ជាធម្មតា នៅពេលទារកលូតលាស់ធំទៅៗ សមត្ថភាពផ្សេងៗរបស់កូនក៏កាន់តែវិវត្តទៅមុខដូចជា រឹងដៃ រឹងជើង មើលឃើញច្បាស់ ចេះសើច ចេះចង់និយាយ ចឹងហើយ ប៉ាម៉ាក់ គួរប្រើវិធីសាស្ត្របែបណា ដើម្បីជំរុញឲ្យកូនកាន់តែឆាប់ចេះនិយាយ?
តាមការចែករំលែកបទពិសោធន៍របស់បងប្រុស យ៉ាន វឌ្ឍនៈ អ្នករកស៊ីម្នាក់នៅភ្នំពេញ ហើយក៏ជាប៉ាៗម្នាក់ ឲ្យដឹងថា នៅពេលដែលកូនគាត់រៀននិយាយដំបូងៗ គាត់តែងនិយាយឆ្លើយតបទៅកូនវិញ ទោះមិនយល់ពីអ្វីដែលកូននិយាយក៏ដោយ។ បងប្រុសបង្ហើបថា ភាគច្រើន វិធីសាស្ត្រដែលគាត់ប្រើ ដើម្បីជួយកូនឲ្យឆាប់ចាប់ពាក្យបាន គឺគាត់អានតាមអ៊ីនធើណេតខ្លះ និងដឹងតាមការណែនាំរបស់គ្រូពេទ្យជំនាញកុមារ ពេលយកកូនទៅពេទ្យខ្លះដូចជា៖