home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មិនចង់ឲ្យកូនឆ្លង COVID-19 និងជំងឺផ្លូវដង្ហើមផ្សេងៗ ម៉ាក់ប៉ាគួរធ្វើបែបនេះ

មិនចង់ឲ្យកូនឆ្លង COVID-19 និងជំងឺផ្លូវដង្ហើមផ្សេងៗ ម៉ាក់ប៉ាគួរធ្វើបែបនេះ

ពេល​នេះ​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​ជំងឺ COVID-19 ឆ្លង​ជា​សហគមន៍ ដូចនេះ​ហើយ​ម៉ាក់ប៉ា​មាន​ការ​បារម្ភ​ពី​សុខទុក្ខ​កូន​ខ្លាំង​ណាស់។ ជាពិសេស​អ្នក​មាន​ទារក​តូច​ៗ​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ឆ្លង​ជំងឺ​នានា ហើយ​អ្វី​ដែល​ខ្លាច​បំផុត​នោះ​គឺ​ជំងឺ COVID-19 និង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត។

ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដំបូន្មាន​ថា ស្រប​ពេល​ឥឡូវ​ស្ថិត​ក្នុង​ខែ​ត្រជាក់​ទៀត​នោះ សុខភាព​កូន​តូច​ទទួល​រង​ការ​គំរាម​កំហែង​ខ្លាំង​ណាស់​ពី​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ RSV ផ្ដាសាយ គ្រុនក្ដៅ ឬ​ជា​ពិសេស COVID-19

ដូចនេះ​ដើម្បី​បង្ការ​ជំងឺ​អស់​ទាំង​ប៉ុន្មាន​ដូច​បាន​រៀបរាប់​ខាង​លើ​ក្នុង​កាលៈទេសៈ​បែប​នេះ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​ណែនាំ​ម៉ាក់ប៉ា​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ដែល​មិន​មែន​ជា​សមាជិក​គ្រួសារ​លេង ឬ​បី ថើប​កូន​យើង​ឡើយ។ ម្យ៉ាង​វិញ​ទៀត​កុំ​នាំ​កូន​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដូចជា​ផ្សារ ហាង​ទំនិញ​ដទៃ​ទៀត ព្រោះ​មនុស្ស​ជាច្រើន​ដែល​ឃើញ​ទារក​ថ្លោស​ៗ មុខ​មាត់​គួរ​ឲ្យ​ស្រលាញ់ អាច​នឹង​យក​ដៃ​ទៅ​ប៉ះ​មុខ ឬ​សុំ​ពរ ជា​ហេតុ​នាំ​ឲ្យ​ឆ្លង​រោគ។ ធ្វើ​បែបនេះ​ត្បិតថា​កំណាញ់​បន្តិច​មែន តែ​ជួយ​ទប់ស្កាត់​មេរោគ​ផ្សេង​ៗ​ឆ្លង​មក​លើ​កូន​បាន ហើយ​ពេល​កូន​ឈឺ​អ្នក​ដែល​ពិបាក​មានតែ​យើង​ខ្លួនឯង មិនមាន​នរណា​មក​ពិបាក​ជាមួយ​ឡើយ។

know-respiratory-syncytial-virus-rsv

លោក​ក៏​ឲ្យ​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​ត្រូវ​ប្រយ័ត្ន​ចំពោះ​ខ្លួន​ឯង​ដែល​ជា​អ្នក​ថែទាំ​កូនផ្ទាល់ ព្រោះ​យើង​ក៏​ត្រូវ​ចេញ​ទៅ​ក្រៅ​ជួប​មនុស្ស​ជាច្រើន។ ដូចនេះ​ពេល​ចេញ​ទៅណាមកណា​ត្រូវ​ពាក់​ម៉ាស់ និង​លាង​ដៃ​ឲ្យ​ស្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ ហើយ​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ​ត្រូវ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់ ព្រោះ​វា​ចៀសវាង​មេរោគ​ទុំ​ជាប់​ខោអាវ។ ទម្លាប់​បែបនេះ​មិនមែន​ការពារ​បាន​តែ COVID-19 ទេ មេរោគ​ដទៃដូចជាព្រូន ផ្សិត​ក៏​យើង​អាច​ទប់ស្កាត់​បាន​ដូច​គ្នា។

ប្រភេទ​ជំងឺ​ដែល​ជួប​ប្រទះ​ច្រើន​ក្នុង​ពេល​អាកាសធាតុ​ត្រជាក់​បែប​នេះ មាន​ដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺ​ផ្លូវ​ដង្ហើម និង​មេរោគ​ផ្សិត ដែល​ធ្វើឲ្យ​យើង​គ្រុន​ផ្ដាសាយ ហៀរ​សំបោរ រលាក​បំពង់​ក រលាក​ក្រពះ​ពោះវៀន ហឺត ជំងឺ​ភ្នែក​ក្រហម។

អាកាស​ធាតុ​បែប​នេះ​មិន​គួរ​ដាក់​កូន​តូច​មិន​គួរ​គេង​ក្នុង​បន្ទប់​ត្រជាក់ ឬ​បើក​ម៉ាស៊ីន​ត្រជាក់ ឬ​នាំ​កូន​ទៅ​កន្លែង​មាន​ខ្យល់​ធ្លាក់​ខ្លាំង ហើយ​ស្លៀកពាក់​ខោអាវ​ក្រាស់​ៗ រុំ​ក​នឹង​កន្សែង ពាក់​មួក និង​ស្រោមដៃ។ ចំពោះ​មូលហេតុ​មនុស្ស​ងាយ​នឹង​មាន​ជំងឺ​អស់​ទាំង​នោះ​នា​រដូវ​រងា ព្រោះ​វីរុស អាច​រស់​នៅ​ក្នុង​ខ្យល់​បាន​យូរ ហើយ​មេរោគ​វីរុស​រស់នៅ​ក្នុង​ខ្យល់ ហើយ​ពេល​ខ្យល់​បក់​ទៅ​ប៉ះ​មនុស្ស អាច​ចម្លង​រោគ​ទាំង​នោះ​តាមរយៈ ច្រមុះ ភ្នែក និង​មាត់។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 01/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x