backup og meta

ម៉េច​បាន​ទារក​បៅ ញ៉ាំច្រើនប៉ុនណា នៅមិន​ឡើង​គីឡូទៀត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Aug 02, 2023

    ម៉េច​បាន​ទារក​បៅ ញ៉ាំច្រើនប៉ុនណា នៅមិន​ឡើង​គីឡូទៀត?

    ដើម្បី​ដឹង​មូលហេតុ​ម៉េច​បាន​កូន​អត់​ឡើង​គីឡូ​សោះ ទោះ​បៅ ឬញ៉ាំ​ប៉ុនណា​ក៏​ដោយ ពេទ្យ​នឹង​សាកល្បង​​តេស្ត​​ពី​របប​អាហារ ប្រវត្តិ​សុខភាព កម្រិត​សកម្មភាព និង​មូលហេតុ​​​តាន​តឹង​ចិត្ត​របស់​អូនតូច។

    ជាទូទៅ បើទារក​អត់​លូតលាស់​ធម្មតាទេ អាច​មក​ពីការ​ញ៉ាំ​មិន​ត្រឹមត្រូវ ឬ​រាងកាយ​ស្រូប​ជីវជាតិ​ចិញ្ចឹម​មិនបាន​ល្អ។

    ១- បញ្ហាបៅឬញ៉ាំ

    – ពេល​កំពុង​បៅ ទារកអាច​អស់​កម្លាំង និង​ដេក​លក់ មុន​ពេល​បៅ​ឆ្អែត​គ្រប់គ្រាន់

    – ទារក​អាច​សមត្ថភាព​បឺត​ដោះ​ខ្សោយ ដែល​ធ្វើឲ្យ​គេ​មិន​អាច​បៅ​ទឹកដោះ​បាន​គ្រប់គ្រាន់​ពី​ដោះម្ដាយ ឬ​ដប​ទឹក​ដោះគោ

    – មាត់ ឬ​ក្រអូម​មាត់ឆែប អាច​រំខាន​ដល់ការ​បំបៅ​ដោះ។ ករណីនេះ ត្រូវប្រើ​ដប​ក្បាល​ដោះ​ពិសេស។ តាម​ធម្មតា វា​កើត​​​​អំឡុង​ទារក​អាយុ១ឆ្នាំ។

    – អណ្ដាត​មាន​សាច់​ជាប់​នឹង​ក្រអូម​មាត់​ក្រោម អាច​ធ្វើ​ឲ្យ​ទារក​ពិបាក​បៅ​ដោះ ឬ​ញ៉ាំ។

    – បើ​កំពុង​ឲ្យ​កូន​បៅទឹកដោះ​ម្សៅ​​​ ត្រូវពិនិត្យ​ម្សៅ​ទឹកដោះគោ​នោះ​ឡើង​វិញ ព្រោះ​វា​ជា​មូលហេតុ​មិន​ឲ្យអាអូន​ឡើង​គីឡូ។

    – បើ​ទម្លាប់​បំបៅ​ដោះអត់​ទៀង ឬ​អត់​ត្រឹមត្រូវ កូនយើងអាច​​​មិន​ទទួល​​ជីវជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់។ អាច​មក​ពី​ដោះមិន​ផលិត​ទឹក​ដោះ​​​គ្រប់​គ្រាន់​​ ឬ​​​ខាប់​​ពេល​បៅ​ជិត​អស់​ (អត់ចេញ)។

    – បើ​ម៉ាក់​កំពុង​ឈឺ ឬ​​មាន​អារម្មណ៍​តាន​តឹង ​អាច​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ទឹកដោះ​ដែរ។

    – អូនតូច​ខ្លះ​ត្រូវ​ម៉ាក់ៗ​កំណត់​ចំនួនបៅ​ ឬញ៉ាំ​ច្បាស់លាស់​ពេក ក៏​អាច​ទទួល​ជីវជាតិ​មិន​គ្រប់គ្រាន់​ដែរ។ យកល្អ ពេលណា​កូន​ឃ្លាន ឲ្យគេ​បៅ​ទៅ។

    ២- មូលហេតុផ្សេងៗ

    – បើ​ទារក​​ឈឺ រាងកាយ​​គេអាច​ត្រូវការ​កាឡូរី (ថាមពលបានពីអាហារ) និង​ជីវជាតិ​ចិញ្ចឹម​កាន់​តែ​ច្រើន។ ជំងឺ​អាច​​ជះ​ឥទ្ធិពល​ដល់​ការ​ឃ្លាន​របស់​កូនបាន ហើយ​គីឡូ​ក៏​មិន​ឡើង​ដែរ។

    កូន​អាចមាន​បញ្ហា​ក្រពះ ​ពោះវៀន​រ៉ាំរ៉ៃ​ ​រាក​រូស ជំងឺ​ច្រាល​ទឹក​ក្រពះ​ឡើង​មក​បំពង់​អាហារ ជំងឺ​ខូច​ជ្រាំង​ពោះវៀន​តូច (Celiac diseases) ឬ​ជំងឺ​មិន​អាច​ទ្រាំទ្រ​​នឹង​​ទឹក​ដោះ។

    – បើ​​ម៉ាក់ៗ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​​ ឬ​កូន​ៗ​ផ្សេង​ទៀត​​​រករឿង ម៉ាក់ៗ​មាន​អារម្មណ៍​ផ្ដោត​ពី​ណាមក​មើល​ថែ​ទារក​បាន​ដិតដល់។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    បញ្ហាភ្នែកលើទារក

    ៣- ករណីកម្រ

    ករណី​មិន​ឡើង​គីឡូ អាច​មានបញ្ហា​សួត (សួត​មាន​ជាលិកា​សរសៃ​ និង​បញ្ចេញ​រម្អិលច្រើន​ពេក) បញ្ហា​ប្រព័ន្ធ​ប្រសាទ ​​(ពិការ​ដោយសារ​ខួរក្បាល​ខូច​ខាត) បញ្ហា​ក្រូម៉ូសូម​​ (អត់ប្រក្រតី) ​ជំងឺ​បេះដូង ​​ស្លេកស្លាំង ​ឬ​ភាពមិនប្រក្រតី​នៃ​មេតាប៉ូលីស​ ឬ​ក្រពេញ​បញ្ចេញ​ក្នុង (កង្វះ​អ័រម៉ូន​លូតលាស់)។

    មិន​ថា​រក​ឃើញ​ថាមូលហេតុ​ណា​មួយ​ទេ ត្រូវ​ប្រញាប់​ដោះស្រាយ និង​ព្យាបាល​​ឲ្យ​បាន​លឿន ដើម្បី​ការ​លូតលាស់​កូន​យើង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Aug 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម