backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

វ័យប៉ុណ្ណេះកំពុងពេញកម្លាំង អ៊ីចឹងធ្វើម៉េចកុំឲ្យកូនបាក់តាំងពីក្មេង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 23, 2020

វ័យប៉ុណ្ណេះកំពុងពេញកម្លាំង អ៊ីចឹងធ្វើម៉េចកុំឲ្យកូនបាក់តាំងពីក្មេង?

ក្មេងជំទង់ អាយុពី ១១-១៩ឆ្នាំ ជាវ័យកំពុងពេញកម្លាំង ហើយសកម្មការងារសព្វបែបយ៉ាង រួមទាំងត្រូវផ្តោតនឹងការក្រេបជញ្ជក់យកចំណេះវិជ្ជាទៀត។ តើត្រូវធ្វើបែបណាដើម្បីឲ្យវ័យជំទង់កាន់តែមានថាមពល ចៀសវាងការបាក់តាំងពីក្មេង?

១. ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងសម្បូរជីវជាតិ

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា យើងរស់ទៅបាន ដោយសារចំណីអាហារ បើញ៉ាំអាហារមិនគ្រប់ មិនសម្បូរជីវជាតិទេនោះ មិនអាចទ្រទ្រង់រាងកាយយើងរួចទេ ដែលបញ្ហាទាំងអស់នេះចោទចំពោះវ័យជំទង់ខ្លាំងណាស់។ ដូចដែលយើងគ្រប់គ្នាដឹងស្រាប់ហើយថា វ័យនេះត្រូវប្រើខួរក្បាលច្រើន ដើម្បីការចងចាំ ផ្ចង់អារម្មណ៍ និងបង្កើតគំនិតច្នៃប្រឌិតផ្សេងៗ។ ដូច្នេះវ័យជំទង់ត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់ ហើយត្រូវញ៉ាំអាហារណាមានប្រយោជន៍ចំពោះសុខភាព និងកាត់បន្ថយពពួក Fast food ភេសជ្ជៈកំប៉ុងផ្អែមៗ។

២. គេងឲ្យបានគ្រប់គ្រាន់

ដំណេកសំខាន់ណាស់ ជួយដល់ការលូតលាស់រាងកាយ ខួរក្បាល សុខភាពបេះដូងជាដើម។ គេងមិនគ្រប់គ្រាន់បង្កផលប៉ះពាល់ដល់សមត្ថភាពចងចាំរបស់ខួរក្បាល និងអារម្មណ៍ផ្តោតការយកចិត្តទុកដាក់ ដែលទាំងអស់នេះសុទ្ធសឹងតែជះឥទ្ធិពលមិនល្អដល់វ័យជំទង់ ដែលជាវ័យត្រូវប្រើខួរក្បាលដើម្បីផ្ចង់ទៅការសិក្សារៀនសូត្រជាប្រចាំ។ ចំពោះក្មេងវ័យជំទង់ អាយុចន្លោះពី ១១-១៩ ឆ្នាំ ត្រូវគេងឲ្យបាន ៨-១០ ម៉ោង/ថ្ងៃ។

៣. ហាត់ប្រាណឲ្យទៀងទាត់

មនុស្សជាច្រើនគិតថា ហាត់ប្រាណមិនចាំបាច់ចំពោះក្មេងៗ ឬវ័យជំទង់នោះទេ តែតាមពិតទៅលំហាត់ប្រាណល្អចំពោះមនុស្សគ្រប់វ័យ មិនថា ក្មេង មនុស្សពេញវ័យ ឬចាស់នោះទេ។ ការហាត់ប្រាណទៀងទាត់ អាចត្រឹម ៣០នាទី/ថ្ងៃ អាចជួយឲ្យរាងកាយមាំមួនចៀសផុតពីជំងឺផ្សេងៗ សុខភាពផ្លូវចិត្តក៏ល្អ និងដុតបំផ្លាញកាឡូរី ធ្វើឲ្យរាងកាយយើងរក្សាទម្ងន់បានល្អ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម