តាមលោកវេជ្ជបណ្ឌិត ចាន់ រស្មី បានឲ្យដឹងថា ជំងឺពងបែកដៃជើង និងក្នុងមាត់(Hand Foot Mouth Disease) ជាជំងឺឆ្លង ភាគច្រើនកើតលើកុមារ និងទារក ហើយវាបណ្ដាលមកពី មេរោគក្នុងក្រុម Enterovirus បង្កពងបែកដៃជើង និងមាត់ និងបង្កដោយ Coxsackievirus ហើយក៏បណ្ដាលមកពី Enterovirus 71(EV71)ផងដែរ។
វេជ្ជបណ្ឌិតរូបនេះបន្តថា ករណីនៃជំងឺពងបែកដៃជើង និងមាត់ភាគច្រើនជាករណីស្រាល ហើយអាចជាសះស្បើយបានក្នុងរយៈពេលពី ៧-១០ថ្ងៃ ដែលរោគសញ្ញាស្រាលមានដូចជា៖ គ្រុនក្ដៅ និងពងបែកលើដៃ លើជើង និងក្នុងមាត់។ ផ្ទុយពីនេះ ក៏មានកុមារមួយចំនួនដែលអាចវិវត្តពីករណីស្រាលទៅជាធ្ងន់ធ្ងរដែលទាមទារឲ្យបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ដែលរោគសញ្ញាករណីធ្ងន់ធ្ងរមានដូចជា៖