home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កូនតូចតឹងច្រមុះ ហៀរសម្បោរ ពិបាកដង្ហើម គួរដោះស្រាយបែបណា?

កូនតូចតឹងច្រមុះ ហៀរសម្បោរ  ពិបាកដង្ហើម គួរដោះស្រាយបែបណា?

កាលណា​កូន​កើត​ផ្តាសាយ​តែង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​មក​ជាមួយ ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ បើ​កូន​តូចៗ​តឹង​ច្រមុះ ហៀរ​សម្បោរ ពិបាក​ដង្ហើម ម៉ាក់ប៉ា​គួរ​ធ្វើ​បែប​ណា? ដោះស្រាយ​បញ្ហា​តឹងច្រមុះ ហៀរ​សម្បោរ ពិបាក​ដង្ហើម ដែល​កើត​មាន​លើ​អូនតូចៗ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ណែនាំ​នូវ​វិធីងាយៗ​មួយ​ចំនួន​ខាង​ក្រោម។

១. លាង ឬ​បន្តក់​សេរ៉ូម​ប្រៃ៖ យក​សេរ៉ូម​ប្រៃ​មក​បន្តក់​លើ​ច្រមុះ​កូន​ទាំង​សងខាង ៤-៥ តំណក់ ដើម្បី​ឲ្យ​សម្បោរ​រាវ រួច​​យក​ប្រដាប់​​បូម​​​ច្រមុះ​យក​សម្បោរ​ចេញ។ ធ្វើ​បែប​នេះ ២-៣/ដង ក្នុង​១​ថ្ងៃ នោះ​ច្រមុះ​កូន​នឹង​ធូរស្រាល មិន​ពិបាក​ដក​ដង្ហើម។

២. ឆ្ពង់​ច្រមុះ៖ ជា​ការ​ឆ្ពង់​ច្រមុះ​ដោយ​ប្រើ​ម៉ាស៊ីន​សម្រាប់​ឆ្ពង់ មាន​ដាក់​សេរ៉ូម​ប្រៃ វិធី​នេះ​អាច​ធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បី​ផ្សើម​ច្រមុះ​កូន​ឲ្យ​ធូរ ងាយ​ដក​ដង្ហើម និង​ពង្រាវ​សម្បោរ។

៣. ងូត​ទឹក​ឧណ្ហៗ៖ ពេល​ក្មេង​តឹង​ច្រមុះ ហៀរ​សម្បោរ ក្អក និង​មាន​ក្តៅ​ខ្លួន ដាច់​ខាត​យើង​មិន​ត្រូវ​ងូត​ទឹក​ត្រជាក់​ឲ្យ​កូន​ទេ ត្រូវ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ ទើប​ជំងឺ​មិន​វិវត្ត​កាន់​តែ​ធ្ងន់​ធ្ងរ។

ក្នុង​ករណី​អូន​តូចៗ​ផ្តាសាយ​មាន​អាការៈ​ក្តៅ​ខ្លួន​មក​ជាមួយ​នោះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​បន្ថែម​ទៀត។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 06/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត