backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ឃើញអាអូនចុកពោះ ក្អួត អាចកើតជំងឺពោះវៀនលូនចូលគ្នា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2021

ឃើញអាអូនចុកពោះ ក្អួត អាចកើតជំងឺពោះវៀនលូនចូលគ្នា

ជំងឺ​ពោះវៀន​លូន​ចូល​គ្នា ជា​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​ដែល​ផ្នែក​មួយ​នៃ​ពោះវៀន​រុល​ចូល​ទៅ​ក្នុង​ផ្នែក​មួយ​ទៀត​នៅ​ជាប់​គ្នា​នៃ​ពោះវៀន។ ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​នេះ ភាគ​ច្រើន​កើត​ឡើង​នៅ​លើ​កូន​ក្មេង​អាយុ​ក្រោម​៣​ឆ្នាំ ហើយ​វា​មាន​រោគ​សញ្ញា​មួយ​ចំនួន​ម៉ាក់​ប៉ា​ពិបាក​ស្មាន​ដល់ និង​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​កូន​ថែម​ទៀត។

ជំងឺ​ពោះវៀន​លូន​ចូល​គ្នា ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ស្ទះ​ពោះវៀន​លើ​អា​អូន​អាយុ​តិច​ជាង​៣ឆ្នាំ ប៉ុន្តែ មូលហេតុ​នៃ​ការ​កើត​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​លើ​ក្មេង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។ ចំណែក​មនុស្ស​ធំ​ពេញ​វ័យ​កម្រ​នឹង​កើត​ជំងឺ​នេះ​ណាស់។

រោគ​សញ្ញា​នៃ​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា

សញ្ញា​ដំបូង​នៃ​ការ​កើត​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​នៅ​លើ​ទារក​មាន​សុខភាព​ល្អ​កើត​មាន​ភ្លាម​ៗ​មួយ​រំពេច យំ​ខ្លាំង​ដែល​បង្ក​ឡើង​ដោយ​ការ​ឈឺ​ពោះ។ ការ​ឈឺ​ចាប់​នៃ​ជំងឺពោះវៀន​នេះ​មាន​សភាព​ឈឺ​បាត់​ៗ​រយៈពេល​ ១៥-២០​នាទី​នៅ​លើក​ដំបូង ហើយ​វា​កាន់​តែ​ឈឺ​ញឹកញាប់ និង​ខ្លាំង​ទៅ​ៗ​តាម​ពេល​វេលា។ រោគ​សញ្ញា​ទូទៅ​ដទៃ​ទៀត​នៃ​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​លើ​ក្មេង​មាន​ដូច​ជា៖

  • លាមក​លាយ​សម្បោរ និង​លាយ​ឈាម
  • ក្អួត​ពណ៌​ខៀវ ឬ​លឿង
  • រាករូស
  • មាន​ដុំ​ពោះ​នៅ​ផ្នែក​ខាង​ស្ដាំ ពេល​ស្ទាប
  • ស្លេក​ស្លាំង
  • តឹង​ពោះ
  • គ្មាន​កម្លាំង​កំហែង។
  • មិនមែន​ក្មេង​ទាំង​អស់​ដែល​កើត​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​នេះ សុទ្ធតែ​ចេញ​គ្រប់​រោគ​សញ្ញា​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ទេ។ ក្មេង​ខ្លះ​មិន​បង្ហាញ​ការ​ឈឺ​ចាប់ ជុះ​មក​មិនមាន​លាយ​ឈាម ឬ​គ្មាន​ដុំ​ពោះវៀន​ពេល​ស្ទាប រីឯ​ក្មេង​រាង​ធំ​បន្តិច​ខ្លះ​កើត​ជំងឺ​នេះ បង្ហាញ​ការ​ឈឺ​ចាប់ តែ​មិន​មាន​រោគ​សញ្ញា​ដទៃ។

    គ្រោះ​ថ្នាក់​នៃ​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា

    ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​អាច​នាំ​ឲ្យ​ធ្លាយ​ពោះវៀន ការ​ឆ្លង​មេរោគ និង​ការ​ស្លាប់​របស់​ជាលិកា​ពោះវៀន​បាន។ លើស​ពី​នេះ ជំងឺ​នេះ​ធ្វើ​ឲ្យ​អាហារ ឬ​សារធាតុ​រាវ​មិន​អាច​ឆ្លង​កាត់​ពោះវៀន​បាន និង​អាច​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​មួយ​នៃ​ពោះវៀន​ដែល​រង​ផល​ប៉ះពាល់​ដែរ។

    ពេល​ណា​គួរ​ជួប​ពេទ្យ?

    ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​ទាមទារ​ឲ្យ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ព្យាបាល ព្រោះ​វា​ជា​បញ្ហា​ធ្ងន់ធ្ងរ ហេតុ​នេះ​ហើយ បើ​ម៉ាក់​ប៉ា​ឃើញ​កូន​បង្ហាញ​រោគ​សញ្ញា​ដូច​ខាង​លើ ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​ឆាប់។ ពិសេស​បើ​ចំពោះ​ទារក​ដែល​មាន​ការ​ឈឺ​ពោះ ទាញ​ជង្គង់​របស់​ពួក​គេ​ផ្អឹប​នឹង​ដើម​ទ្រូង នៅ​ពេល​អា​អូន​យំ។

    ពោះវៀនលូនចូលគ្នា

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2021

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម