ពេលទារកមានជំងឺនេះ មិនមានរោគសញ្ញាឲ្យច្បាស់លាស់ឡើយ បង្កជាផលវិបាកដឹងពីស្ថានភាពជំងឺទាន់ពេល ព្រោះដោយសារទារកមិនអាចប្រាប់ពីអាការៈបានឡើយ។ យ៉ាងណា យើងអាចសង្កេតឃើញមានស្ថានភាព ស្លេកស្លាំង ខ្សោយល្ហិតល្ហៃ យំខុសធម្មតា មិនសូវបៅ ឬញ៉ាំ ឡេះឡះ និងក្អួត។
៥- ពេលណាគួរទៅជួបគ្រូពេទ្យ?
គួរទៅជួបគ្រូពេទ្យពេលសង្កេតឃើញថា ក្មេងមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ហើយត្រូវទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យភ្លាមៗពេលដែលទារកមានអាការៈដូចខាងក្រោម៖
– ពិបាកដកដង្ហើម ឬដកដង្ហើមញាប់
– ប្តូរពណ៌ស្បែក (ខៀវ ឬប្រផេះ)
– ក្តៅខ្លួនខ្លាំង (ចាប់ពី ៣៨អង្សារសេ ចំពោះទារកក្រោម ៦ខែ)។
៦- វិធីព្យាបាល
គ្រូពេទ្យនឹងពិនិត្យអាការៈកូនយើង ចង្វាក់ដង្ហើម សញ្ញាជីវិត និងស្តាប់សំឡេងសួត។ គ្រូពេទ្យ ក៏អាចនឹងសុំធ្វើតេស្តមួយចំនួន ដូចជា ថតសួត ពិនិត្យឈាម អាចនឹងបណ្តុះមេរោគពីកំហាកទៀតផង។
ជំងឺរលាកសួតលើកុមារ ភាគច្រើនអាចព្យាបាលបានដោយថ្នាំផ្សះ និងការសម្រាកនៅផ្ទះប៉ុណ្ណោះ។ មិនគួរឲ្យថ្នាំបញ្ឈប់ក្អកទៅក្មេងឡើយ ព្រោះនឹងរំខានដល់ការបញ្ចេញស្លេសពីផ្លូវដង្ហើម។ គួរពិគ្រោះជាមួយគ្រូពេទ្យសិន មុននឹងឲ្យថ្នាំទៅក្មេង ហើយ ក្នុងករណីខ្លះ សមាជិកគ្រួសារ ក៏ត្រូវលេបថ្នាំដើម្បីការពារករណីឆ្លងផងដែរ។ ក្មេងអាចនឹងត្រូវសម្រាកពេទ្យ បើសិនជា៖