឡូរី និងជីវជាតិ

នំ Cookies អាហារសម្រន់ និងអាហារបន្ទាប់បន្សំគឺសម្បូរតែកាឡូរីប៉ុណ្ណោះ។ អាហារទាំងនេះ មិនបានផ្តល់វីតាមីន ឬជីវជាតិបំប៉នដែលមានសុខភាពអ្វីដល់រាងការក្មេងឡើយ។ សាកល្បងប្រើផលិតផលដែលផ្សំឡើងពីធាតុផ្សំទាំងនេះទៅមើល៖

– បឺរដែលធ្វើពីទឹកដោះគោ

– ទឹកដោះគោ និងក្រីម

– ស៊ុត

– ចេក

– ផ្លែប៊ឺរ

– សាច់

– ដំឡូងបារាំង

– ផ្លែឈើត្រូពិច

ជ្រើសរើសអាហារសម្រន់ដោយភាពវ័យឆ្លាតអាចជួយឱ្យក្មេងដែលស្គមមានអារម្មណ៍ឆាប់ឃ្លាន។ ក្មេង​ត្រូវការអាហារសម្រន់ដែលមានបរិមាណល្មមធ្វើឱ្យពួកគេមានសុខភាពល្អដូចជា គ្រាប់ធញ្ញជាតិ និងផ្លែឈើគ្រៀម ឬគ្រាប់ cereals

៤- បន្ថែមកាឡូរីក្នុងចំណីអាហារ

ឈីស និងទឹកដោះគោជាជម្រើសដ៏ត្រឹមត្រូវបំផុតចំពោះការបង្កើនកម្រិតកាឡូរី និងជីវជាតិចិញ្ចឹម។ ប៉ាម៉ាក់​គ្រប់រូបគួរចាប់​ផ្ដើម​ធ្វើម្ហូបដែលផ្សំឡើងពីរបស់ទាំងនេះ និងឲ្យ​កូន​ផឹកដោយផ្ទាល់ដើម្បីផ្លាស់ប្តូររស់ជាតិសំរាប់កូនៗ។ យើង​គួរចាប់ផ្តើមធ្វើជាសន្សឹមៗដើម្បីកុំឱ្យកូនៗរបស់យើង​មានអារម្មណ៍មិនល្អ ពិបាកទទួលយកការផ្លាស់ប្តូររសជាតិ​នេះភ្លាម ទើបអាចនាំមកនូវប្រសិទ្ធភាពខ្ពស់បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ​ឫការព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Top 10 Healthy Foods To Gain Weight For Kids. http://www.momjunction.com/articles/healthy-foods-will-make-child-gain-weight_0075344/#gref.  Accessed March 15, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 04/06/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x