home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្មេង​កើត​ឫស​ អាច​មក​ពី​​មូលហេតុ​​ទាំង​នេះ​ បង្ការ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេង​កើត​ឫស​ អាច​មក​ពី​​មូលហេតុ​​ទាំង​នេះ​ បង្ការ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឫស​ជា​​​ការ​លូតលាស់​នៃ​​ស្បែក ដែល​បង្ក​ឡើង​ដោយ​វីរុស​ ហើយ​ជា​ទូទៅ​ វា​កើត​លើ​កុមារ​។ ឫស​​ភាគច្រើន​កើត​នៅ​លើ​ដៃ​ ជើង និង​ពេល​ខ្លះ​​កើត​នៅ​លើ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​។ ឫស​មាន​ច្រើន​ប្រភេទ​ ដែល​មាន​ពណ៌​ដូច​​ទៅ​នឹង​ស្បែក​របស់​យើង ប៉ុន្តែ​ឫស​ខ្លះ​ទៀត​ក៏​អាច​មាន​ពណ៌​ខ្មៅ។ ផ្ទៃ​នៃ​ឫស​អាច​មាន​សភាព​រលោង​ ឬ​គ្រើម​។ ​ឫស​បណ្ដាល​មក​ពី​វីរុស​HPV ដែល​ធ្វើ​ឲ្យ​ស្រទាប់​ខាង​លើ​នៃ​ស្បែក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ និង​អាច​ឆ្លង​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​។

ឫស​​កើត​លើ​កុមារ​ឆ្លង​តាម​រយៈ​អ្វី​?

  • រាលដាល​លើ​រាងកាយ​របស់​ក្មេង​ និង​នៅ​ពេល​ដែល​​ក្មេង​ប៉ះ​ឫស​នោះ​ ហើយ​យក​ដៃ​ទៅ​ប៉ះ​កន្លែង​ផ្សេង​ទៀត​នៃ​រាងកាយ។
  • ប៉ះពាល់​នឹង​ក្មេង​ដទៃ​ទៀត​ដែល​កើត​ឫស​។

បញ្ហា​ឫស​តែងតែ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​នៅ​រយៈពេល​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​ ប្រសិនបើ​​ឫស​របស់​កូន​បង្ក​ជា​ការ​ឈឺចាប់ រាលដាល​ ឬ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​អៀនខ្មាស ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ធ្វើការ​ព្យាបាល​។

ឫស

រោគសញ្ញា​

ឫស​មាន​​ទំហំ​ និង​រូបរាង​ផ្សេង​ៗ​គ្នា​ ដែល​រួម​មាន​៖

  • រលោង​​ តូច ឬ​គ្រើម​ ហើយ​ធំ​
  • ពណ៌​ដូច​ស្បែក​ ឬ​ខ្មៅ​​​
  • កើត​ឡើង​នៅ​លើ​រាងកាយ​ ប៉ុន្តែ​ភាគ​ច្រើន​តែងតែ​កើត​លើ​ដៃ ម្រាម​ជើង មុខ​​ និង​ជុំវិញ​ជង្គង់​។

សរសៃ​ឈាម​​តូច​ៗ​ដុះ​​នៅ​ចំ​កណ្ដាល​ឫស​ ​អាច​មើល​ទៅ​ដូចជា​ចំណុច​ខ្មៅ​។ ថ្វី​ត្បិត​តែ​ឫស​មិន​បង្ក​ជា​ការ​ឈឺចាប់​ ប៉ុន្តែ​បើ​វា​កើត​នៅ​លើ​បាត​ដៃ ឬ​បាត​ជើង​​​ដែល​ជា​កន្លែង​​ដាក់​សម្ពាធ​ វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​​ឈឺចាប់​​ផង​ដែរ​។ ​

​​​​ការ​ព្យាបាល​

ប្រសិនបើ​ឫស​មាន​ស្ថានភាព​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ធ្វើ​ការ​ព្យាបាល​។

  • កូន​កើត​ឫស​ច្រើន
  • ឫស​កើត​ឡើង​វិញ បន្ទាប់​ពី​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា

ការ​បង្ការ​

ទោះ​បី​ជា​យើង​មិន​អាច​ការពារ​ការ​កើត​ឫស​បាន​ទាំង​ស្រុង​យ៉ាង​ណា​ក្ដី ​ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​ឲ្យ​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម​

  • ជៀសវាង​ប៉ះពាល់​ ឬ​កេះ​ឫស​នៅ​លើ​ស្បែក​ខ្លួន​ឯង ឬ​ស្បែក​របស់​អ្នក​ដទៃ​
  • លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត ប្រសិនបើ​ប៉ះពាល់​ឫស​
  • ពាក់​ស្បែក​ជើង​ផ្ទាត់​នៅ​អាង​ហែល​ទឹក​ និង​​បន្ទប់​ទឹក​ ជា​ពិសេស​ប្រសិនបើ​​កូន​មាន​រលាត់​ស្បែក​
  • ទុក​ឲ្យ​ឫស​ស្ងួត​ល្អ ជៀសវាង​មាន​សំណើម​ ដែល​អាច​បង្ក​ជា​ការ​រីក​រាលដាល​
  • ​បិទ​ឫស​ដោយ​ប្រើ​បង់​រុំ​​របួស​
  • ​ជៀសវាង​ប្រើ​​ប្រដាប់​រូស​ក្រចក​ដើម្បី​កម្ចាត់​ឫស
  • ​ជៀសវាង​​ឲ្យ​កូន​ខាំ​ក្រចក​ ដែល​អាច​ធ្វើ​ឲ្យ​ឫស​រាលដាល​ពី​ក្រចក​មួយ​ទៅ​ក្រចក​មួយ​ទៀត​
  • ជៀសវាង​ប្រើប្រាស់​​ប្រដាប់​កោរ​ពុក​មាត់​ ឬ​កន្សែង​រួម​គ្នា​​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 4 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត